en     km
en     km

​មនុស្ស​១៣​នាក់​ស្លាប់​ករណី​​ឧបទ្ទវហេតុ​ទូកលិចនៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

Share

​ប៉ា​លេ​ម​បាង​៖​មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា​យ៉ាងតិច​មនុស្ស​១៣​នាក់​ស្លាប់​ករណី​ទូក​ដឹក​អ្នកដំណើរ​ក្រឡាប់​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ករណី​នេះ​កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ឧបទ្ទវហេតុ​ទូក​លិច​យ៉ាងតិច​៩​នាក់​ស្លាប់​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​។​

      ក្រុមជួយសង្រ្គោះស្រង់សាកសពនៅប្រទេសឥណ្ឌូនេស៊ី។Photo: AFP/Handout/National Search and Rescue Agency


យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​CNA​ ឲ្យ​ដឹង​ថា​ ទូក​ដឹក​អ្នកដំណើរ​ចំនួន​៥៥​នាក់​បើកបរ​នៅ​ទន្លេ​ម៉ូ​ស៊ី​។​ទូក​លិច​នៅ​ពេល​រលក​ធំៗ​រួម​ទាំង​អាកាសធាតុ​មិនល្អ​បណ្តាល​ឲ្យ​លិច​។​នេះ​បើ​តាម​ប៉ូលិស​ប្រចាំ​កោះ​ស៊ូ​ម៉ា​ត្រា​។​
​តាម​ប្រភព​ដដែល​បញ្ជាក់​ថា​មន្ត្រី​ប៉ូលិស​បន្ថែម​ថា​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​បើកទូក​ដែល​គេ​រាយការណ៍​ថា​គាត់​រស់រាន​មាន​ជិ​វិត​ពី​ឧបទ្ទវ​ហេតុនេះ​ប៉ុន្តែ​គាត់​រត់គេច​ខ្លួន​។​

​សាកសព​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តាម​បណ្តោយ​ជ្រាំង​ទន្លេ​រក​ឃើញ​ដោយ​អ្នកស្រុក​នៅ​ចំណាយពេល​ប្រហែល​មួយ​ម៉ោង​ពី​កន្លែង​កើតហេតុ​។​

ករណី​ឧបទ្ទវហេតុ​សម្លាប់​មនុស្ស​ចុង​ក្រោយ​នេះ​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ប្រជាជន​នៅ​ទីនោះ​១៧០០០​នាក់​ពឹងផ្អែក​ទាំងស្រុង​ការ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​តាម​ទូក​នៅ​ប្រជុំ​កោះ​។​

​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​យ៉ាងតិច​មនុស្ស​៩​នាក់​ស្លាប់​ករណី​ទូក​ដឹក​អ្នកដំណើរ​ក្រឡាប់​នៅ​ពេល​អ្នកដំណើរ​ពី​ Tarakan​ ទៅ​ Tanjung​ Selor​ នៅ​តំបន់​កោះ​ Borneo​។​ប្រភព​៖CAN

Share

Image
Image
Image