en     km
en     km

​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ តស៊ូ​លក់​ចំណី​ព្រាប​អស់​រយៈពេល​១​ឆ្នាំ​ ដើម្បី​កូន​

Share

បច្ចុប្បន្ន​នេះ​ មុខរបរ​លក់​ចំណី​ព្រាប​នៅ​តាម​ដង​វិ​ថី​ជិត​មុខ​ព្រះ​បរមរាជវាំង​កំពុង​មានការ​ប្រជែង​គ្នា​លក់​ច្រើន​។​ គ្រួសារ​ក្រីក្រ​មួយ​មក​ពី​ខេត្តកណ្ដាល​បាន​មក​ប្រកប​របរ​នេះ​ ដោយ​ពួក​គេ​មក​លក់​ចំណី​ព្រាប​ជា​លក្ខណ​:​គ្រួសារ​ ក្នុង​នោះ​មានកូន​តូចៗ​និង​ម្ដាយ​ចាស់ជរា​។​ តើ​មុខរបរ​ជា​អ្នកលក់​ចំណី​ព្រាប​អាច​ជួយ​ក្រុម​គ្រួសារ​មួយ​នេះ​ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​បាន​ដល់​កម្រិត​ណា​?​ហើយ​តើ​ហេតុ​អ្វី​បានជា​ពួក​គេ​មក​ប្រកបរ​បរជា​អ្នកលក់​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​ទៅ​វិញ​?​

​មាន​អ្នកលក់​ចំណី​ព្រាប​ជា​ច្រើន​នៅ​មុខ​ព្រះ​បរមរាជវាំង​ ក្នុង​នោះ​ក៏​មាន​កុមា​រា​ កុមារី​ និង​ស្ដ្រី​វ័យ​ចំណាស់​មួយ​ចំនួន​កំពុង​ដើរ​ហៅភ្ញៀវ​ដើរ​កម្សាន្ត​ឲ្យ​ជួយ​ទិញ​ចំណី​ព្រាប​។​

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ កំពុង​អង្គុយ​លក់​ចំណី​ព្រាប​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ព្រះ​បរមរាជវាំង​គឺ​អ្នកស្រី​ សំ​ សា​ម៉​ន​ មាន​វ័យ​ ៧២​ឆ្នាំ​ ។​ អ្នកស្រី​ថា​ គ្រួសារ​គាត់​មក​ពី​ខេត្ត​ កណ្ដាល​ ហើយ​គ្រួសារ​គាត់​ប្រកបរ​បរជា​អ្នកលក់​ចំណី​ព្រាប​គ្រប់ៗ​គ្នា​។​

piegon-royal-palace-cover

​អ្នកស្រី​ថា​ គាត់​បាន​ប្រកប​មុខរបរ​នេះ​អស់​រយ​:​ពេល​មួយ​ឆ្នាំ​មក​ហើយ​ ដោយ​ប្រាក់​ចំណូល​ក្នុង​មួយ​ថ្ងៃ​បាន​ប្រហែល​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ហើយ​ប្រាក់​ ដែល​រកបាន​ត្រូវ​ជួយ​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ និង​មួយ​ផ្នែក​ទៀត​ទុក​យក​ទៅ​ធ្វើបុណ្យ​។​ «​ខ្ញុំ​លក់​ចំណី​ព្រាប​លក្ខណ​:​គ្រួសារ​បី​នាក់​កូន​ហើយនឹង​ចៅ​ ជា​កូន​ ស្រី​មួយ​ថ្ងៃ​បាន​ពីរ​ម៉ឺន​ទៅ​មួយ​ម៉ឺន​ជាង​អីចឹង​ទៅ​ តម្លៃ​បាន​១៥០០​ទិញ​មក​ ខ្ញុំ​លក់​ចេញ​ទៅ​ បាន​ ៤០០០​ ៥០០០​អី​ដែរ​។​ ខ្ញុំ​លក់​ប្រហែល​មួយ​ឆ្នាំ​ ហើយ​​។​ ខ្ញុំ​លក់​ឲ្យ​កូន​ផង​នៅ​ជាមួយ​កូន​លក់​ទៅ​បាន​នេះ​ ជួយ​កូន​ខ្លះទៅ​ទុក​ខ្លួនឯង​ខ្លះទៅ​គ្រាន់​ទៅ​វត្ត​»​។​

