en     km
en     km

​រដ្ឋបាល​ព្រៃឈើ​រឹបអូស​អណ្តើក​និង​ទន្សង​ជាង ​៥០០ ​គីឡូក្រាម​ពី​ឈ្មួញ​

Share

ភ្នំពេញ​៖​ នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​បាន​រឹបអូស​សត្វ​អណ្តើក​សល​ ៧៣​ ក្បាល​ និង​ទន្សង​ ៥៣​ ក្បាល​ក្នុង​រថយន្ត​ទំនើប​មួយ​គ្រឿង​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​។​ រដ្ឋបាល​ព្រៃឈើ​កំពុង​ស្វែងរក​ឈ្មួញ​ដឹក​ជញ្ជូន​សត្វព្រៃ​ទាំងនោះ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

លោក​ ធូ​ វិ​រៈ​ រាយការណ៍​

អាជ្ញាធរបានរឹបអូសសត្វអណ្តើកសល ៧៣ ក្បាល និងទន្សង ៥៣ ក្បាលក្នុងរថយន្តទំនើបមួយគ្រឿងដែលឈ្មួញដឹកជញ្ជូនពីខេត្តបន្ទាយមានជ័យឆ្ពោះមករាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ធ្នូ ឆ្នំា ២០១៨។ រូបភាព៖ ហ្វេសប៊ុក កញ្ចក់ទិព្វ

​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ ឱ្យ​ដឹង​ថា​អាជ្ញាធរ​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​ជា​ឈ្មួញ​ដឹក​ជញ្ជូន​សត្វព្រៃ​ជាង​៥០០​គី​ឡី​ក្រាម​មក​ទទួលខុស​ចំពោះ​មុខ​ច្បាប់​ ក្រោយ​ពី​អាជ្ញាធរ​រឹបអូស​សត្វ​អណ្តើក​និង​ទន្សង​ នៅ​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ កាលពី​ថ្ងៃ​ទី​ ២៤​ ធ្នូ​ ឆ្នាំ​ ២០១៨​។​

​លោក​ អ៊ឹ​ង​ វុ​ធា​រ៉ា​ នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ស្ថិត​នៅ​ខេត្តសៀមរាប​ បាន​រឹបអូស​សត្វ​អណ្តើក​សកល​ចំនួន​ ៧៨​ ក្បាល​ និង​ ទន្សង​ចំនួន​ ៥៣​ ក្បាល​ ដែល​មាន​ទម្ងន់​សរុប​ជាង​ ៥០០​គីឡូក្រាម​។​ សត្វព្រៃ​ទាំំ​ង​នេះ​ ត្រូវ​បាន​អាជ្ញាធរ​រឹបអូស​ពី​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ព័ណ៌​ស​មួយ​គ្រឿង​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ចេញពី​ខេត្តបន្ទាយមានជ័យ​ដោយ​ឃាត់​រថយន្ត​នៅ​រសៀល​ម៉ោង​ ២​ ក្នុងភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​ ចន្ទ​ ទី​ ២៤​ ធ្នូ​ ឆ្នាំ​ ២០១៨​។​ ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់​។​

​លោក​ អ៊ឹ​ង​ វុ​ធា​រ៉ា​ នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​កំពុង​ធ្វើ​លិខិត​ប្រកាស​ស្វែងរក​ច​ម្ចាស់​រថយន្ត​ដឹក​សត្វព្រៃ​ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​។​

​លោក​ អ៊ឹ​ង​ វុ​ធា​រ៉ា​ បញ្ជាក់​ទៀត​ថា​ សត្វ​អណ្តើក​ និង​ទន្សង​រស់​ទាំងអស់​នឹង​ត្រូវ​ព្រ​លែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ បន្ទាប់​ពី​មាន​សេចក្តីសម្រេច​ពី​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប​។​

​លោក​ អ៊ឹ​ង​ វុ​ធា​រ៉ា​៖«​អត់​ទាន់​ឃើញ​ម្ចាស់ខ្លួន​ចូល​មក​ដោះស្រាយ​ បាទ​ខ្ញុំ​កំពុង​ធ្វើ​សេចក្តីជូនដំណឹង​ម្ចាស់ខ្លួន​ចូល​មក​បង់​ផាក់ពិន័យ​ទៅ​។​ការ​ផាក់ពិន័យ​គិត​ជា​គីឡូ​ កន្លង​មក​យើង​ចន្លោះ​ពី​ ២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។​សុំ​គោលការណ៍​រាយការណ៍​សុំ​ពី​ព្រះ​អាជ្ញា​យក​ទៅ​ព្រ​លែង​អត់​ហ៊ាន​ទុក​យូ​ខ្លាច​វា​ងាប់​ យក​ទៅ​ព្រ​លែង​ក្នុង​ចំការ​ពូជឈើ​ក្រ​ញូ​ង​នៅ​បន្ទាយស្រី​»​។​

​កាលពី​ថ្ងៃ​ទី​ ១​ ធ្នូ​ ឆ្នាំ​ ២០១៨​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ឆ្មក់​ចូល​លំនៅ​ឋាន​មួយ​កន្លែង​ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ រឹបអូស​បាន​សត្វព្រៃ​ជា​ច្រើន​ក្បាល​រួម​មាន​ អណ្តើក​សកល​រស់​ចំនួន​ពីរ​ក្បាល​ កន្ធាយ​អាស៊ី​រស់​ ១៥​ក្បាល​ ពល់​ថ្លាន់​១​ក្បាល​ អណ្តើក​ភ្នំ​១​ ក្បាល​ និង​អណ្តើក​សោម​ញី​ចំនួន​៣​ក្បាល​ ហើយ​រឹបអូស​សាច់​ជ្រូកព្រៃ​ស្រស់​ ១៦​ គីឡូក្រាម​ សាច់​ឈ្លូស​ស្រស់​ចំនួន​ជាង​៦​គីឡូក្រាម​ និង​សត្វ​សំ​ពោ​ជ​ក្រអូប​ងាប់​ជិត​ ៩​ គីឡូក្រាម​ និង​ក្រចក​សត្វ​ខ្លាឃ្មុំ​តូច​ក្រៀម​ចំនួន​ ១៤​ គូរ​៕

Share

Image
Image
Image