en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ សុំ​ឱ្យ​អន្តរជាតិ​កុំ​លូកដៃ​ចូល​កិច្ចការ​នយោបាយ​កម្ពុជា​

Share

ភ្នំពេញ៖ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃនេះ​ បាន​ថ្លែង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ កុំ​លូកដៃ​ចូល​កិច្ចការ​នយោបាយ​កម្ពុជា​ដែល​សម្ដេច​ថា​ ជា​ការ​ជ្រៀត​ជ្រែង​អធិបតេយ្យភាព​កម្ពុជា​។​

​ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​គណបក្ស​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​ទី​ ២៨​ មិថុនា​នេះ​។​

hun-sen-28-06-16-thum
សម្តេច ហ៊ុន សែន នាយកមន្រ្តីកម្ពុជាដែលបានកាន់អំណាចជិត ៣៧ឆ្នាំ។

​ក្នុង​ពិធី​នេះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ បញ្ហា​របស់​កម្ពុជា​គឺ​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដែល​បរទេស​ខ្លះ​ មិន​គួរ​លូកដៃ​ចូល​កិច្ចការ​នយោបាយ​កម្ពុជា​ ដែល​សម្ដេច​ថា​ គេ​គួរ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​។​

​ជាមួយ​គ្នា​នេះ​សម្ដេច​ ហ៊ុន​ សែន​ ក៏​មាន​ប្រសាសន៍​រិះគន់​អ្នកនយោបាយ​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​មុខ​ មក​ទទួលខុសត្រូវ​កំហុស​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​។​ ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ទំនង​និយាយ​សំដៅលើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មានរឿង​ក្ដី​ហើយ​សម្ងំ​ជ្រកកោន​នៅ​ស្នាក់​ការ​គណបក្ស​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នេះ​។​

​តែ​ការ​កត់សម្គាល់​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ប្រទេស​ជា​ច្រើន​ រួម​មាន​អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​  កា​ណា​ដា​ បារាំង​ អា​ល្លឺ​ម៉​ង់​ និង​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ បាន​ចូល​ជួប​លោក​ កឹ​ម​ សុខា​ ដែល​ក្នុង​ជំនួប​នោះ​ ជនបរទេស​ទាំងនោះ​ សម្ដែង​ការ​ចាប់អារម្មណ៍​ចំពោះ​នយោបាយ​នៅ​កម្ពុជា​ ខណៈ​បក្ស​ប្រឆាំង​ថា​នឹង​នាំ​ឱ្យទៅ​រក​ចំនុច​គ្រោះថ្នាក់​៕​

Share

Image
Image
Image