en     km
en     km

​មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​បក្ស​ប្រឆាំង​ ត្រូវ​បាន​ដោះ​លែង​ហើយ​នៅ​ព្រឹក​នេះ​

Share

ភ្នំពេញ៖ ​មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ ព្រៃ​ស​នៅ​ព្រឹក​ថ្ងៃនេះ​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។​

​មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ ព្រៃ​ស​
​មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ ព្រៃ​ស​

ការ​ដោះ​លែង​លោក​ ស៊ា​ង​ ចែត​ នៅ​ព្រឹក​ថ្ងៃនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​សម្ងាត់​រវាង​លោក​ កឹ​ម​ សុខា​ និង​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​ ដែល​បាន​និយាយ​ដល់​ ការ​ដោះ​លែង​មេឃុំ​ លោក​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ អោយ​មាន​សេរីភាព​ឡើង​វិញ​។​

​លោក​មេឃុំ​ ស៊ា​ង​ ចែត​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក​ ៥​ឆ្នាំ​ ករណី​សូកប៉ាន់​សាក្សី​ ក្នុង​រឿង​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​មេឃុំ​បក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​ឃុំខ្លួន​ ក្នុង​សំណុំរឿង​ដូច​គ្នា​ នឹង​ មន្ត្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​ មន្ត្រី​គជ​ប​ ដែល​គេ​រំពឹង​ថា​ ពួក​គាត់​នឹង​ត្រូវ​ដោះ​លែង​នៅ​ ចុងខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ ៕
 

Share

Image
Image
Image