en     km
en     km

​សៀវភៅ​អ្នកប្រាជ្ញ​វោហារសាស្ត្រ​ខ្មែរ​១៥០០​ក្បាល​ នឹង​ត្រូវ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​

Share

ភ្នំពេញៈ​ សៀវភៅ​បិតា​កំណាព្យ​ខ្មែរ​ដ៏​ល្បីល្បាញ​ដែល​គេ​ឱ្យ​ងារ​ថា​ជា​ អ្នកប្រាជ្ញ​វោហារសាស្ត្រ​ អ៊ុ​ក​អ៊ូ​ ហៅ​ ង៉ុ​យ​ (​ក្រម​ង៉ុ​យ​)​ នឹង​ត្រូវ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​ដល់​សិស្ស​ និស្សិត​ គ្រូបង្រៀន​ និង​ អ្នក​ដែល​និយម​ចូល​ចិត្ត​អាន​សៀវភៅ​របស់​អ្នកប្រាជ្ញ​វោហារសាស្ត្រ​ខ្មែរ​នេះ​។​

khmer-bookលោក​ ពុ​យ​ គា​ អ្នក​សារព័ត៌មាន​ខ្មែរ​និង​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​ដែល​បាន​រៀបរៀង​បោះពុម្ពផ្សាយ​ឡើង​វិញ​នូវ​ស្នាដៃ​របស់​អ្នកប្រាជ្ញ​វោហារសាស្ត្រ​ខ្មែរ​រូប​នេះ​ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដីជូនដំណឹង​របស់​លោក​ថា​ សៀវភៅ​ចំនួន​១៥០០​ក្បាល​ នឹង​ចែក​ជូន​នេះ​គឺ​នៅ​ នៅ​បណ្ណាល័យ​ជាតិ​ ចាប់ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែធ្នូ​ ២០១៦​នេះ​។​ លោក​បន្ត​ថា​សៀវភៅ​គឺជា​អំណោយ​របស់​សប្បុរសជន​ដែល​លោក​យល់​ថា​នឹង​ជួយ​មួយ​ផែ្ន​ក​ដល់​ការ​លើកតម្កើង​វិស័យ​អំ​ណា​ន​នៅ​កម្ពុជា​ និង​ជួយ​ក្រើនរំលឹក​ការ​អប់រំ​ដល់​យុវជន​ផង​ដែរ​។​

​អ្នកកាសែត​រូប​នេះ​បា​នប​នែ្ថ​ម​ថា​ លោក​នឹង​សែ្វ​ង​រក​សប្បុរសជន​បន្ត​ទៀត​ ដើម្បី​បោះពុម្ព​ប​នែ្ថ​ម​និង​ចែក​ជូន​ដល់​សាលារៀន​និង​វត្ត​អារាម​ នៅ​តំបន់​ឆ្ងាយៗ​និង​ដាច់​ស្រយាល​។​ ជា​ថ្មី​ម្តងទៀត​ លោក​ ពុ​យ​ គា​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ ហើយ​សង្ឃឹមថា​ការ​ចូលរួម​បរិច្ចាគ​ទាំងនេះ​នឹង​ក្លាយជា​វិញ្ញាណ​រស់​មួយ​ និង​ជា​ចរន្ត​បន្ត​លើកទឹកចិត្ត​ដល់​អ្នក​អាន​ និង​ឱ្យ​តម្លៃ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​។​ លោក​សង្ឃឹមថា​អ្នក​ដែល​ទទួល​បាន​សៀវភៅ​ក្រម​ង៉ុ​យ​ នឹង​នឹកឃើញ​ដល់​សប្បុរសជន​ដែល​មានឈ្មោះ​នៅ​លើ​សៀវភៅ​ទាំងនោះ​។​

