en     km
en     km

​សាលាដំបូង​បើក​សវនាការ​កាត់ទោស​លោក ​គឹ​ម​ សុខ​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែកក្កដា​ នេះ​

Share

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក គឹម សុខ អ្នកតាមដាននយោបាយ និងសង្គម ក្នុងសំណុំរឿងចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី ។ នេះបើតាមលិតអញ្ជើញរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ញើជូន លោក ជូង ជូងី មេធាវីលោក គឹម សុខ ចុះនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

លោក គឹម សុខ (ខាងស្ដាំ) និងសម្ដេច ហ៊ុនសែន ។

លោក គឹម សុខ (ខាងស្ដាំ) និងសម្ដេច ហ៊ុនសែន ។

តាមលិខិតអញ្ជើញរបស់សាលាដំបូងរាជធានីភ្នំពេញដដែល សវនាការកាត់ទោស លោក គឹម សុខ គឺ នៅវេលាម៉ោង ២ រសៀល ។
លោក ជូង ជូងី នឹងចូលការពារសិទ្ធលោក គឹម សុខ នៅក្នុងសវនាការ នៅសាលទី១ ជាន់ទី១ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្ដិ៍សាធារណៈ ។

លោក គឹម សុខ ចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូលធ្លាប់បានច្រានចោលសំណើរសុំនៅក្រៅឃុំរបស់លោកកឹម សុខ កាលពីពេលថ្មីៗនេះ រួចម្តងហើយ។

ក្រោយពីសវនាការអស់រយៈពេលជាងមួយម៉ោងនៅថ្ងៃអង្គារ៍ ទី ១៨ កក្កដា ២០១៧ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរក្សាបន្តឃុំខ្លួនលោក គឹម សុខ បន្ថែមទៀត ដោយផ្អែកលើហេតុផលសន្តិសុខ។

អ្នកវិភាគសង្គមនិងនយោបាយវ័យ៣៧ ឆ្នាំរូបនេះ ត្រូវចាប់ខ្លួនក្រោមបទចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីលោកអត្ថាធិប្បាយថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគដ៏ល្បីល្បាញមួយរួប៕

 

Share

Image
Image
Image