​លោកស្រី​បន្ថែម​ថា​ មុខរបរ​ជា​អ្នកលក់​ចំណី​ព្រាប​នេះ​មានការ​លំបាក​ខ្លះ​ដែរ​ ពីព្រោះ​ថា​គាត់​ចាស់​ដើរ​មិន​រួច​គឺ​ត្រូវ​លក់​នៅ​តែ​មួយ​កន្លែង​៖​ «​អស់កម្លាំង​ដែរ​ រត់​មិន​រួច​ ខ្ញុំ​រត់​មិន​រួច​ណា៎​  ខ្ញុំ​អង្គុយ​លក់​ ភ្លៅ​ហ្នឹង​ដើរ​ងើបឡើង​អត់​រួច​ទេ​ ទាល់តែ​ឈរ​រាង​យូរ​តិច​បាន​ ឈាន​ជើង​រួច​តិចៗ​»​។​

​រីឯ​លោកស្រី​ ផាត់​ សា​ម៉េ​ត​ មាន​វ័យ​ជាង​ ៤០​ឆ្នាំ​ មក​ពី​ខេត្តកណ្ដាល​ ដែល​កំពុង​ដើរ​លក់​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​ដែរ​នោះ​បាន​និយាយ​ថា​ អ្នកស្រី​មក​លក់​ចំណី​ព្រាប​ជា​គ្រួសារ​ មានកូន​៤​នាក់​ និង​មា្ដ​យ​ជួយ​លក់​ជា​រៀងរាល់ថ្ងៃ​គឺ​ចាប់តាំងពី​ពេល​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ទើប​អ្នកស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​អ្នកស្រី​ថា​ អ្នកស្រី​ទិញ​ចំណី​ព្រាប​ មកពីផ្សារ​កណ្ដាល​ឬ​មកពីផ្សារ​អូរ​ឬ​ស្សី​ ក្នុង​មួយ​គីឡូ​មាន​តម្លៃ​១៥០០​រៀល​ហើយ​លក់​ចេញ​វិញ​ក្នុង​មួយ​កញ្ចប់​មាន​តម្លៃ​៥០០​រៀល​ទៅ​ ១០០០​រៀល​ ហើយ​ក្នុង​ មួយ​ថ្ងៃ​អ្នកស្រី​ អាច​រក​ចំណូល​បាន​៣​ម៉ឺន​ទៅ​ ៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​ «​ខ្ញុំ​លក់​ចំណី​ព្រាប​មក​ដល់​ម៉ោង​៦​ព្រឹក​ រហូត​ដល់​ម៉ោង​៦​ល្ងាច​ បាន​ខ្ញុំ​វិល​ទៅ​ផ្ទះ​វិញ​។​ ទិញ​ពី​គេ​មក​មួយ​គីឡូ​១៥០០​  ខ្ញុំ​លក់​ចេញ​វិញ​ ខ្ញុំ​លក់​តាម​កញ្ចប់​ ។​ មួយ​កញ្ចប់​លក់​៥០០​ ឬ​១០០០​ ក្នុង​មួយ​ថ្ងៃ​បាន​៣​ម៉ឺន​ទៅ​៤​ម៉ឺន​ដែរ​ ។​ ខ្ញុំ​យក​មកពីផ្សារ​កណ្ដាល​មក​ ផ្សារ​អូរ​ឫស្សី​ខ្លះទៅ​។​ មួយ​ថ្ងៃ​ខ្ញុំ​លក់​បាន​គិត​ជា​គីឡូ​២០​គីឡូ​ដែរ​ ជាមួយ​កូន​ កូន​ច្រើន​ កូន​៤​នាក់​៥​ នាក់​ទាំង​ម៉ែ​»​។​

piegon-royal-palace-01​លោកស្រី​បន្ដ​ថា​ កាលពីមុន​គ្រួសារ​អ្នកស្រី​ធ្លាប់​ជួប​ការ​លំបាក​ច្រើន​ តែ​នៅ​ពេល​អ្នកស្រី​មក​លក់​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​ អ្នកស្រី​មានការ​ធូរធារ​ជាង​មុន​ និង​សប្បាយ​ចិត្តច្រើន​ដោយសារ​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង​គេ​មិន​ផាកពិន័យ​ថ្លៃ​ឈ្នួល​។​

