en     km
en     km

​យុវ​ជន​ ​សាង ​ចន្ថា ​ខិត​ខំ​រៀន​ស្មូត​ ​រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ស្មូត ​ព្រោះ​ស្រលាញ់​វប្បធម៌​

Share

sreyoun_featureភ្នំពេញ​៖ ​នៅ​​​​​​សម័យ​បុរាណ​យុវជន​ខ្មែរ​ ត្រូវ​ទៅ​រៀន​នៅ​តាម​ទី​វត្ត​អារាម​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ផ្សេងៗ​ ហើយ​ការ​ស្មូត​ ​គឺ​ជា​វិជ្ជា​មួយ ​ដែល​គេ​ពេញ​និយម​រៀន​ផង​ដែរ​នា​សម័យ​នោះ​។ ​ចំណែក​កូន​ស្រី​វិញ​ ក៏​ត្រូវ​រៀន​ក្បួន​ច្បាប់​កំណាព្យ​ស្មូត​ ​នៅ​ក្នុង​ផ្ទះ​ផង​ដែរ​ ដើម្បី​អប់រំ​កូន​ចៅ​។​ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​ការ​ស្មូត​កំណាព្យ​ ​មិន​សូវ​ឃើញ​មាន​អ្នក​រៀន​ និង​ចេះ​ច្រើន​ដូច​ពី​មុន​ឡើយ​ ហើយ​មាន​យុវ​ជន​មួយ​ចំនួន​ថែម​ទាំង​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​ឮ​ស្មូត​ទៀត​ផង​។ ខុស​​ពីយុវ​ជ​ន​នានា​ យុវជន ​សាង ​ចន្ថា ​បែរ​ជា​ចាប់​អារម្មណ៍​រៀន​ស្មូត​ ហើយ​មិន​សូវ​ចូល​ចិត្ត​ចម្រៀង​សម័យ​ទៅ​វិញ​។​

​តើ​ស្មូត​មាន​អ្វី​ពិសេស​ទើប​ធ្វើ​ឲ្យ​យុវជន​ ​សាង ​ចន្ថា ​មាន​ការ​ចាប់​អារម្មណ៍​ខិត​ខំរៀន​រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ស្មូត​បែប​នេះ​?​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ស្ដាប់​ជីវ​ព័ត៌​មាន​ ដែល​រៀប​ចំ​ដោយ​កញ្ញា ​ច្រឹក ​ស្រីអូន ​ដូច​ទៅ​៖

សំឡេង៖

Share

Image
Image
Image