en     km
en     km

​វិភាគ​៖​បើ​លោក​ កឹ​ម​ សុខា​ ទៅ​ចូល​ប្រជុំ​សភា​ អាច​ជា​ការ​បំបែកសំណុំរឿង​នៃ​សាលក្រម​តុលាការ​ដែរ​ឬទេ​?(មានសំឡេង)​

Share

​នៅ​សល់​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​ តុលាការ​រាជធានី​ភ្នំពេញ​ នឹង​អនុវត្ត​សាលក្រម​របស់​ខ្លួន​ករណី​លោក​ កឹ​ម​ សុខា​ ដែល​តុលាការ​នេះ​ បាន​ផ្ដន្ទាទោស​ លោក​៦​ខែ​ពី​បទ​ បដិសេធ​មិន​ចូលខ្លួន​។​ ករណី​នេះ​ បើ​តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​ន័យ​ថា​លោក​ កឹ​ម​ សុខា​ នឹង​ត្រូវ​បាន​អនុវត្ត​ ការ​នាំ​ខ្លួន​មក​ប្រឈម​មុខ​ នឹង​សាលក្រម​ ដែល​បក្ស​ប្រឆាំង​ថា​ ជា​រឿង​នយោបាយ​។​ ដោយសារ​ជា​រឿង​នយោបាយ​ ហើយ​បានជា​ គណបក្សប្រឆាំង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ កឹ​ម​ សុខា​ នឹង​ទៅ​ ចូលរួម​ប្រជុំ​សភា​ ដែល​ជា​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ស​ប្ដា​ហ៍​ក្រោយ​។​

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ

តើ​បើ​លោក​ កឹ​ម​ សុខា​ សម្រេចចិត្ត​ទៅ​ចូលរួម​ប្រជុំ​សភា​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ អាច​ជា​ការ​បំបែក​សាលក្រម​តុលាការ​ ដែរ​ឬទេ​?​

​ត្រង់​ចំណុច​នេះ​ អ្នកវិភាគ​ មើលឃើញ​ថា​ ជា​ការ​បំបែក​ស្ថានការណ៍​នយោបាយ​ ច្រើន​ជាង​ការ​បំបែក​សាលក្រម​ របស់​តុលាការ​ព្រោះ​កំហុស​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​នយោបាយ​។​ លោក​ ធូ​ វី​រៈ​ បាន​រៀបរៀង​បទ​វិភាគ​នេះ​៖

 

​លោក​ កឹ​ម​ សុខា​ រស់នៅ​ក្នុង​ស្ថានភាព​ លាក់ខ្លួន​ដោយសារ​ ដីកា​កោះហៅ​របស់​តុលាការ​ជាង​៦​ខែ​មក​ហើយ​។​ សំនុំរឿង​ដែល​នាំ​ឱ្យ​លោក​ កឹ​ម​ សុខា​ រស់នៅ​គ្មាន​សេរីភាព​នេះ​ គឺ​ដោយសារ​មានការ​កោះ​ពី​តុលាការ​ ករណី​សញ្ចារ​កម្ម​ ទាក់ទិន​ទៅ​នឹង​សំណុំរឿង​របស់​ នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​ករណី​នេះ​តុលាការ​បាន​កោះហៅ​លោក​ជា​ច្រើន​លើក​តែ​មិន​ ទៅ​បង្ហាញខ្លួន​ ព្រោះ​លោក​អះអាង​ថា​ លោក​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​។​ ការ​ផ្អែក​លើ​ អភ័យឯកសិទ្ធិ​សភា​នេះ​ហើយ​ មើលទៅ​បានជា​ លោក​ កឹ​ម​ សុខា​ បាន​ប្រាប់​អ្នកនាំពាក្យ​លោក​ថា​ លោក​នឹង​ទៅ​ប្រជុំ​សភា​ នៃ​កិច្ចប្រជុំ​ពេញអង្គ​នៅ​ស​ប្ដា​ហ៍​ក្រោយ​។​