​លោកស្រី​សា​ម៉េ​តប​ន្ដ​ថា​ ចំណី​ព្រាប​លក់ដាច់​ច្រើន​តែ​ថ្ងៃ​សៅរ៍​ ឬ​អាទិត្យ​ហើយ​មាន​ថ្ងៃ​ខ្លះ​ក៏​លក់ដាច់​ដែរ៖​ «​ក្នុង​គ្រួសារ​ខ្ញុំ​ជួប​ការ​លំបាក​ច្រើន​ណាស់​ ហើយ​ដល់​ពេល​ខ្ញុំ​មក​លក់​ ហ្នឹង​ដូច​រាង​សប្បាយ​ រាង​រំភើប​ក្នុង​ខ្លួន​តិច​ ។​ មក​ដល់​អ្នក​ចំណី​ព្រាប​គេ​មិន​ដេញ​ គេ​មិន​អីចឹង​ណា៎​ ហើយ​គេ​ឲ្យ​ជួយ​ថែ​ក្នុង​សួន​មុខ​វាំង​ហ្នឹង​មាន​សំរាម​ ឲ្យ​ជួយ​ថែ​ទៅ​គេ​អត់​ចាប់​អត់​អី​ទេ​ ។​ ថ្ងៃ​សៅរ៍​ គឺ​ជួនកាល​ទៅ​ថ្ងៃ​ធម្មតា​ក៏​លក់ដាច់​ដែរ​ វា​ដោយ​ង៉ៃ​ បើ​ថា​ថ្ងៃ​ធម្មតា​មិនសូវ​ដាច់​ទៅ​ថ្ងៃ​សៅរ៍​មិន​ សូវ​ដាច់​ទៅ​ថ្ងៃ​សៅរ៍​ ថ្ងៃអាទិត្យ​មាន​អ្នក​ដើរ​លេង​ច្រើន​បាន​តែ​ពេល​ព្រឹក​ទេ​ ពេល​ថ្ងៃ​អត់​សូវ​មាន​ព្រាប​»​។​

​លោកស្រី​បន្ថែម​ថា​ បានជា​អ្នកស្រី​មក​ប្រកបរ​បរជា​អ្នកលក់​ចំណី​ព្រាប​ព្រោះថា​ ផលដំណាំ​ពី​ ការ​ធ្វើស្រែ​ចម្ការ​ មិន​អំណោយផល​ថែម​ទាំង​ត្រូវ​ជំពាក់​បំណុល​ រដ្ឋ​ថែម​ទៀត​ទើប​ ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​ត្រូវ​មក​ដើរ​លក់​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​បែប​នេះ៖​ «​ធ្វើ​ចម្ការ​ជំពាក់​គេ​ ខ្ចី​លុយ​រដ្ឋ​គេ​មក​រក​ទៅ​ ធ្វើ​ពោត​ទៅ​ ពោត​លិច​ទឹក​ខ្ចី​គេ​ ខ្ចី​លុយ​រដ្ឋ​ចឹ​ង​មក​ទិញ​ ជី​ក៏​យក​លុយ​ហ្នឹង​ទៅ​ទិញ​ដែរ​»​។​

​រីឯ​ប្អូនប្រុស​ តែ​ សុខ​ជា​ដែល​កំពុង​ដើរ​លក់​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​ដែរ​នោះ​ បាន​និយាយ​ថា​ការ​ដើរ​លក់​ចំណី​ព្រាប​មានការ​លំបាក​ច្រើន​ព្រោះ​ត្រូវ​ដើរ​លក់​ទាំង​ថ្ងៃ​ក្ដៅ​ ទាំង​ហាលភ្លៀង​។​

