en     km
en     km

​វត្ថុ​អនុស្សាវរីយ​ច្នៃចេញពីសំរាម​ ធ្វើដោយស្នាដៃរបស់ស្ត្រីខ្មែរ

Share

keo-davy-cover

​វា​ពិតជា​ពិបាក​ ក្នុង​ការ​ផលិត​ ឬ​ការ​កែ​ច្នៃ​អ្វី​ដោយ​ខ្លួនឯង​ ដោយ​គ្មាន​អ្នក​ជួយ​បង្ហាត់បង្ហាញ​។​ កាន់តែ​ពិបាកទៅ​ទៀត​នោះ​ គឺ​ការ​ធ្វើ​អ្វី​ដែល​មិន​ធ្លាប់​មាន​គំរូ​ពី​មុន​មក​ និង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​។​ អ្នក​បង្កើត​អ្វី​ដែល​ថ្មី​ ពិតជា​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​ ព្រម​ជា​ទាំង​ការ​បង្កប់​នូវ​កម្លាំងចិត្ត​ដ៏​រឹង​មាំ​មួយ​។​ ជាក់ស្តែង​ ការ​បង្កើត​អា​ជី​កម្ម​ធ្វើ​វត្ថុ​អនុស្សាវរីយ​ពី​សំរាម​ ដែល​មនុស្ស​ភាគច្រើន​គិត​ថា​គ្មាន​តម្លៃ​ យក​មក​ច្នៃ​ធ្វើ​ជា​វត្ថុ​ពេញ​និយម​ និង​មាន​តម្លៃនៅលើទីផ្សារ​។​

​សូម​ស្តាប់​អំពី​ការ​ច្នៃ​វត្ថុ​អនុស្សាវរីយ​ខ្មែរ​ ពី​សំរាម​ ដែល​រៀបចំ​ដោយ​កញ្ញា​ប៉ូ​ សុភា​ ដូច​តទៅ៖​

​អ្នក​រស់នៅ​ក្នុង​ធានី​ភ្នំពេញ​ភាគច្រើន​ បាន​ស្គាល់​ផ្សារ​រាត្រី​ក្រុងភ្នំពេញ​ស្ទើរ​គ្រប់ៗ​គ្នា​។​
keo-davy-handmade-01​ចាប់ផ្តើម​គិតដល់​ផ្សារ​រាត្រី​ គេ​ផ្តើម​ស្រមៃ​ឃើញ​ទិដ្ឋភាព​រីករាយ​ លាយ​ស្មា​ម​ញញឹម​ជាមួយ​សកម្មភាព​នៃ​ការ​ដើរ​មើល​ និង​ទិញ​អ៊ី​វ៉ា​ន់​ ពី​សំណាក់​​អ្នក​ដើរ​កម្សាន្ត​នា​ពេល​រាត្រី​។​ ផ្សារ​ដែល​បើក​លក់​តែ​ពេល​យប់​ ហើយ​មានការ​ប្រគុំ​តន្ត្រី​ផង​នោះ​ មាន​លក់​ផលិតផល​ប្រើប្រាស់​ និង​វត្ថុ​អនុស្សាវរីយ​ ដែល​ជា​ផលិតផល​ខ្មែរ​ កើត​ចេញពី​ការ​ច្នៃប្រឌិត​ ដោយ​ស្នាដៃ​កូន​ខ្មែរ​ លក់​នៅ​ក្នុង​ផ្សារ​នេះ​។​

​អ្វី​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​មុនគេ​នោះ​ គឺ​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ​ ដែល​ស្តិ​ត​នៅ​ចំហៀង​ខាងឆ្វេង​ ជិត​ទៅ​នឹង​ខ្លោងទ្វារ​ច្រក​ចេញចូល​ផ្សារ​។​ ​ផ្កា​ចម្រុះ​ពណ៌​ គ្រឿង​តុបតែង​លម្អ​ផ្ទះ​ និង​ការិយាល័យ​ ព្រមទាំង​គ្រឿង​តែង​លម្អ​កាយ​ដ៏​ពេញ​និយម​ កើត​ចេញពី​ការ​ច្នៃប្រឌិត​ថ្មី​ ហើយ​ប្លែក​ របស់លោកស្រី​កែវ​ ដា​វី​ ត្រូវ​បាន​រៀបចំ​ដាក់​លក់​ប្រកបដោយ​ភាព​ទាក់ទាញ​។​

keo-davy-handmade-04​ទឹកដៃ​នៃ​ការ​ច្នៃប្រឌិត​វត្ថុ​អនុស្សាវរីយ​ទាំងនេះ​ សឹងតែ​មិន​អាច​ឲ្យ​ជឿ​បាន​ថា​ ជា​ស្នាដៃ​កើតឡើង​ពី​ការ​ច្នៃប្រឌិត​របស់​កូន​ខ្មែរ​នោះ​ទេ​។​ «​ការ​ច្នៃប្រឌិត​ តាំងពី​ដើម​មក​មិន​មាន​អ្នក​ណា​ជួយ​បង្ហាត់​ពី​គេ​ឡើយ​ អ្វី​ខ្ញុំ​ជា​អ្នក​បង្កើត​…»​ ។​

​ការ​ផ្តើម​បង្កើត​នូវ​ការ​ច្នៃប្រឌិត​នេះ​ មិនមែន​កើត​ចេញ​ដោយ​ឯងៗ​នោះ​ទេ​។​ ស្ត្រី​វ័យ​៥២​ឆ្នាំ​រូប​នេះ​និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា​ អ្វីៗ​ដែល​បាន​បង្កើត​ឡើង​នេះ​ គឺ​ដោយសារ​តែ​អ្នកស្រី​ចង់​ឃើញ​ខ្មែរ​គ្រប់​គ្នា​ មាន​វត្ថុ​ប្រើប្រាស់​ដែល​ធ្វើ​ដោយ​ស្នាដៃ​របស់​កូន​ខ្មែរ​ មិន​នាំ​ចូល​ពី​បរទេស​។​

​មិន​ត្រឹមតែ​ជា​ផលិតផល​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​អ្វី​ដែល​ពិសេស​បង្កប់​នូវ​ក្នុង​ការ​ច្នៃប្រឌិត​នោះ​គឺ​វត្ថុ​អនុស្សាវរីយ​ទាំងអស់​ ប្រើប្រាស់​វត្ថុធាតុដើម​ពី​ធម្មជាតិ​ឲ្យ​អស់ពី​លទ្ធភាព​ និង​ការ​គិតគូរ​ពី​បរិស្ថាន​ ដែល​ទាំងនេះ​ហើយ​ជា​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ផលិតផល​។​

​ជា​ក្តី​សង្ឃឹម​របស់​ផលិត​ គឺ​មាន​អ្នកគាំទ្រ​ ហើយ​ការ​គាំទ្រ​ទាំងនេះ​ ជា​សារ​ដែល​បង្ហាញ​ថា​ អ្នកជា​មនុស្ស​ស្រលាញ់​ផលិតផល​ជាតិ​ និង​ជា​អ្នក​ការពារ​បរិស្ថាន​ផង​ដែរ​ ហើយ​នេះ​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ គាំទ្រ​ឲ្យ​មាន​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​។​

​ទីក្រុង​ស្អាត​ គ្មាន​ការ​បំពុល​ទាំង​បរិស្ថាន​ បាន​ទាំង​វត្ថុ​ប្រើប្រាស់​ តើ​យើង​ទាំងអស់​គ្នា​គួរ​ចូល​រូ​ម​គាំទ្រ​ដែរ​ឬទេ​?​

keo-davy-02

Share

Image
Image
Image