en     km
en     km

​រុ​ស្ស៊ី​ប្រើ​មូលដ្ឋាន​ទ័ពអាកាស​អ៊ី​រ៉​ង់​វាយប្រហារ​ លើ​ពួក​សកម្មប្រយុទ្ធ​នៃ​ប្រទេស​ស៊ី​រី​

Share

ភ្នំពេញ៖ ​ក្រសួងការពារជាតិ​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា​ រុ​ស្ស៊ី​បាន​ប្រើ​មូលដ្ឋាន​យោធា​អ៊ី​រ៉​ង់​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ​ ដើម្បី​អនុវត្ត​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ពួក​សកម្មប្រយុទ្ធ​នៃ​ប្រទេស​ស៊ី​រី​។​

រុស្ស៊ីបានប្រើមូលដ្ឋានយោធាអ៊ីរ៉ង់នៅភាគខាងលិចប្រទេសនេះ ដើម្បីអនុវត្តការវាយប្រហារតាមផ្លូវអាកាសលើពួកសកម្មប្រយុទ្ធនៃប្រទេសស៊ីរី។រូបភាពពី៖ BBC
រុស្ស៊ីបានប្រើមូលដ្ឋានយោធាអ៊ីរ៉ង់នៅភាគខាងលិចប្រទេសនេះ ដើម្បីអនុវត្តការវាយប្រហារតាមផ្លូវអាកាសលើពួកសកម្មប្រយុទ្ធនៃប្រទេសស៊ីរី។រូបភាពពី៖ BBC

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា​ យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ​Tupolev-22M3​ មាន​តួខ្លួន​វែង​និង​យន្តហោះ​ចម្បាំង​ Sukhoi-34​ បាន​ហោះ​វាយប្រហារ​លើ​តំបន់​ Hamedan​ នៃ​ប្រទេស​ស៊ី​រី​ នៅ​ថ្ងៃ​ពុធ​ទី​១៧​សីហា​នេះ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា​ យន្ដហោះ​ទាំងនោះ​បាន​វាយប្រហារ​លើ​ក្រុម​សកម្មប្រយុទ្ធ​ជី​ហា​ដ​នៅ​ក្រុង​អា​ឡេ​ប៉ូ​ (Aleppo),​ អ៊ី​ដ​លី​ប​ (Idlib)​ និង​ខេត្ត​ Deir​ al-Zour​។​

​អ៊ី​រ៉​ង់​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​លោក​ បា​សា​ អាល់​អាសា​ដ​ នៃ​ប្រធានាធិបតី​ស៊ី​រី​ហើយ​អ៊ី​រ៉​ង់​ តែង​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ និង​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​ចាប់តាំងពី​មានការ​បះបោរ​ប្រឆាំង​នឹង​លោក​អាសា​ដ​បាន​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​ ២០១១​។​

ប្រជាពលរដ្ឋស៊ីរីដែលរងគ្រោះដោយការទំលាក់គ្រាប់បែករបស់ រុស្សីុ។ រូបភាពពី៖ BBC
ប្រជាពលរដ្ឋស៊ីរីដែលរងគ្រោះដោយការទំលាក់គ្រាប់បែករបស់ រុស្សីុ។ រូបភាពពី៖ BBC

លោក​ Steve​ Rosenberg​ អ្នករាយការណ៍​ព័ត៌មាន​របស់​ BBC​ ក្នុង​ក្រុង​ម៉ូ​ស្គូ​ បានឱ្យ​ដឹង​ថា​ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មន្ត្រីជាន់ខ្ពស់​រុ​ស្ស៊ី​ និង​អ៊ី​រ៉​ង់​ បាន​ពិភាក្សា​គ្នា​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​របស់​ខ្លួន​។​

​កាលពី​ស​ប្តា​ហ៍​មុន​ ប្រទេស​រុ​ស្ស៊ី​ បាន​ស្នើ​ប្រទេស​អ៊ី​រ៉ា​ក់​ និង​អ៊ី​រ៉​ង់​ដើម្បី​អាច​អនុញ្ញាត​ឱ្យ​កាំជ្រួច​រុ​ស្ស៊ី​អាច​ហោះ​កាត់​លើ​ដែនអាកាស​ សម្រាប់​ការ​វាយប្រហារ​លើ​គោលដៅ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​៕​ ប្រភព​៖​ BBC

Share

Image
Image
Image