en     km
en     km

​លោក​ អេ​ង​ ឆៃ​អាង​៖​ មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​បក្ស​ប្រឆាំង​នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃនេះ​

Share

ភ្នំពេញ៖ លោក​ អេ​ង​ ឆៃ​អាង​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ បង្ហោះ​សារ​ខ្លី​មួយ​ថា​ មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​ គណបក្ស​ សម​ រ​ង្ស៊ី​ នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ ព្រៃ​ស​នៅ​ថ្ងៃនេះ​។​ សារ​របស់​លោ​កអេង​ឆៃ​អាង​បាន​ សរសេរ​ដូចនេះ​ នៅ​លើ​ទំព័រ​ហ្វេ​សបុ​ករប​ស់លោក​ដែល​គេ​បាន​មើលឃើញ​ជា​សាធារណៈ​ នៅ​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​នេះ​។

ពីឆ្វេង មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​បក្ស​ប្រឆាំង
ពីឆ្វេង មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​បក្ស​ប្រឆាំង

​ការ​ផ្ដល់​ដំណឹង​របស់​លោក​ អេ​ង​ ឆៃ​អាង​ បាន​ធ្វើ​ឡើង​ស្រប​ពេល​មាន​ជំនួប​សំងាត់​រវាង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ រួម​ទាំង​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ឥស្សរជន​ទាំង​បី​រូប​ បាន​ពិភាក្សា​គ្នា​ពី​ដំណើរការ​ឆ្ពោះទៅ​រក​ការ​ដោះ​លែង​មេឃុំ​ ស៊ា​ង​ ចែត​ និង​មន្ដ្រី​សមាគម​អា​ដ​ហុ​ក​ ព្រមទាំង​លោក​ នី​ ចរិយា​ ផង​ដែរ​ នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​។​

​សម្ដេច​ ស​ ខេ​ង​ ដែល​បាន​ចេញពី​ជំនួប​សំងាត់​ជាមួយ​លោក​ កឹ​ម​ សុខា​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ជំនួប​នេះ​បាន​និយាយ​ដល់​ ការ​ដោះ​លែង​មេឃុំ​ លោក​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ អោយ​មាន​សេរីភាព​ឡើង​វិញ​។​

​លោក​មេឃុំ​ ស៊ា​ង​ ចែត​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក​ ៥​ឆ្នាំ​ ករណី​សូក​ប៉ាក់​សាក្សី​ ក្នុង​រឿង​អ្នក​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ដែល​គេ​ដាក់​ឈ្មោះ​ពួក​គាត់​ថា​អ្នកទោស​ ម​នាសិកា​ ឬ​អ្នកទោស​ ស្នេហា​ជាតិ​ មាន​ចំនួន​ ជាង​២០​នាក់​ ក្នុង​នោះ​មាន​អ្នកតំណាង​រាស្ត្រ​២​ រូប​មាន​លោក​ អុំ​ សំ​អាន​ និង​ ហុង​សុខ​ហួរ​ ជា​សមាជិក​សភា​ និង​ព្រឹទ្ធសភា​។​ អ្នក​ទាំង​២​រូប​នេះ​ មានទោស​ដោយសារ​តែ​ ការ​បញ្ចេញមតិ​ និង​ ការ​ជំទាស់​ ចំពោះ​ការ​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម​៕​

Share

Image
Image
Image