en     km
en     km

​សិង្ហ​បុរី​និង​អា​មេ​រិ​ក​សន្យា​បន្ត​ពង្រឹង​វិស័យ​ការពារ​ជាតិ​

Share

សឹង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសឹង្ហបុរី លោក Ng Eng Hen និងសមភាគីអាមេរិក James Mattis បានសន្យារួមគ្នាពង្រឹងវិស័យការពារជាតិ ដើម្បីស្ថិរភាព និងសហប្រតិបត្តិការតំបន់។

 

ការថ្លែងអះអាងរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ ធ្វើឡើងនៅក្នុងជំនួបមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅសឹង្ហបុរី គឺចំពេលដែល អាមេរិកស្វែងរកដៃគូក្នុងតំបន់អាស៊ាន ដើម្បីធ្វើឲ្យមានតុល្យភាពជាមួយនឹងប្រទេសចិន។

ភាគីទាំង២ ក៏បានពិនិត្យឡើងវិញកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៥ ដែលកាលណោះ អាមេរិក ស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យប្រធានាធិបតី បារាក់ អូបាម៉ា។ ក្នុងសេចក្តីថ្លែងការរួម ប្រទេសទាំង២ បានសម្រេចលើយុទ្ធសាស្ត្រមួយចំនួន ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ ក្នុងនោះមាន ការប្រយុទ្ធប្រឆាំងអំពើ ភេរវកម្ម ។

សហរដ្ឋអាមេរិករយៈពេលចុងក្រោយនេះ ត្រូវបានមើលឃើញថា បានស្វះស្វែងបើកទូលំទូលាយសហប្រតិបត្តិការការពារជាតិជាមួយនៃប្រទេសនៃសមាគមអាស៊ាន ចំពេលដែលអាមេរិក រៀបចំខ្លួនដើម្បីធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង៕

Share

Image
Image
Image