en     km
en     km

​យុវជន​កាន់តែ​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​បាត់បង់​ឱកាស​ការងារ​ ខណៈ​សមាហរណកម្ម​ អាស៊ាន​ខិត​ជិត​មក​ដល់​

Share

cover-ASEAN-Integration
​ក្រុម​យុ​ជន​មួយ​ចំនួន​បាន​លើក​ទ្បើ​ង​ពី​ក្តី​កង្វល់​របស់​ខ្លួន​ ទាក់ទង​នឹង​បញ្ហា​ការងារ​ ខណៈ​ដែល​សមាហរណកម្ម​អាស៊ាន​កាន់តែ​ខិត​ជិត​មក​ដល់​។​ ពួក​គេ​លើក​ឡើង​ថា​ ដោយសារ​តែ​ប្រទេស​កម្ពុជា​នឹង​បើក​ទូលំទូលាយ​ទីផ្សារសេរី​ ដូច្នេះ​ហើយ​រាល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ អាច​នឹង​ដណ្តើម​ទីផ្សារ​ការងារ​ពី​យុវជន​កម្ពុជា​។​

​ខណៈ​ដែល​សមាហរណកម្ម​អាស៊ាន​ នឹង​ឈាន​មក​ដល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ យុវជន​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្តី​បារ​ម្ម​ណ៍​ថា​ ខ្លួន​នឹង​អាច​បាត់បង់​ការងារ​ធ្វើ​នៅ​កម្ពុជា​។​

​យុវជន​ យ៉ង់​ សុ​ផានិត​ និស្សិត​ឆ្នាំ​ទី​០២​ ជំនាញ​ ធានា​គារ​និង​ហិរញ្ញវត្ថុ​ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ សម្តែង​ការ​ព្រួយបារម្ភ​ ពី​ឱកាស​ការងារ​របស់​និស្សិត​គ្រប់​ជំនាញ​ទាំងអស់​ខណៈ​ដែល​សមាហរណកម្ម​អាស៊ាន​ខិត​ជិត​មក​ដល់​។​ ការ​ព្រួយ​បារ​ម្ម​ណ៍​នេះ​ដោយសារ​តែ​ការ​អប់រំ​របស់​និស្សិត​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ បើ​ធៀប​ទៅ​នឹង​ការ​អប់រំ​របស់​និស្សិត​ដែល​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ។​

​សុ​ផានិត​ បន្ត​ថា​ ដើម្បី​កុំឱ្យ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដណ្តើម​ទីផ្សារ​កម្ពុជា​នោះ​ គឺ​និស្សិត​ខ្លួនឯង​ត្រូវ​បង្កើន​ការ​សិក្សា​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំង​ ជា​ពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​ចូលរួម​ជំរុញ​បន្ថែម​ និង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​ជាដើម​។​ «​ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ព្យាយាម​សិក្សា​ណាមួយ​ឱកាស​ការងារ​យើង​ត្រូវ​មាន​បទ​ពិសោធ​ច្រើន​ អ​ញ្ចឹ​ង​ទន្ទឹម​នឹង​ការ​សិក្សា​យើង​ត្រូវ​មាន​ធ្វើការ​ខ្លះៗ​ដើម្បី​ទទួល​មាន​បទ​ពិសោធ​ ហើយ​ណាមួយ​ទៀត​អាស៊ាន​គេ​ប្រើ​ភាសារ​អង់គ្លេស​ជា​គោល​អ​ញ្ចឹ​ង​និស្សិត​នៅ​សាកលវិទ្យាល័យ​ត្រូវ​ពង្រឹង​ភាសារ​អង់គ្លេស​…»​។​

​ចំណែក​ យុវតី​ ស៊ា​ម​ ស៊ី​ថា​ រៀន​ជំនាញ​បច្ចេកទេស​មន្ទីរពិសោធន៍​ នៅ​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​ បាន​និយាយ​ថា​ ចំពោះ​កម្ពុជា​ដែល​ចូល​ក្នុង​សមាហរណកម្ម​អាស៊ាន​នេះ​អាច​នឹង​ធ្វើ​ឱ្យ​និស្សិត​មួយ​ចំនួន​
​ពិបាក​រក​ការងារ​ធ្វើ​ដោយសារ​តែ​ទីផ្សារ​នៅ​កម្ពុជា​ចង្អៀត​។​ យុវតី​រូប​នេះ​បន្ត​ថា​ ទន្ទឹម​នឹង​ទីផ្សារ​កម្ពុជា​ចង្អៀត​នេះ​ និស្សិត​គ្រប់​រូប​ទាំងអស់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​សិក្សា​ទៅ​លើ​ជំនាញ​ដែល​ពួក​គេ​កំពុង​រៀន​ដើម្បី​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​។​ «​និស្សិត​ឥឡូវ​ភាគច្រើន​អត់​មានការ​ងារ​ធ្វើ​ច្រើន​ ដោយសារ​តែ​ទីផ្សារ​ការងារ​ចង្អៀត​ដូច​ខាង​ទ្បា​បូ​ខ្ញុំ​អី​ រើស​មួយៗ​អីហ្នឹង​ ម្នាក់ៗ​ មួយ​កន្លែង​ជួនកាល​អត់​មាន​….»​។​

