en     km
en     km

​សមាជ​ CNRP​ ជ្រើសតាំង​លោក​ កឹ​ម​ សុខា​ ជា​ប្រធាន​ ខណៈ​ ៣​ រូប​ទៀត​ក្លាយជា​អនុប្រធាន​

Share

​ភ្នំពេញ​ ៖​ នៅ​ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​ថ្នាក់ដឹកនាំ​ និង​ឥស្សរជន​ ៣​រូប​ ឱ្យធ្វើ​ជា​មេដឹកនាំ​កំពូល​របស់​បក្ស​ប្រឆាំង​ធំ​នេះ​ ។​ ការ​ជ្រើសតាំង​នេះ​ ធ្វើ​ឡើង​តាម​រយៈ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២​ មីនា​ នេះ​។​

លោក កឹម សុខា ក្លាយជាប្រធានគណបក្សបន្តាប់ពីសមាជបក្ស។រូបភាពពីហ្វេសប៊ុន កឹម សុខា
លោក កឹម សុខា ក្លាយជាប្រធានគណបក្សបន្តាប់ពីសមាជបក្ស។រូបភាពពីហ្វេសប៊ុន កឹម សុខា
តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ថ្នាក់ដឹកនាំ​កំពូល​ទាំង​ ៣​រូប​នេះ​ មាន​លោក​ កឹ​ម​ សុខា​ បាន​ក្លាយជា​ប្រធាន​ លោក​ ប៉ុ​ល​ ហំ​ម​ លោកស្រី​ មួរ​ សុខ​ហួរ​ និង​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​ក្លាយជា​អនុប្រធាន​។​ តាម​ប្រភព​ដដែល​ការ​ជ្រើសតាំង​នេះ​ ពុំ​មាន​មតិ​ណា​ឡើង​ជំទាស់​ឡើយ​។​

​ការ​ជ្រើសតាំង​ប្រធាន​ និង​អនុប្រធាន​គណបក្ស​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​នាយក​ កាលពី​ថ្ងៃ​ម្ស៊ិ​ល​មិ​ញ​ បាន​សម្រេច​យល់ព្រម​ឱ្យ​លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​ឡើងជា​ប្រធាន​បក្ស​ជំនួស​លោក​ សម​ រ​ង្ស៊ី​ ។​ ចំណែកឯ​ អនុប្រធាន​ ៣​ រូប​ក៏​បាន​ទទួល​បានការ​យល់ព្រម​ជា​មុន​ដែរ​។​

​សមាជ​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ថា​ មាន​ក្រុមប្រឹក្សា​ស្រុក​ ខេត្ត​ទូ​ទាំង​ប្រទេស​មក​ចូលរួម​ដើម្បី​ជ្រើសតាំង​បេក្ខជន​ទាំង​ ៤​រូប​ ហើយ​អនុម័ត​គោលនយោបាយ​របស់​គណបក្ស​ដើម្បី​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ថ្ងៃ​ទី​ ៤​ មិថុនា​ ឆ្នាំ​ ២០១៧៕

Share

Image
Image
Image