en     km
en     km

​លោកស្រី​ ម៉ែ​ន​ សំ​អន​ ថា​គ្រឿង​ស្រវឹង​បង្ក​ដំបូង​គឺ​ជម្លោះ​ក្នុង​សង្គម​និង​ហិង្សា​លើ​ស្ត្រី​ (មានសំឡេង)

Share

ភ្នំពេញ៖ ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​ សន្តិភាព​និង​អភិវឌ្ឍន៍​ លោកស្រី​ ម៉ែ​ន​ សំ​អន​ មាន​ប្រសាសន៍​ថា​ គ្រឿង​ស្រវឹង​បាន​នាំ​មក​នូវ​ផលវិបាក​ជា​ ច្រើន​ណាស់​ដល់​ សង្គម​ជាតិ​ ជា​ពិសេស​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ «​ស្ត្រី​ និង​គ្រឿង​ស្រវឹង​»​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​អាំង​ទែ​កង់​ទី​ណ​ង់​តា​ល់​។​ លោក​ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ លោកស្រី ម៉ែន សំអន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ លោកស្រី ម៉ែន សំអន

លោក​ ស្រី​ម៉ែ​ន​ សំ​អន​ ៖«​ផ្តើម​ចេញពី​ពាក្យស្លោក​ «​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​»​ធ្វើ​ឱ្យ​យើង​គ្រប់​គ្នា​បាន​យល់​យ៉ាង​ច្បាស់​ថា​ ស្ត្រី​គឺជា​បុគ្គល​សំខាន់​និង​ជា​មេដឹកនាំ​មួយ​នៃ​ សង្គម​។​ ត្រង់​ចំនុច​នេះ​គេ​ចង់​បង្ហាញ​ថា​យើង​ត្រូវ​មាន​តួនាទី​ ការពារ​ពួក​គេ​ពី​ផល​ប៉ះពាល់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​។​ តែ​វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ នៅ​តែ​ឃើញ​មាន​ស្ត្រី​ និង​កុមារី​កម្ពុជា​ជា​ច្រើន​ត្រូវ​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​ដែល​ពាក់ព័ន្ធ​នឹង​ការ​សេព​គ្រឿង​ស្រវឹង​»​។​

​នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​ សន្តិភាព​និង​អភិវឌ្ឍន៍​។​​លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​ថ្លែង​ថា​អំពើ​ហិង្សា​កើត​ទ្បើ​ង​ទៅ​លើ​ស្ត្រី​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង​។​ លោកស្រី​ បន្ត​ថា​មុន​នឹង​ឈាន​ដល់​ការ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ទប់ស្កាត់​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី​ ដែល​ពាក់ព័ន្ធ​នឹង​ការ​សេព​គ្រឿង​ស្រវឹង​បាន​ គឺ​ចាំបាច់​ត្រូវ​ស្វែង​យល់​អំពី​ទំនាក់ទំនង​រវាង​គ្រឿង​ស្រវឹង​ និង​បុគ្គល​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ជា​មុន​សិន​។​

​តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើន​ទ្បើ​ង​ ស្រប​ពេល​នៃ​ការ​សេព​គ្រឿង​ស្រវឹង​ញឹកញាប់​របស់​ជន​បង្កហេតុ​។​ ដើម្បី​កាត់​បន្ថយ​ឬ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ឬ​បុគ្គល​ទូទៅ​ គឺ​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​។​

​លោកស្រី​ ម៉ែ​ន​ សំ​អន​ សង្កត់ធ្ងន់​ថា​ ដើម្បី​អាច​ចូល​រូ​ម​កាត់​បន្ថយ​ឬ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ក៏​ដូច​ជា​បុគ្គល​ទូទៅ​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដូច​ជា​៖«​ជា​ការ​ពិត​យើង​ទទួលស្គាល់​ថា​ស្ត្រី​មាន​តួនាទី​ យ៉ាង​សំខាន់​ក្នុង​កា​រលើ​កម្ពស់​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី​ខ្មែរ​ជា​ផ្តល់​កំណើត​លើកទឹកចិត្ត​ និង​ផ្តល់​ការ​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​ដូច្នេះ​គប្បី​រួបរួម​គ្នា​ការពារ​ការពារ​នឹង​ទប់ស្កាត់​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​និង​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​និង​កុមារ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច​ជំនាញ​ ពិនិត្យ​និង​មាន​វិធានការ​ទប់ស្កាត់​រាល់​ខ្លឹមសារ​ រូបភាព​នៃ​ការ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​ជម្រុញ​លើកទឹកចិត្ត​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់តែ​ខ្លាំង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ​»​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ លោក​ មុំ​ គង់​ មាន​ប្រសាសន៍​ថា​ គោលបំណង​សំខាន់​ដែល​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​គឺ​ ដើម្បី​ស្វែងរក​អនុសាសន៍​សំដៅ​ កាត់​បន្ថយ​ជំងឺ​ពិការ​ភាព​ ហានិភ័យ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទៅ​លើ​ស្ត្រី​និង​កុមារ​។​

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ លោក​ មុំ​ គង់​
នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ លោក​ មុំ​ គង់​

