en     km
en     km

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ត្រឡប់​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ​ ទី​២៩​ ខែកញ្ញា​ ម្សិលមិញ​

Share

150930-Cheata-News-So-02-Dara-ed-cover

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​២៩​ ខែកញ្ញា​ម្សិលមិញ​។​

​យោង​តាម​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​ របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ សរសេរ​នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ ឲ្យ​ដឹង​ថា​ លោក​ និង​គណៈប្រតិភូ​កម្ពុជា​ បាន​ត្រឡប់​មក​ដល់​ កម្ពុជា​ហើយ​ បន្ទាប់​ពី​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ (UN)​ នៅ​ទីក្រុង​ New​ York​ សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ពុធ​ ទី​ ២៣​ ខែ​ កញ្ញា​ កន្លង​ទៅ​។​

​នៅ​ក្នុង​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នាយក​រដ្ឋមន្ដ្រី​ បាន​សរសេរ​ឲ្យ​ដឹង​ បន្ដ​ថា​ ការ​វិល​ត្រឡប់​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ពី​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​ អង្គការសហប្រជាជាតិ​ ប្រកបដោយ​ផ្លែផ្កា​ ជាទី​មោ​ទ​នៈ​។​
150930-Cheata-News-So-02-Dara-ed-pix-01
​លោក​ថា​ «​ព្រះ​ខ្ញុំព្រះករុណា​ខ្ញុំ​ សូម​អរគុណ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិ​​ភាព​ដល់​សង្គម​ជាតិ​យើង​ ដែល​ជា​សេចក្តី​ត្រូវការ​ចាំបាច់​បំផុត​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឲ្យ​រីក​ចម្រើន​។​ ខ្ញុំព្រះករុណា​ខ្ញុំ​ និង​គណៈប្រតិភូ​កម្ពុជា​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ New​ York​ សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ​នេះ​ ប្រកបដោយ​ផ្លែផ្កា​ជាទី​មោ​ទ​នៈ​បំផុត​»​។​

​សូម​ជម្រាប​ថា​ ក្នុង​ដំណើរ​បេសកកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ទៅ​កាន់​អង្គការសហប្រជាជាតិ​នេះ​ លោក​បាន​ថ្លែង​សុន្ទរកថា​ចំនួន​២​លើក​ គឺ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ ក្រោយ​ឆ្នាំ​២០១៥​ ដែល​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ និង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើកកម្ពស់​ស្ត្រី​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ។​ បេសកកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​ទៅ​កាន់​អង្គការសហប្រជាជាតិ​នេះ​ ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ បន្ទាប់​ពី​មានការ​អាក់ខាន​អស់​យៈ​ពេល​១០​ឆ្នាំ​មកនេះ​។​

​ក្នុង​ដំណើរ​បេសកកម្ម​នេះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកគាំទ្រ​ប្រមាណ​២០០​នាក់​ តែ​ក៏​មាន​ព័ត៌មាន​ពី​ការ​តវ៉ា​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ បារាំង​ និង​កា​ណា​ដា​ ដែល​បាន​ទៅ​ជួបជុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ដោយ​បាន​លើក​បដា​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ផង​ដែរ​៕

Share

Image
Image
Image