en     km
en     km

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​ដំបូង​គេ​នៅ​ខេត្ដសៀមរាប​បើក​ឱ្យ​ចូល​ទស្សនា​ ​ជា​ផ្លូវការ​ហើយ​

Share

museum-sr-custom-cover

សារមន្ទីរ​ ដែល​តាំង​បង្ហាញ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​បែប​បុរាណ​ បង្ហាញ​ពី​ការ​ឆ្លើយឆ្លង​គ្នា​ ទៅ​វិញ​ទៅ​មករ​វាង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ បាន​ដាក់​ឱ្យ​ សាធារណជន​ចូល​ទស្សនា​ហើយ​ ចាប់ពី​ថ្ងៃ​ទី​១​ ខែ​កុ​ម្ភះ​ តទៅ​។​

​បើ​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​ នៅ​ថ្ងៃ​ទី​២​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​ ជា​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​លើក​ទី​១​ និង​ដំបូង​ របស់​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​ទន្លេមេគង្គ​ និង​ទន្លេ​គង្គា​ តាំង​បង្ហាញ​ វាយ​ន​ភណ្ឌ​ ប្រពៃណី​មក​ពី​ប្រទេស​តំន់​ទន្លេ​គង្គា​ ដែល​មាន​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​តំបន់​ទន្លេមេគង្គ​ រួម​មាន​៖​ ប្រទេស​កម្ពុជា​ ថៃ​ មី​យ៉ា​ន់​ម៉ា​ វៀតណាម​ និង​ប្រទេស​ឡាវ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​ដដែល​ សារមន្ទីរ​វាយ​ន​ភណ្ឌ​ ប្រពៃណី​អាស៊ី​នេះ​ និង​តាំង​បង្ហាញ​ពី​វាយ​ន​ភណ្ឌ​ប្រពៃណី​បែ​បុរាណ​ សហ​សម័យ​ វត្ថុធាតុដើម​ ឧបករណ៍​សម្រាប់​ផលិត​វាយ​ន​ភណ្ឌ​ និង​ដំណើរការ​ផលិត​ ដែល​បង្ហាញ​ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ទៅ​វិញ​ទៅ​មករ​វាង​វប្បធម៌​ របស់​ប្រទេស​កម្ពុជា​ ឥណ្ឌា​ ថៃ​ មី​យ៉ា​ន់​ម៉ា​ វៀតណាម​ និង​ប្រទេស​ ឡាវ​ តាម​រយៈ​វិស័យ​វាយ​ន​ភណ្ឌ​ ចាប់តាំងពី​សម័យ​បុរាណ​ រហូត​ដល់​សម័យ​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ចំពោះ​តម្លៃ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​នៅ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​ អាស៊ី​នេះ​ គឺ​មាន​តម្លៃ​៣​ដុល្លារ​ សំរាប់​ភ្ញៀវ​អន្ដរជាតិ​ ១​ពាន់​រៀល​ សំរាប់​ភ្ញៀវ​ជាតិ​ និង​ឥត​គិតថ្លៃ​សំរាប់​កុមារ​ដែល​មាន​អាយុ​១២​ឆ្នាំ​ចុះ​ក្រោម​៕

Share

Image
Image
Image