en     km
en     km

​លោក​ Turnbull​ ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​

Share

អូស្រ្តាលី៖ ​លោក​ Malcolm​ Turnbull​ បាន​ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​ ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ នៅ​ថ្ងៃ​ទី​១៩​ក​ក្ដ​ដា​នេះ​ បន្ទាប់​ពី​លោក​បាន​ទទួល​ជ័យជម្នះ​យ៉ាង​លំបាក​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ កាលពី​ស​ប្ដា​ហ៍​មុន​ ។​

Australy-thum-19-07-
លោក Malcolm​ Turnbull​ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអូស្រ្តាលី។រូបភាពពី Reuters

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ២​ កក្កដា​ គណបក្ស​របស់​លោក​គឺ​គណបក្ស​សេរីនិយម​ ទទួល​បាន​អាសនៈ​ ៧៦​ ក្នុង​ចំណោម​អាសនៈ​សរុប​ ១៥០​ ដែល​គ្រាន់​បង្ហាញ​ថា​ លោក​ Malcolm​ Turnbull​ មាន​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ក្រោម​រូបភាព​ជា​រដ្ឋាភិបាលចម្រុះ​។​

​លោក​ Malcolm​ Turnbull​ បាន​ស្បថ​ចូល​កាន់​តំណែង​នេះ​នៅ​វិមាន​រដ្ឋាភិបាល​ និង​ស្បថ​នៅ​ចំពោះ​មុខ​ អគ្គទេសាភិបាល​  Peter​ Cosgrove​ ដែល​តំណាង​ព្រះមហាក្សត្រ​ Elizabeth​ II​ នៃ​ចក្រភព​អង់គ្លេស​ ៕

Share

Image
Image
Image