en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ លុប​ចោលការ​ឲ្យ​សិស្ស​ជាប់​និទ្ទេស​ A​ B​ C​ ជាប់​ក្រប​ខណ្ឌ​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្ដិ​

Share

ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សម្រេច​ឲ្យ​សិស្ស​ជាប់​និទ្ទេស​ A​ B​ និង​ C​ ត្រូវ​ប្រឡង​ចូល​ក្រប​ខណ្ឌ​គ្រូបង្រៀន​ដូច​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ D​ និង​ E​ ដោយ​សម្ដេច​សម្រេច​លុប​ចោល​គម្រោង​ដែល​ឲ្យ​សិស្ស​ជាប់​និទ្ទេស​ A​ B​ C​ ជាប់​ក្រប​ខណ្ឌ​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្ដិ​។​

hunsena

​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ ដែល​បាន​ប្រឡង​ជាប់​និទ្ទេស​A​ នៅ​វិមាន​សន្ដិភាព​នៅ​ថ្ងៃ​ ពុធ​ ទី​ ២១​ កញ្ញា​ នេះ​។​ ក្នុង​ពិធី​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ថា​ ការ​ដាក់​ឲ្យ​សិស្ស​ប្រឡង​ថ្នាក់​ទី​ ១២​ ជាប់​ទាំង​អស់ចង់​ធ្វើ​គ្រូបង្រៀន​ត្រូវ​ប្រឡង​ចូល​ក្រប​ខណ្ឌ​ គឺជា​ការ​បើក​លទ្ធភាព​ទូលំទូលាយ​ឲ្យ​សិស្ស​ប្រកួត​គ្នា​ ដោយ​គុណភាព​ និង​សមធម៌​ ដែល​សម្ដេច​គិត​ថា​ អ្នក​ជាប់​និទ្ទេស​ D​ និង​ E​ អាច​មាន​សមត្ថភាព​ ដូច​សិស្ស​ជាប់​និទ្ទេស​ A​ B​ C​ ដែរ​។​

​ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​ក៏​បាន​ទទូច​ឲ្យ​សិស្ស​ដែល​មាន​បំណង​ប្រឡង​ ចូល​អាហារូបករណ៍​ ថ្នាក់​មហាវិទ្យាល័យ​គឺ​ត្រូវ​ត្រៀមប្រឡង​ផង​ដែរ​។​ ឆ្នាំ​នេះ​ សិស្ស​ ជាប់​និទ្ទេស​ A​ មាន​ ៤០៥​ នាក់​ ។​

​ក្នុង​ពិធី​នេះ​ដែរ​ ក្រៅពី​ ផ្ដល់​ជូន​ ប្រាក់​ស្លឹង​ ដល់​សិស្ស​ជាប់​ និទ្ទេស​ A​ ម្នាក់ៗ​មួយ​ សម្ដេច​ ក៏​បាន​ផ្ដល់​ ជូន​ ទូរស័ព្ទ​ម៉ាក់​Tablet​ Sam​ Sung​ ម្នាក់ៗ​មួយ​គ្រឿង​ និង​ លុយ​២​លាន​រៀល​។​

​ចំពោះ​ការ​ លុប​ចោលការ​ឲ្យ​សិស្ស​ជាប់​និទ្ទេស​ A​ B​ C​ ជាប់​ក្រប​ខណ្ឌ​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្ដិ​ នេះ​ ត្រូវ​បាន​ អ្នក​តាមដាន​ កិច្ចការ​អប់រំ​នៅ​កម្ពុជា​ លោក​ សន​ ជ័យ​ នាយក​រដ្ឋ​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ កម្ពុជា​ និង​ លោកស្រី​ អ៊ុ​ក​ ឆាយ​ យ៉ា​វី​ ប្រធាន​ស្ដីទី​ សមាគម​ គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ហៅ​ថា​ ជា​ល្បែង​ប្រជា​ភិ​ថុ​ត​ មួយ​របស់​ គណបក្សកាន់អំណាច​ ព្រោះថា​សិស្ស​ ជាប់​និទ្ទេស​ D​ និង​ E​ មាន​ចំនួន​ ច្រើន​ ជាង​ សិស្ស​ជាប់​និទ្ទេស​ A​ B​ និង​ C៕​  

Share

Image
Image
Image