en     km
en     km

​វី​ដេ​អូ​របស់​ក្រុម​ ISIS​ គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស​

Share

Abdelhamid-Abaaoud_01​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ក្រុម​ភេរវជន​នៃ​រដ្ឋ​អ៊ី​ស្លា​ម​ បាន​បង្ហាញ​ថា​ ក្រុម​ដែល​ចូលរួម​វាយប្រហារ​នៅ​ក្រុងប៉ារីស​ ៩​ នាក់​ បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ និង​ស៊ី​រី​ មុន​ពេល​ពួក​គេ​បាន​សម្លាប់​ប្រជាជន​ចំនួន​ ១៣០​ ក្នុង​ក្រុងប៉ារីស​ កាលពី​ថ្ងៃ​ទី​១៣​ តុលា​ ២០១៥​។​

​នៅ​ក្នុង​វី​ដេ​អូ​បង្ហាញ​ពី​ការ​គំរាម​ដល់ទី​ក្រុង​ឡុ​ង​ដ៍​ ក៏​ដូច​ជា​លោកនាយក​រដ្ឋមន្ត្រី​ David​ Cameron​ និង​អ្នកនាំពាក្យ​ the​ House​ of​ Commons​ លោក​ ច​ន​ ប៊ើ​ខាវ​ (John​ Bercow)​
​ផង​ដែរ​។​ ពួក​គេ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​រយៈពេល​ ១៧​ នាទី​នោះ​ ដែល​ផ្ដោត​លើ​ការ​ចោទប្រកាន់​ចំពោះ​អ្នក​វាយប្រហារ​នៅ​ក្រុងប៉ារីស​។​

​ប្រសិនបើ​អត្តសញ្ញាណ​បុរស​នៅ​ក្នុង​វី​ដេ​អូ​នោះ​ត្រូវ​បាន​បញ្ជាក់​ វា​នឹង​ចង្អុលបង្ហាញ​ឱ្យ​ឃើញ​ថា​មនុស្ស​ ៩​ នាក់​ មិន​ត្រឹមតែ​បាន​ទទួល​ឥទ្ធិពល​ពី​ពួក​អាយ​ស៊ី​ស​ទេ​ តែ​ក៏​បាន​សម្របសម្រួល​ដោយ​ក្រុម​ឧទ្ទាម​មក​ពី​បន្ទាយ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​ផង​ដែរ​។​

​វី​ដេ​អូ​នោះ​ទំនងជា​បង្ហាញ​ពី​ក្រុម​វាយប្រហារ​ខ្លះ​ ថា​អាច​មាន​សញ្ជាតិ​បារាំង​ និង​ប៊ែ​ល​ហ្ស៊ិ​ក​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ និង​បាន​បណ្ដុះបណ្ដាល​នៅ​ដែនដី​នៃ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ អាយ​ស៊ី​ស​។​

The​ Guardian​ មិន​អាច​បញ្ជាក់​ដោយ​ភាព​ឯករាជ្យ​បាន​ទេ​ទាំង​វី​ដេ​អូ​ និង​ទាំង​ពេលវេលា​ដែល​បាន​អះអាង​បង្ហាញ​នោះ​ទេ​។​

​អ្នកនាំពាក្យ​ខាង​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​៖​ «​យើង​កំពុងធ្វើការ​ត្រួតពិនិត្យ​វី​ដេ​អូ​ផ្សព្វផ្សាយ​ឃោសនា​ពី​ Daesh​ នេះ​ ហើយ​ការ​ផ្លាស់​ប្តូរ​មួយ​ផ្សេង​ទៀត​ពី​ក្រុម​ភេ​វករ​ដែល​គួរ​
​ឱ្យ​រន្ធត់​ គឺ​ច្បាស់​ណាស់​ថា​កំពុង​ស្ថិត​ក្នុង​ការ​ធ្លាក់​ចុះ​»​។​

​នៅ​ក្នុង​វី​ដេ​អូ​នោះ​ក៏​បាន​បង្ហាញ​ពី​ Abdelhamid​ Abaaoud​ ជនសង្ស័យ​ដែល​ជា​មេ​ក្លោ​ង​ក្នុង​ការ​វាយប្រហារ​លើ​ក្រុងប៉ារីស​ ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ទី​១៨​ វិច្ឆិកា​ ២០១៥​ ដោយ​
​ប៉ូ​លី​ស​បារាំង​ នៅ​ឯ​ផ្ទះល្វែង​មួ​ម​កន្លែង​ស្ថិត​នៅ​ផ្លូវ​ Denis​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​វាយប្រហារ​យ៉ាង​ធំ​នៅ​ទូ​ទាំង​ទីក្រុង​។​