​បើ​លោក​ កឹ​ម​ សុខា​ ទៅ​ប្រជុំ​សភា​មែន​នោះ​ គឺ​ ជា​ព្រឹត្តិការណ៍​ថ្មី​ដំបូង​កើត​មាន​ ចំពោះ​រដ្ឋសភា​កម្ពុជា​ ដែល​មាន​អ្នក​ជាប់ពិរុទ្ធ​អង្គុយ​ប្រជុំ​សភា​ដូច​អ្នកតំណាង​រាស្ត្រ​ដទៃ​ ហើយ​មិនតែប៉ុណ្ណោះ​អាច​ជា​បំបែក​ឯក​ត្ត​កម្ម​សភា​កម្ពុជា​ទៀត​ផង​។​ ករណី​នេះ​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​ និង​សហគមន៍​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល​ ហើយ​គិត​ថា​ ជា​ការ​បំបែក​ព្រឹត្តិការណ៍​នយោបាយ​ដែល​ឡើង​កំ​ដៅ​ ទៀត​ផង​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ហាក់​យល់​ស្រប​នឹង​ទស្សនៈ​នេះ​។​ លោក​ពន្យល់​ថា​ បើ​លោក​ កឹ​ម​ សុខា​ ទៅ​ប្រជុំ​សភា​ គឺ​មាន​ប្រយោជន៍​ ទាំង​រូប​លោក​ និង​បក្ស​របស់​លោក​ ហើយ​ ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​ដែល​ឡើង​កំ​ដៅ​នឹង​ថយ​ចុះ​ គឺ​ប្រៀប​បាន​នឹង​ការ​ទំលាយ​ភាព​ទាល់ច្រក​។​

​លោក​ សុវណ្ណ​រ៉ា​៖«​ទស្សនៈ​ខ្ញុំ​យល់​ឃើញ​ថា​ ឯកឧត្តម​ កឹ​ម​ សុខា​ លោក​ទៅ​ប្រជុំ​សភា​ បើ​យើង​គិត​អំពី​សមាភាព​ សមាជិកភាព​នៅ​ក្នុង​សមាជិក​សភា​ អភ័យឯកសិទ្ធិ​របស់​គាត់​រក្សា​នៅ​ដដែល​ មិន​ទាន់​មាន​សភា​ដក​ទេ​។​ កាលណា​គាត់​ទៅ​បាន​ន័យ​ថា​ បញ្ហា​ជាប់​គាំង​នៅ​ក្នុង​នយោបាយ​អាច​ធ្លាយ​»​។​

​លោក​បន្ត​ថា​ ទោះជា​លោក​ កឹ​ម​ សុខា​ មិន​បំបែក​សាលក្រម​របស់​តុលាការ​ក៏​ដោយ​ តែ​យ៉ាង​ហោច​ណាស់​វត្តមាន​របស់​លោក​ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សភា​ បាន​ធ្វើ​ ឱ្យ​សភា​ កម្ពុជា​មាន​សំឡេង​ពហុបក្ស​ ផង​ដែរ​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ម្នាក់​ទៀត​គឺ​លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ លោក​ កឹ​ម​ សុខា​ សម្រេចចិត្ត​ចូល​ប្រជុំ​សភា​ គឺជា​ការ​ បង្ហាញ​ពី​ការ​ផ្សះផ្សា​បញ្ហា​នយោបាយ​ឲ្យ​ងាក​មក​ភាព​ដើម​វិញ​។​ លោក​ ព្យាករណ៍​ថា​ កាលណា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ បញ្ហា​រឿង​ក្តី​របស់​លោក​នៅ​តុលាការ​ និង​សកម្មជន​ជាប់​ឃុំ​មួយ​ចំនួន​ទៀត​ ប្រហែលជា​អាច​ដោះស្រាយ​បាន​ផង​ដែរ​។​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​នៅ​តែ​មាន​ទស្សនៈ​ថា​ ការ​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​គឺ​ សញ្ញាណ​វិជ្ជមាន​ នឹង​ឈាន​ទៅ​ដល់​ការ​សម្របសម្រួល​នយោបាយ​ ជា​ពិសេស​ករណី​ ឯកឧត្តម​ កឹ​ម​ សុខា​ និង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​»​។​