​ប្អូនប្រុស​បន្ថែម​ថា​រូប​ប្អូន​មិន​បាន​សិក្សា​ដូច​ក្មេង​ដទៃ​ទេ​ព្រោះ​ត្រូវ​រក​លុយ​ជួយ​ក្រុម​គ្រួសារ​និង​ប្អូនៗ៖​ «​លំបាក​តើ​ ក្ដៅ​ផង​មេឃ​ភ្លៀង​មករ​ងា​ ភាគច្រើន​បរទេស​ទិញ​ ច្រើន​ជាង​គាត់​មក​ចឹ​ង​បាន​ជួប​ចឹ​ង​ខ្លះ​ទិញ​ ទៅ​បាន​ម៉ា​រៀល​ពីរ​រៀល​ខ្លះ​ណា​ គេ​មាន​គេ​ឲ្យ​គេ​ឲ្យ​ច្រើន​។​ អត់​ បាន​រៀន​តាំងពី​នៅ​តូច​ ជួយ​លក់​ម៉ែ​បាន​បង់ថ្លៃ​ផ្ទះ​រៀន​បាន​តា​ប្អូន​មួយ​ ស្រី​»​។​
​អ្នក​ទេសចរណ៍​ម្នាក់​ដែល​កំពុង​ឈរ​បោះ​ចំណី​ឲ្យ​ព្រាប​ជាមួយ​មិត្តភក្ដិ​នៅ​មុខ​ព្រះ​បរមរាជវាំង​គឺ​កញ្ញា​ ចិន្ដា​ ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ចេ​ន​ឡា​បាន​និយាយ​ថា​ ជា​ ធម្មតា​កញ្ញា​មក​ដើរ​កម្សាន្ដ​នៅ​មុខ​ព្រះ​បរមរាជវាំង​នេះ​តែងតែ​ដាក់​ចំណី​ឲ្យ​ព្រាប​ជា​និច្ច​ ។​

​កញ្ញា​ថា​ នៅ​ពេល​ឃើញ​អ្នក​ដើរ​លក់​ចំណី​ព្រាប​ម្ដងៗ​កញ្ញា​តែង​មានចិត្ត​អាណិត​ដល់​ពួក​គេ​ និង​ចង់​ជួយ​ទិញ​ឲ្យ​បាន​ច្រើន​ដែរ​ តែ​ដោយសារ​កញ្ញា​គ្មាន​លទ្ធភាព​អាច​ជួយ​ ទិញ​បាន​ ច្រើន​ ទើប​កញ្ញា​ជួយ​ទិញ​បាន​តិចតួច​ តាម​សមត្ថភាព​ដែល​កញ្ញា​មាន​ប៉ុណ្ណោះ​។ «​ពេល​មក​រាល់ដង​គឺ​ខ្ញុំ​តែងតែ​បោះ​ចំណី​ឲ្យ​ព្រាប​រហូត​ ។​ និយាយ​ទៅ​មាន​អារម្មណ៍​ថា​ អាណិត​ ចិត្ត​ចង់​តែ​ទិញ​ឲ្យ​ច្រើន​ប៉ុន្ដែ​ធ្វើ​ម៉េច​ទិញ​មិន​បាន​ច្រើន​ជួយ​បាន​តែ​ប៉ិន​ហ្នឹង​ចឹ​ង​»​ ។​
piegon-royal-palace-02

​រីឯ​អ្នក​ដើរ​កម្សាន្ត​នៅ​មុខ​ព្រះ​បរមរាជវាំង​ម្នាក់​ទៀត​គឺ​កញ្ញា​ រី​យ៉ា​ជា​និស្សិត​នៃ​សាកល​វិទ្យា​ ល័យ​ជាតិ​គ្រប់គ្រង​បាន​និយាយ​ថា​ កញ្ញា​ចូល​ចិត្ត​ដាក់​ចំណី​ឲ្យ​ព្រាប​ព្រោះ​កញ្ញា​គិត​ថា​ សត្វ​ព្រាប​ជា​តំណាង​សន្ដិភាព​និង​សេចក្ដី​ស្រឡាញ់​ ទើប​ធ្វើ​ឲ្យ​កញ្ញា​មានចិត្ត​សប្បាយ​នៅ​ពេល​បាន​ដាក់​ចំណី​ឲ្យ​ព្រាប​ ។

