en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​កុំឱ្យ​យ​ករណី​លោក ​កែម​ ឡី​ ធ្វើ​ជា​រឿង​នយោបាយ​🔊

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​កុំឱ្យ​យក​ករណី​មរណៈភាព​លោក​បណ្ឌិត​ កែម​ ឡី​ ជា​បញ្ហា​រឿង​នយោបាយ​ដែល​សម្ដេច​ថា​ មាន​ឃាតកម្ម​កើតឡើង​ទៅ​លើ​បុគ្គល​លិចធ្លោ​ជា​ច្រើន​កន្លង​មក​នេះ​។​

kem-ley-thum-11
រូបលោក កែម ឡី គ្រាចូលរួមក្នុងកម្មវិធីនៅស្ថានីយវិទ្យុស្រ្តី FM102

​សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ដូចនេះ​ ក្នុង​ពិធី​សម្ពោធ​អាគារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ​សម្ដេច​បាន​រំលឹក​ពី​ករណី​ឃាតកម្ម​ លើ​កងទ័ព​ដែល​មាន​តួនាទី​ខ្ពង់ខ្ពស់​ មាន​ទាំង​អ្នក​ន​យោ​ បាយ​ និង​ឧក​ញ្ញា​ក៏​មាន​ដែរ​។​ សម្ដេច​ថា​ រដ្ឋាភិបាល​ខិតខំ​រក្សា​សន្តិសុខ​ និង​សន្តិភាព​ គឺ​ដើម្បី​អ្វី​ដែល​សម្ដេច​ថា​ ការពារ​អាយុជីវិត​មនុស្ស​គ្រប់​រូប​ ។​

​សម្ដេច​បាន​ចោទ​ជា​សំនួ​រថា​ តើ​មជ្ឈដ្ឋាន​ណា​ជា​អ្នក​យក​ផល​ចំណេញ​លើ​មរណៈភាព​លោក​ កែម​ ឡី​។​ ​ប្រសាសន៍​របស់​សម្ដេច ​ហ៊ុន​ សែន​៖

ស្តាប់សំឡេង៖

​ជាមួយ​គ្នា​នេះ​ សម្ដេច​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជូន​ចំពោះ​គ្រួសារ​លោក​ កែម​ ឡី​ ផង​ដែរ​។​

​បុរស​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ មាន​រហស្សនាម​ «​ជួប​សម្លាប់​»​ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា លោកបាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដោយសារ​តែ​លោក​ព្យាយាម​ទារប្រាក់​ពី​អ្នកវិភាគ​ រូប​នេះ​មិន​បាន​ ដែល​បាន​ជំពាក់​លោក​មួយ​ឆ្នាំ​មក​ហើយ​ គឺ​ទឹកប្រាក់​ ៣០០០​ដុល្លារ​។​

​ទោះជា​យ៉ាងណា​លោក​ ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពុំ​ទាន់​ជឿ​ថា​ ជន​ដៃដល់​មានឈ្មោះ​ ទិ​ត​ សំ​អុល​ ហៅ​ «​ជួប​សម្លាប់​»​ ដូច​ការ​សារភាព​របស់​គេ​ឡើយ​។​ លោក​ថា​ សមត្ថកិច្ច​កំពុង​មាន​តម្រុយ​ច្រើន​ ដែល​មាន​ប្រយោជន៍​ដល់​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។​

​សូម​ជំរាប​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ Star​ Mart​ ស្តុ​ប​បូកគោ​ ខណ្ឌចំការមន​ នៅ​ម៉ោង​ ៨​និង​ ៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​ ២០១៦​នេះ​ ហើយ​ខ្មាន់កាំភ្លើង​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ដេញចាប់​បាន​ភ្លាមៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​៕

Share

Image
Image
Image