​ការ​ថត​សំឡេង​មួយ​ ដែល​បាន​អះអាង​ដោយ​ Abaaoud​ បង្ហាញ​ពី​ការ​រត់​ចេញពី​ការ​វាយប្រហារ​របស់​ពលរដ្ឋ​ក្រុងប៉ារីស​ និង​សុន្ទរកថា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​បារាំង​ Manuel​ Valls​ និង​លោក​ប្រធានាធិបតី​បារាំង​ Francois​ Hollande​ ដែល​បាន​ថ្លែង​ពី​ការ​បង្ខំ​ឱ្យ​មានការ​រួបរួម​ក្នុង​ការ​កម្ចាត់​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​ ហើយ​និង​ការ​គំរាម​វាយប្រហារ​សងសឹក​បន្ថែម​ទៀត​។​

​បុរស​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ថា​ពួក​គេ​និយាយ​ភាសា​បារាំង​ ដោយ​មាន​លក្ខណៈ​ជា​ជនជាតិ​ដើម​បារាំង​ បើ​ទោះជា​មានការ​ប្រែប្រួល​ដោយ​សហគមន៍​ជន​ចំណាកស្រុក​មក​ពី​អាហ្វ្រិក​ខាងជើង​ក៏​ដោយ​។​

​អ្នក​វាយប្រហារ​នៅ​ Bataclan​ ម្នាក់​ វ័យ​ ២៨​ ឆ្នាំ​ មានឈ្មោះ​ថា​ Amimour​ ដែល​ត្រូវ​បានដឹង​ដល់​ក្រុម​ស៊ើបអង្កេត​សម្ងាត់​បារាំង​ ថា​ឳ​ពុក​របស់​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ី​រី​ ដើម្បី​ព្យាយាម​នាំ​យក​កូនប្រុស​របស់​គាត់​ត្រឡប់​ទៅ​វិញ​ តែ​ត្រូវ​បាន​គេ​ឃើញ​ថា​កាន់​ក្បាល​ជា​ឈ្លើយសឹក​ ខណៈ​ដែល​អ្នក​វាយប្រហារ​ម្នាក់​ទៀត​ឈ្មោះ​ថា​ Omar​ Ismail​ Mostefai​ វ័យ​ ២៩​ឆ្នាំ​ បាន​បំផ្ទុះ​អាវកាក់​របស់​ខ្លួន​នៅ​ខាងក្នុង​សាល​ប្រគំ​តន្ត្រី​ ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ទេសភាព​វាល​ខ្សាច់​ ដែល​កំពុង​កាន់​ជន​រង​គ្រោះ​ម្នាក់​។​

Abaaoud​ មិន​ត្រូវ​បាន​គេ​ឃើញ​ក្នុង​កាមេរ៉ា​ ថា​សម្លាប់​អ្នក​ណា​ម្នាក់​ទេ​។​ វី​ដេ​អូ​សម្លាប់​ទាំងនោះ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ប៉ុន្តែ​សកម្មជន​ក្រុម​ Raqqa​ គឺ​កំពុង​ត្រូវ​បាន​គេ​អះអាង​យ៉ាង​ស្ងាត់ស្ងៀម​ថា​មានការ​បង្ហាញ​ពី​អត្តសញ្ញាណ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​កាត់​ក្បាល​ ថា​ជា​ពលរដ្ឋ​មក​ពី​ Raqqa​។​

​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ ឬ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ISIS​ ឬ​ ISIL​ បាន​ចាប់ផ្ដើម​ចេញផ្សាយ​នូវ​កាលពី​ស​ប្ដា​ហ៍​មុន​ ក្នុង​ទស្សនារ​ដ្តី​ប្រចាំខែ​របស់​ខ្លួន​ឈ្មោះ​ថា​ Dabiq​ ដែល​មាន​រូបភាព​លិចឡើង​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ The​ Guardian

Share

Image
Image
Image