​រី​យ៉ា​ន្ថែ​ម​ថា​ នៅ​ពេល​កញ្ញា​ឃើញ​អ្នកលក់​ចំណី​ព្រាប​កញ្ញា​មានចិត្ត​អាណិត​ដល់​ពួក​គេ​តែ​ គិត​ថា​ នេះ​ជា​ជីវិត​ហើយ​វា​ជា​មុខរបរ​មួយ​ដែល​ពួក​គេ​ត្រូវ​តែ​ធ្វើ​៖ «​និយាយ​រួម​ ខ្ញុំ​មាន​សេចក្ដី​អាណិត​សត្វ​ ហើយ​និង​ស្រឡាញ់​វា​ហ្មង​ ។​ ឃើញ​សត្វ​ព្រាប​ចឹ​ង​ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​តំណាង​ឲ្យ​សន្ដិភាព​ តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​ ។​ ចឹ​ង​ខ្ញុំ​ទិញ​ចំណី​ ផ្ដល់​សេចក្ដី​ស្រឡាញ់​ជាមួយ​សត្វ​ដូច​ជា​សត្វ​ និង​ផ្ដល់​ភាព​រីករាយ​មើលទៅ​លំអ​មុខ​វាំង​ ហើយ​លំអ​ទីក្រុង​ទៀត​ ពិត​បើសិនជា​មាន​អ្នក​អភិរក្ស​ទៅ​លើ​សត្វ​ព្រាប​ហ្នឹង​រឹតតែ​ល្អ​ទៀត​ហើយ​ ។​ មើលទៅ​វា​ពិតជា​គួរ​អាណិត​ពួក​គាត់​ ប៉ុន្ដែ​នេះ​គឺជា​ជីវិត​ហើយ​វា​ជា​មុខរបរ​ដែល​ពួក​គាត់​ត្រូវ​តែ​ធ្វើ​ ព្រោះ​ភាគ​ ច្រើន​ពេល​ខ្ញុំ​សួរ​ក្មេង​ថា​ ហេតុ​អី​បានជា​មក​លក់​ចឹ​ង​?​ គាត់​ថា​ឪពុក​ ម្ដាយ​របស់​គាត់​ ឲ្យ​គាត់​មក​ លក់​ដើម្បី​យក​លុយ​ហ្នឹង​ទៅ​ជួយ​ជីវភាព​ ហើយ​និង​ចាយ​ខ្លួនឯង​ខ្លះ​ ហើយ​និង​យក​ទៅ​រៀន​ខ្លះ​ ។​ ចឹ​ង​ជីវិត​របស់​ពួក​គាត់​មើលទៅ​ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​»​។​

​ចំណែកឯ​លោកស្រី​ ផាត់​ ស៊ី​ណេ​ម​មក​ពី​ខេត្តកណ្ដាល​ជា​អ្នក​ប្រកប​របរ​លក់​ទឹក​នៅ​មុខ​ ព្រះ​បរមរាជវាំង​បាន​និយាយ​ថា​ កាលពីមុន​អ្នកស្រី​ជា​អ្នកលក់​ចំណី​ព្រាប​ នៅ​មុខ​ព្រះ​បរមរាជវាំង​ដែរ​ តែ​ដោយសារ​ប្រាក់​ចំណូល​ពី​ការ​លក់​ចំណី​ព្រាប​មិន​អាច​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួ​សារបាន​ ទើប​អ្នកស្រី​ត្រូវ​ប្ដូរ​មុខរបរ​មក​លក់​ទឹក​វិញ​ម្ដង​។​

​លោកស្រី​បន្ត​ឲ្យ​ដឹង​ថា​ ការ​លក់​ទឹក​និង​លក់​ចំណី​ព្រាប​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រហាក់ប្រហែល​គ្នា​  តែ​ដោយសារ​អ្នកលក់​ចំណី​ព្រាប​មាន​ច្រើន​ពេក​លក់​មិនសូវ​ដាច់​អ្នកស្រី​មក​លក់​ទឹក​វិញ​ ទើប​អាច​ជួយ​ជីវភាព​គ្រួ​សារបាន​ធូរ​ជាង​មុន។​ «​ពី​ដំបូង​លក់​ចំណី​ព្រាប​ទេ​ ដល់​ពេល​ឥឡូវ​មក​លក់​ទឹក​វិញ​ ។​ ចំណី​ព្រាប​លក់​អត់​បាន​ចិញ្ចឹម​កូន​ទេ​ បាន​យ៉ាងច្រើន​មួយ​ថ្ងៃមួយ​ម៉ឺន​ទេ​ ។​ ចំណេញ​ស្មើគ្នា​ និយាយ​ទាំង​លក់​ទឹក​ ទាំង​លក់​ចំណី​ព្រាប​ ប៉ុន្ដែ​លក់​ចំណី​ព្រាប​គេ​លក់​ច្រើន​ពេក​ ដល់​ចឹ​ង​លក់​អត់​សូវ​ដាច់​ លក់​អត់​ឈ្នះ​គេ​មក​លក់​ទឹក​វិញ​អាច​ចិញ្ចឹម​កូន​បាន​»​។​

Share

Image
Image
Image