en     km
en     km

​រាជរដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ប្រមាណ​ ៧៦១​ លាន​ដុល្លារ​

Share

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ប្រមាណ​ ៧៦១​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​ កើនឡើង​ជិត​ ៤០​ ភាគរយ​។​

                                               មន្រ្តីពន្ធដាបិទក្រដាសបង់ពន្ធលើរថយន្តតាក់ស៊ី។រូបភាព៖ facebook

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ប្រចាំ​ខែមីនា​ និង​ត្រីមាស​ទី​១​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឲ្យ​ដឹង​ថា​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ប្រមូល​បាន​ជាង ​៧៦១លាន​ដុល្លារ​ កើនឡើង​ ៣៩,៦​ ភាគរយ​ ។​

​ការ​ប្រមូល​ពន្ធ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​នេះ​ កើនឡើង ៦៧,២១​ លាន​ដុល្លារ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​តាម​រយ​បាយ​ការណ៍​ប្រចាំត្រីមាស​ទី​១​ បញ្ជាក់​ថា​ ចំណូល​ពន្ធ​ អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​មាន​ចំនួន​ប្រមាណ​ ៤៤៦,៥២​លាន​ដុល្លារ​ និង​បាន​ធ្វើ​បែបបទ​បង់​ចូល​ថវិកាជាតិ​ចំនួន​ ២២៤,៥២​ លាន​ដុល្លារ​ ស្មើនឹង​ ១១,៦៦​ ភាគរយ​ នៃ​ផែនការ​ច្បាប់​ក្នុង​នោះ​ថវិកា​ថ្នាក់​ចំនួន​ ១៩៨,១៥​ លាន​ដុល្លារ​ ស្មើនឹង​ ៨៨,៣៤​ ភាគរយ​ និង​ថវិការ​ថ្នាក់​ជាតិ​២៥,៩១​ ដុល្លារ​ ស្មើនឹង​ ១១,​ ៥៥​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ ការ​ប្រមូល​ចំណូល​ពន្ធ​ អាករ​ គ្រប់​ប្រភេទ​ប្រមាណ​ ៣០,៧៧​ ដុល្លារ​ កើនឡើង​ ៧,​ ០៧​ ភាគរយ​៕

Share

Image
Image
Image