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​ក្រុម​យុវជន​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ថា​ កម្ពុជា​ចូល​សមាហរណកម្ម​អាស៊ាន​មិន​ធ្វើ​ឱ្យ​យុវជន​ជួប​បញ្ហា​ប្រឈម​នោះ​ទេ​។​

​លោក​ ហេង​ សួរ​ បន្ថែម​ទៀត​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ រួម​ទាំង​ប្រទេស​៣​ ផ្សេង​ទៀត​ តម្រូវ​ឱ្យ​ទុក​រយៈពេល​រហូត​ដល់​ឆ្នាំ​២០១៨​ ដើម្បី​ប​ម្លា​ស់​ប្តូរ​ ក៏​ដូច​ជា​កាត់​បន្ថយ​ទាំងស្រុង​នៅ​អ្វី​ដែល​ជា​រនាំង​ពន្ធគយ​។​ «​កា​រប​ម្លា​ស់​ប្តូរ​កម្មករ​ជំនាញ​ដែល​បង​គិត​ថា​ប្រហែលជា​ចំណុច​ប្អូនៗ​ក៏​ដូច​ជា​ព្រះ​តេជ​គណ​គ្រប់​ព្រះ​អង្គ​បារ​ម្ម​ណ៍​ច្រើន​នៅ​ឆ្នាំ​២០១៤​ រាជរដ្ឋាភិបាល​បាន​ទៅ​ឆ្លង​សភា​ដើម្បី​ផ្តល់​សច្ចាប័ន​នៅ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​រូប​វ័​ន្ត​បុគ្គល​​មាន​ន័យ​ថា​ មុន​នឹង​សមាជិក​អាស៊ាន​អនុញ្ញាតិ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នូវ​កម្លាំង​ពលកម្ម​ដោយ​សេរី​នេះ​ គឺ​ត្រូវ​ឆ្លង​កិច្ចព្រមព្រៀង​នេះ​ជាមួយ​រដ្ឋសភា​ ហើយ​នៅ​ពេល​ដែល​យើង​អត់​ដឹង​យើង​ថា​ អូ​ គេ​មក​ពេញ​ទឹក​ពេញ​ដី​ ប៉ុន្តែ​ធាតុ​ពិត​មាន​តែ​ ៨​ ជំនាញ​ទេ​ដែល​គេ​អាច​ឆ្លងកាត់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​»​។​

​លោក​ ហេង​ សួរ​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​សមាហរណកម្ម​អាស៊ាន​នេះ​ កម្ពុជា​នឹង​មានការ​ប​ម្លា​ស់​ប្តូរ​កម្លាំង​ពលកម្ម​តែ​ ៨​ ជំនាញ​ប៉ុណ្ណោះ​រួម​មាន​៖​ សេវាកម្ម​ពេទ្យ​ គិលានុបដ្ឋាយិកា​ ទន្តសាស្ត្រ​ វិស្វករ​ ស្ថាបត្យកម្ម​ ទេសចរណ៍​ គណនេយ្យ​ នឹង​ជំនាញ​ខាង​ភូគោល​។​

​លោក​ ហេង​ សួរ​ ក៏​បាន​អំពាវនាវ​ទៅ​ដល់​អ្នក​ដែល​កំពុង​រៀន​ជំនាញ​ខាងលើ​នេះ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ថែម​ទៀត​។​

​គួរ​បញ្ជាក់​ទៀត​ថា​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាស៊ាន​ មាន​មាត្រា​មួយ​បាន​សរសេរ​ថា​ សមាជិក​អាស៊ាន​ទាំងអស់​មាន​សិទ្ធិ​បិទ​ទីផ្សារ​ការងារ​របស់​ខ្លួន​ពេល​ណា​ក៏​បាន​ ប្រសិនបើ​ប្រទេស​សាមី​យល់​ថា​ទីផ្សារ​ការងារ​នោះ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ខ្លួន​៕

រូបតំណាង
រូបតំណាង

Share

Image
Image
Image