en     km
en     km

​រថភ្លើង​រត់ពី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​គ្រោង​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​ដើម​ខែមេសា​

Share

ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា​ខ្សែ​រថភ្លើង​ថ្មី​រត់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើម​ខែមេសា​ ឆ្នាំ​ ២០១៨​នេះ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនត្រូតពិនិត្យការសាងសងផ្លូវរថភ្លើងព្រលានយន្តហោះប្រវែងជាង១៦០០ ម៉ែត្រ។ រូបភាពៈ facebook page’s PMWT

 

​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នៅ​ពេល​ចុះ​ត្រួតពិនិត្យ​ដំណើរការ​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែរ​នៅ​យប់​ថ្ងៃ​ទី​៩​ ខែ មីនា ឆ្នំា២០១៨​ថា​ផ្លូវ​រថភ្លើង​នឹង​បញ្ចប់​ការ​សាងសង់និង​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នៅ​មុន​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​លោក​រដ្ឋមន្ត្រី​ថា​ផ្លូវ​រថភ្លើង​កំពុង​សាងសង​នៅ​សល់​ចំណាយ​ប្រមាណ​៣០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ក្បាលរថភ្លើង​និង​ទូរថភ្លើង​ថ្មី​ដែល​បាន​បញ្ជា​ទិញ​និង​កំពុង​តម្លើង​ចំនួន​បី​គ្រឿង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​កូ​។​ក្បាលរថភ្លើង​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ចុងខែ​មីនា​នេះ​។​

​រថភ្លើង​រត់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ព្រ​លាន​យន្តហោះ​ដែលតភ្ជាប់ពីផ្លូវរថភ្លើងមានស្រាប់ប្រវែង​១៦១៣​ម៉ែត្រ​។អ្នកដំណើរ​ចំណាយពេលវេលា​ជិះ​ប្រហែល​២៥​នាទី​ទៅ​ដល់​គោលដៅ​។​រថភ្លើង​អាច​ដឹក​អ្នកដំណើរ​បានជាង​១០០​នាក់​៕

Share

Image
Image
Image