en     km
en     km

​សិស្ស​ជប៉ុន​២១​នាក់​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​

Share

Logo Women's  Media Final

សិស្ស​វិទ្យាល័យ​ប្រទេស​ជប៉ុន​ចំនួន​២១​នាក់​ នៃ​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ជំរុញ​ការ​យល់​ដឹង​អំពី​ប្រទេស​ជប៉ុន​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។​

​យោងសេចក្ដី​ជូនដំណឹង​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ JICE​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នា​២០១៥​ ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ដំណើរការ​នៃ​កម្មវិធី​នេះ​ នឹង​មានការ​ទស្សនកិច្ច​នៅ​តាម​ទីកន្លែង​ផ្សេងៗ​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​សាលា​ ការ​ស្នាក់​នៅផ្ទះ​អ្នកស្រុក​ និង​ពិធី​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​។​

​កម្មវិធី​ទស្សនកិច្ច​របស់​សិស្ស​វិទ្យាល័យ​របស់​ប្រទេស​ជប៉ុន​ នឹង​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​អំពី​នយោបាយ​ និង​សង្គម​របស់​ប្រទេស​ជប៉ុន​ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ និង​ភាព​ទាក់ទាញ​នៃ​ធម្មជាតិ​របស់​ជប៉ុន​ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​យល់​ដឹង​អំពី​ប្រទេស​ជប៉ុន​។​

​សេចក្ដីជូនដំណឹង​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ សិស្ស​ទាំងអស់​នឹង​បាន​ជួប​ប្រាស្រ័យ​ជាមួយ​សង្គម​វប្បធម៌​ និង​មនុស្ស​ម្នា​ និង​អាច​ទទួលយក​បទ​ពិសោធន៍​ដើម្បី​ភាព​រីក​ចំរើន​ក្នុង​នាម​ជា​ធនធានមនុស្ស​ជំនាន់​ក្រោយ​ ដោយ​មាន​ចក្ខុ​វិ​ស្ស័​យ​ជាស​កល​ ដែល​គេ​សង្ឃឹមថានឹង​ដើរតួ​នាទី​ដ៏​សំខាន់​ ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា​។​

​សេចក្ដីជូនដំណឹង​បញ្ជាក់​ថា​ ក្រុម​ប្រតិភូ​ មក​បំពេញ​ទស្សនកិច្ច​ នឹង​ស្នាក់​នៅ​កម្ពុជា​រយៈពេល​៨​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១​ខែធ្នូ​ ដល់​ថ្ងៃ​ទី​៨​ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ JICE​ បញ្ជាក់​ថា​ ក្រុម​ប្រតិភូ​នេះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គា​រ៍​ វេលា​ម៉ោង​៧​ និង​២៥​នាទី​ តាម​ជើង​យន្តហោះ​ TG៥៨៤​ ដែល​ចុះ​ចត​នៅ​ប្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​៕

Share

Image
Image
Image