​លោក​ មុំ​ គង់​ ថា​ទោះបីជា​អត្រា​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​របស់​ស្ត្រី​ នៅ​មាន​កម្រិត​ទាប​ក៏​ដោយ​ ក៏​ស្ត្រី​នៅ​តែ​ជា​ជន​រង​គ្រោះ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ព្រោះថា​នៅ​ពេល​សមាជិកគ្រួសារ​របស់​គាត់​កើត​មាន​គ្រោះថ្នាក់​ ឬ​ពិការ​ភាព​ដោយសារ​គ្រឿង​ស្រវឹង​នោះ​ ស្ត្រី​នេះ​ហើយ​ដែល​ត្រូវ​ទទួល​ បន្ទុក​ធ្ងន់ធ្ងរ​នៅ​ក្នុង​ក្នុង​គ្រួសារ​។​

​លោក​ មុំ​ គង់​ ៖​ «​តាម​ពិត​ទៅ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ គឺជា​កត្តា​ទាក់ទាញ​មួយ​យ៉ាង​ខ្លាំង​ឱ្យ​មានការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កើន​ទ្បើ​ង​ជា​ពិសេស​ចំពោះ​ស្ត្រី​ និង​កុមារ​ អ​ញ្ចឹ​ង​នៅ​ពេល​ដែល​យើង​មាន​វិធានការ​ដើម្បី​ ទៅ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​នោះ​មាន​ន័យ​ថា​យើង​កំពុង​តែ​មាន​វិធានការ​ដោះស្រាយ​ ទៅ​លើ​មូលហេតុ​មាន​ន័យ​ថា​កាត់​បន្ថយ​មូលហេតុ​មួយ​ដែល​នាំ​ឱ្យ​មាន​ស្ត្រី​ និង​កុមារ​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​នេះ​»​។​

​ចំណែក​មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ លោក​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ថា​  បញ្ហា​គ្រឿង​ស្រវឹង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សេដ្ឋកិច្ច​សង្គម​គ្រួសារ​។​ លោក​បន្ត​ ថា​បច្ចុប្បន្ន​ ស្ត្រី​វ័យក្មេង​ដែល​កំពុង​តែ​សេព​គ្រឿង​ស្រវឹង​មានការ​កើនឡើង​ខ្លាំង​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ​។​

​មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ លោក​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​
​មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ លោក​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​

លោក​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ ៖«​យើង​ត្រូវ​មានច្បាប់​ដែល​គ្របដណ្តប​ឧទាហរណ៍​ ដាក់​កម្រិត​នៃ​អាយុ​ឧទាហរណ៍​ប្រទេស​ជិតខាង​យើង​មានច្បាប់​ថា​ មិន​អាច​លក់​គ្រឿង​ស្រវឹង​ឱ្យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ច្បាប់​ហ្នឹង​ត្រូវ​គ្របដណ្តប​អ​ញ្ចឹ​ង​ វិធានការ​ទី​០២​ គឺ​កន្លែង​លក់​គ្រឿង​ស្រវឹង​ស្រុក​ខ្មែរ​យើង​លក់​គ្រឿង​ស្រវឹង​សូ​ម្បី​តែ​កន្លែង​លក់​គ្រឿង​ទេសន៍​គឺ​ជិត​ ៥០%​ហើយ​លក់​គ្រឿង​ស្រវឹង​អ​ញ្ចឹ​ង​យើ​ត្រូវ​ដាក់​កម្រិត​កន្លែង​លក់​គ្រឿង​ស្រវឹង​ដែរ​ ធ្វើ​យ៉ាងណា​ឱ្យ​ទិញ​គ្រឿ​ស្រវឹង​លំបាក​ហើយ​ឈាន​ទៅ​ដល់​ការ​ទប់ស្កាត់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​ដែរ​…»​។​

​បើ​តាម​ លោក​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​  ជំងឺ​ជាង​ ២០០​ មុខ​ បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​មាន​ដូច​ជា​៖​ ជំងឺ​ក្រិន​ថ្លើម​ ជំងឺ​បេះដូង​ -​សរសៃឈាម​ ជំងឺ​ដំបៅ​ក្រពះ​ ជំងឺមហារីក​ជាដើម​។​

​របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី​ បានឱ្យ​ដឹង​ថា​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​រួម​មាន​៖​ ៦៦%​នៃ​ស្ត្រី​ជួប​បទ​ពិសោធន៍​អំពើ​ហិង្សា​ដោយ​ ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ​ ឬ​ផ្លូវចិត្ត​របស់​ពួក​គេ​យ៉ាង​ខ្លាំង​។​ បច្ចុប្បន្ន​គេ​រក​ឃើញ​ថា​ស្ត្រី​ទាំងនោះ​ជក់បារី​ បរិភោគ​គ្រឿង​ស្រវឹង​ជា​ញឹកញាប់​ មាន​ផ្ទៃពោះ​ដោយ​មិន​បាន​ព្រាង​ទុក​ និង​មានគំនិត​ចង់​សម្លាប់​ខ្លួន​កម្រិត​ខ្ពស់​៕

Share

Image
Image
Image