en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​៖​ កុំ​ប្រថុយ​នាំ​ខ្ញុំ​ទៅ​ងាប់​វើ​យ​ (​លើ​ឧទ្ធម្ភាគចក្រ​ )

Share

​ភ្នំពេញ​ ៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​សុំ​ មន្ត្រី​ក្រសួង​ឧតុនិយម​ព្យាករណ៍​អាកាសធាតុ​ប្រាប់​លោក​ មុន​ពេល​លោក​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ ដើម្បី​ចៀសវាង​ការ​ប្រថុយប្រថាន​ ក្នុង​ការ​ធ្វើ​ដំណើរ​។​

សម្តេច ហ៊ុន សែន។ រូបភាពពី gettyimages
សម្តេច ហ៊ុន សែន។ រូបភាពពី gettyimages

ការ​ស្នើ​សុំ​ ក៏​ដូច​ជា​ការ​ព្រួយបារម្ភ​ របស់​សម្ដេច​នា​ពេល​នេះ​ គឺ​ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​ ជិះ​ឧទ្ធម្ភាគចក្រ​  ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៧៦​ ក្នុងស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ វិច្ឆិកា​នា​ព្រឹក​មិ​ញ​នេះ​ ជួប​និង​ស្ថានភាព​អាកាសធាតុ​មិនល្អ​។​

ស្តាប់សំឡេង៖

​សម្ដេច​ បាន​ថ្លែង​បញ្ជាក់​ពី​ហេតុផល​លើ​ចំនុច​នេះ​ទៀត​ថា​ ៖«​បើ​ហោះ​ចេញពី​ភ្នំពេញ​មក​ គឺ​ អាប់​រហូត​ហ្មង​ ពួក​pilot​ គេ​អាច​ដឹង​ ក៏​ប៉ុន្ដែ​ដល់​ពេល​អាប់​យើង​មើល​មិនដឹង​ ហើយ​មើលទៅ​ខាងក្រោម​ អត់​ដឹង​ទីណា​ទៀត​ មិនដឹង​ថា​វា​ព្រៃ​ ឬ​ក៏​វា​វាល​ ប៉ុន្ដែ​យូរៗ​មើលឃើញ​ប្រឡោះ​ ឃើញ​វាលស្រែ​ ឃើញ​អីចឹង​ទៅ​ ហើយ​មុន​មក​ដល់​មាន​បញ្ហា​ទៀត​។​ ចឹ​ង​ថ្ងៃក្រោយ​ សូម​អោយ​អ្នក​ខាង​ឧតុនិយម​គេ​ជួយ​មើល​ផង​ អត់​ទេតើ​យើង​មិន​ធ្វើ​ខ្លួនឯង​គេ​ …»​។​

​សម្ដេចបន្តទៀតថា លោកក៏មិនចង់ប្រថុយ ចំពោះការនាំទៅរកសេចក្ដីស្លាប់ ដោយសារតែ  អាកាសធាតុនេះដែរ។

ស្តាប់សំឡេង៖

​សម្ដេច​ ហ៊ុន​ សែន​ ថា​៖«​អត់​ទេ​ បើ​យើង​មិន​ធ្វើ​ខ្លួនឯង​ មិន​ធ្វើ​មែន​ អា​ណឹ​ង​គួរតែ​ដឹង​ហើយ​ កុំ​ប្រថុយ​នាំ​ខ្ញុំ​ទៅ​ងាប់​វើ​យ​ អា​ក្បាល​អត់​ជាប់​មេឃ​ ជើង​អត់​ជាប់​ដី​ ថា​មិន​ស្រួល​ ត្រៀម​ឡាន​ឱ្យ​ហើយ​ទៅ​ ហើយ​សួរ​ទៅ​ភ្នំពេញ​ផង​ ហើយ​សួរ​ទៅ​បង​ លឹ​ម​ គាន​ហោ​ មើល៍​ ហោះ​បាន​ឬ​មិន​បាន​ អញ​មិន​ប្រថុយ​ជិះ​ទៅ​ជាមួយ​ទេ​»​។​

​ជាមួយ​គ្នា​នោះ​ សម្ដេច​ ហ៊ុន​ សែន​  ក៏​បាន​ដាស់តឿន​ ដល់​ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿង​នេះ​ទៀត​ផង​។​

 

ស្តាប់សំឡេង៖

 

 

​សម្ដេច​ ហ៊ុន​ សែន​៖«​យើង​អត់​ទទួល​បានការ​ជូនដំណឹង​ណាមួយ​ ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ទេ​ មុនៗ​ ឯកឧត្ដម​ លឹ​ម​ គាន​ហោ​ តែងតែ​វាយ​ព្យាករណ៍​ទុកជា​មុន​ថា​ ធ្វើ​ដំណើរ​បាន​ ឬ​មិន​បាន​ ហើយ​មាន​ពពក​របៀប​ណា​ តែ​លើក​នេះ​អត់​តែ​ម្ដង​ ដែរ​ជា​ធ្វេសប្រហែស​មួយ​នៃ​ការ​ធ្វើ​ដំណើរ​ ហើយ​ការ​ធ្វើ​ដំណើរ​ប្រហែលជា​ ៣​ភាគ​៤​ ធ្វើ​ដំណើរ​លើ​ពពក​»​។​

​បើ​តាម​ ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ប្រហែលជា​លើក​ដំបូង​ហើយ​ដែល​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​ អាសន្ន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ តាម​អាកាស​ ចុះ​ជួប​ពលរដ្ឋ​ ៕​

 

 

 

 

 

 

Share

Image
Image
Image