en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​៖​ កម្ពុជា​មិន​គាំទ្រ​ដាច់ខាត​ការ​ចេញ​មុខ​ប្រឈម​មុខ​រួម​គ្នា​ទ​ប​ទល់​នឹង​ចិន​

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទទូច​ថា​ ករណី​សមុទ្រ​ចិន​ខាងត្បូង​ ដែល​រដ្ឋ​អាស៊ាន​មួយ​ចំនួន​មាន​ជំ​លោះ​ជាមួយ​ចិន​ គឺ​ត្រូវ​អនុវត្ត​យន្តការ​ទ្វេភាគី​ ដោយឡែក​កម្ពុជា​មិន​គាំទ្រ​ដាច់ខាត​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ នៃ​សមាគម​អាស៊ាន​ប្រឆាំង​នឹង​ប្រទេស​ចិន​

hun-sen-thum

​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច​គ្នា​នៅ​ក្នុង​ពី​ធី​ចែង​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ២០​ មិថុនា​ នេះ​។​

​សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​ត្រូវ​ប្រកាន់​ជំហរ​មិន​គាំទ្រ​ខាង​ណាមួយ​ទោះជា​ចិន​ឈ្នះក្ដី​ក៏​ដោយ​ ។​ សម្ដេច​បន្ត​ថា​ ប្រទេស​ខ្លះ​ជំរុញ​កម្ពុជា​ចូល​ពាក់ព័ន្ធ​ តែ​សម្ដេច​ថា​ ជា​សិទ្ធិ​របស់​កម្ពុជា​ ។​

​សម្ដេច​វាយប្រហារ​ធ្ងន់ៗ​ផង​ដែរ​ ដល់​ប្រទេស​មួយ​ចំនួន​មិនមែន​ជា​សមាជិក​អាស៊ាន​ ដែល​បញ្ចុះបញ្ចូល​កម្ពុជា​គាំទ្រ​សេចក្ដីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​កម្ម​ ប្រសិនបើ​សេចក្ដី​ម្រេច​នេះ​ឱ្យ​ហ្វី​លី​ពិន​ឈ្នះក្ដី​ ។​

​សម្ដេច​បន្ត​អំពាវនាវ​ឱ្យ​ ភាគី​មាន​ជំ​លោះ​ ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ដោយ​សន្តិវិធី​ ដែល​សម្ដេច​ថា​អាស៊ាន​មិន​អាច​ដោះស្រាយ​បាន​ទេ​ ។​

​សម្ដេច​ថា​ ផលប្រយោជន៍​អាស៊ាន​ចិន​មាន​ទំហំ​ធំធេង​ទៅ​ខាង​មុខ​ទៀត​ ។​ ប្រតិកម្ម​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​មិន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ជា​ថ្មី​ទៀត​ នៅ​ក្នុង​កិច្ចប្រជុំ​ចិន​អាស៊ាន​ កាល​ស​ប្ដា​ហ៍​មុន​នៅ​ប្រទេស​ចិន​ ហើយ​ក្រោយមក​អ្នកការទូត​មួយ​ចំនួន​រិះគន់​កម្ពុជា​ និង​ ឡាវ​ជា​សមាជិក​ដែល​មិន​គាំទ្រ​សេចក្ដីថ្លែងការណ៍​នេះ​ ៕

Share

Image
Image
Image