en     km
en     km

​ភូមា​ និង​សិង្ហ​បុរី​ លើកលែងទិដ្ឋាការ​ចូល​ប្រទេស​របស់​ពួក​គេ​

Share

​ប្រទេស​សិង្ហ​បុរី​ និង​ភូមា​ ប្រកាស​លើកលែង​ទិដ្ឋាការ​ចូល​ប្រទេស​ទាំង​ពីរ​នេះ​ ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​មាន​លំហូរ​ទេសចរណ៍​កាន់តែ​កើនឡើង​។​

08-06-16-Phum-me-thumគណៈប្រតិភូសិង្ហបុរី ជួបពិភាក្សាការងារជាមួយមេដឹកនាំភូមា។ រូបភាពពី CNA

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ធ្វើ​ឡើង​ដោយ​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ភូមា​ និង​សិង្ហ​បុរី​ គឺ​ការ​លើកលែង​ទិដ្ឋាការ​ចូល​ប្រទេស​ទាំង​ពីរ​នេះ​ លុះត្រាតែ​អ្នក​ទេសចរណ៍​ស្នាក់​នៅ​ប្រទេស​នីមួយៗ​រយៈពេល​៣០​ថ្ងៃ​។​

​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ដ្រី​សិង្ហ​បុរី​ លី​ សៀង​ឡុ​ង​ បាន​មក​ធ្វើ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ទីក្រុង​ណៃ​ពិដោ​នៅ​ថ្ងៃនេះ​។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ លោកនាយក​រដ្ឋមន្ដ្រី​សិង្ហ​បុរី​បាន​ជួបនឹង​លោក​ប្រធានាធិបតី​ថ្មី​ភូមា​ ទី​ន​ ចូ​វ​ រដ្ឋមន្ដ្រី​ការ​បរទេស​ លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ៍​លោក​ មីន​ អ៊ុ​ឡាំង​ និង​អតីត​ប្រធានាធិបតី​ ថេ​ន​ សេន​។​

​តែ​យ៉ាងណា​នេះ​ក្ដី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​រាយការណ៍​ថា​ ទស្សនកិច្ច​របស់​លោក​ លី​ សៀង​ឡុ​ង​ គឺ​ដើម្បី​រំលឹក​ខួប​ ៥០​ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​៕​

Share

Image
Image
Image