​សូម​បញ្ជាក់​ថា​ សៀវភៅ​ដែល​នឹង​ត្រូវ​ចែក​ជូន​នៅ​បណ្ណាល័យ​ជាតិ​ ដោយ​ឥត​គិតថ្លៃ​នេះ​ គឺ​ មាន​កម្រាស់​ប្រមាណ​ជា​ ១៤១​ទំព័រ​។​

​កំណាព្យ​របស់​ក្រម​ង៉ុ​យ​ត្រូវ​បាន​ចាស់ៗ​និង​គ្រូបង្រៀន​លើក​មក​តំណាល​តៗ​គ្នា​ឱ្យ​កូនចៅ​និង​សិស្ស​ស្តាប់​នូវ​ឃ្លាឃ្លោង​ដ៏​ពេញ​និយម​មាន​ដូច​ជា​៖

​ -​ កើតមក​ជា​មនុស្ស​ ទាំងស្រី​ទាំងប្រុស​ មិន​ដែល​ចេះ​ឯង​ បើ​ក្រ​ ឱ្យ​វិញ្ញាណ​ចេះ​ក្រែង​ គិត​គ្រប់កន្លែង​ កុំ​ចេះ​តែ​ក្រ​។​
-​ បើ​ចង់​ស្រាល​ខ្លួន​ រៀនសូត្រ​ឱ្យ​មួន​ ឱ្យ​មាំ​ឱ្យ​ស្ទាត់​ កុំ​ចេះ​ស្ទាក់ស្ទើរ​ ល្ងីល្ងើ​ឥត​បទ​ បើ​ចេះ​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ​។​
-​ កុំ​ជួញ​ចង់​ទាស់​ ខូចខាត​របស់​ អស់ទ្រព្យ​សម្បត្តិ​ ចង់​គង់​ប្រយោជន៍​ ឱ្យ​ចេះ​ប្រយ័ត្ន​ ពាក្យ​ឪ​មួយ​ម៉ាត់​ ឱ្យ​គិត​មួយ​ម៉ោង​។​
-​ កុំ​ឃ្លាន​ចំណី​ កុំ​ខ្លាច​អត់​ប្តី​ កុំ​ភ័យ​ខ្លាច​ចាស់​ មើល​មុខ​ឯង​ផង​ កុំ​រើស​ឥត​ខ្មាស​ ខ្លួន​ល្អ​ស្រលះ​ មិន​ខ្វះ​គេ​ស្តី​។​
-​ កុំ​ដៀល​អ្នកស្រែ​ ត្រកូល​ឯង​ខែ្ម​រ​ កុំ​ប្រែ​ក្រឡាស់​ ក្រឡេក​ឃើញ​គុណ​ ទន់​ខ្លួន​សំពះ​ កុំ​ធ្វើ​អ្នក​ណាស់​ កុំ​ត្មះ​អ្នកក្រ​។​
-​ កុំ​ឆ្មើង​អាង​បុណ្យ​ ស្រដី​ឱ្យ​ទន់​ ពោល​ពាក្យពីរោះ​ ខ្លួន​អ្នក​នឹង​ថ្កើង​ និង​ឡើង​សក្ដិ​យស​ កុំ​ឆ្លៀត​នាំ​ ឈ្លោះ​ ញុះញង់​អ្នកធំ​។​

​កម្រង​កំណាព្យ​ចុង​ជួន​តាំងពី​ដើម​ដល់​ចប់​ បាន​បង្កប់​នូវ​អត្ថន័យ​អប់រំ​និង​រម្លឹក​ដាស់តឿន​ដល់​មនុស្ស​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងស្រី​ទាំងប្រុស​ និង​ជា​ពិសេស​យុវជន​ឱ្យ​ស្គាល់​បុណ្យ​ ស្គាល់​បាប​ ស្គាល់​ចាស់​ ស្គាល់​ទុំ​ និង​របៀប​រើស​គូ​អនាគត​ (​ប្តី​ប្រពន្ធ​)​ ឱ្យ​បាន​សមបំណង​៕​

Share

Image
Image
Image