​ទោះបី​យ៉ាងនេះ​ក្តី​ លោក​ កឹ​ម​ សុខ​ អ្នក​តាមដាន​បញ្ហា​សង្គម​ និង​នយោបាយ​ បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​ទៅ​វិញ​ថា​ បើ​លោក​ កឹ​ម​ សុខា​ សម្រេច​ចូល​ប្រជុំ​សភា​គឺ​ មិន​បង្ហាញ​អំពី​ការ​បំបែកសំណុំរឿង​ក្តី​របស់​លោក​ នៅ​តុលាការ​ តែ​លោក​មើលឃើញ​ថា​ ការ​ងាក​ចូល​សភា​គឺ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុណ្ណោះ​។​ លោក​ គឹ​ម​ សុខ​ បន្ត​ថា​ ប្រសិនបើ​មានការ​ ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ តាម​សាលក្រម​របស់​តុលាការ​ គឺ​ បក្ស​កាន់​អំណាច​នឹង​បាត់​ប្រជាប្រិយភាព​ តែ​ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ទុក​ឱ្យ​លោក​ កឹ​ម​ សុខា​ មាន​សេរីភាព​គឺ​ចំណេញ​បក្ស​កាន់​អំណាច​នេះ​។​

​លោក​ គឹ​ម​ សុខ​៖«​ខ្ញុំ​មិនឃើញ​ថា​ ការ​វិល​ចូល​សភា​លោក​ កឹ​ម​ សុខា​ ជា​ផ្នែក​ធំ​មួយ​ ផ្នែក​សំខាន់​នៃ​ ការ​បំបែកសំណុំរឿង​ ពាក្យ​បំបែកសំណុំរឿង​លោក​ចង់​មាន​ន័យ​ថា​បញ្ចប់​បញ្ហា​ ជា​ចាប់ផ្តើម​បញ្ចប់​ ខ្ញុំ​មើល​មិនឃើញ​អ​ញ្ចឹ​ង​ទេ​។​ រឿង​លោក​ កឹ​ម​ សុខា​ ទៅ​ចូល​សភា​បញ្ហា​នេះ​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ទស្សនៈ​បុគ្គល​អ្នក​ឯករាជ​ម្នាក់​ ខ្ញុំ​គាំទ្រ​នៅ​យុទ្ធ​សាស្ត្រា​បែប​ហ្នឹង​ យុទ្ធសាស្ត្រ​ទៅ​និយាយ​រកគ្នា​បាន​»​។​

​រយៈពេល​ចុង​ក្រោយ​ នេះ​ គេ​សង្កេត​ឃើញ​មាន​យន្តការ​ពីរ​ត្រូវ​អនុវត្ត​នៅ​ពេល​តែ​មួយ​ គឺ​បើ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ ត្រូវ​តែ​ចាប់ខ្លួន​ប​ញ្ចូ​ន​ ទៅ​ក្រៅប្រទេស​វិញ​ ទោះជា​មេដឹកនាំ​ បក្ស​ប្រឆាំង​រូប​នេះ​មក​តាម​ច្រក​ណា​ក៏​ដោយ​។​  យន្តការ​ទី​២​គឺជា​ការ​ បន្ថយ​កំ​ដៅ​នយោបាយ​ក្នុងស្រុក​ តាម​រយៈ​ការ​វិល​ចូល​សភា​វិញ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេ​ថា​ សភា​ កម្ពុជា​ បើ​គ្មា​វត្តមាន​មេ​បក្ស​ក៏​មាន​វត្តមាន​ អនុប្រធាន​ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ គឺ​សភា​មាន​សំឡេង​ពហុបក្ស​។​ បើ​ដូចនេះ​មែន​ កម្ពុជា​ពិត​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​ សហគមន៍​អន្តរជាតិ​អាច​បន្ថយ​សម្ពាធ​លើ​កម្ពុជា​ដែរ​៕​

Share

Image
Image
Image