en     km
en     km

​ពី​កូន​កសិករ​ បាន​ក្លាយជា​ប្រធាន​អង្គការ​តម្លៃ​ស្ត្រី​គឺ​លោកស្រី​ សេង​ សុ​លី​ដា​

Share

​ភ្នំពេញ​៖​ ជា​កូន​កសិករ​លក់​ដីស្រែ​ដើម្បី​បន្ត​ការ​សិក្សា​រហូត​ដល់​បាន​សញ្ញាបត្រ​ដោយ​ ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​បំណង​ខ្លួន​ ក្លាយជា​ប្រធាន​អង្គការ​តម្លៃ​ស្ត្រី​ គឺ​ លោក​ ស្រី​ សេង​ សុ​លី​ដា​។​លោកស្រី​បាន​និយាយ​ថា​ អ្វី​ដែល​នាំ​ឱ្យ​លោកស្រី​ជោគជ័យ​គឺ​ ការ​ប្ដេជ្ញា​ចិត្ត​ និង​ឧស្សាហ៍​ព្យាយាម​។​

​ដើម្បី​ជ្រាប​ កាន់តែ​ច្បាស់​សូម​ស្ដាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ​ កញ្ញា​ស្រី​អូន​ ដូច​តទៅ​៖

លោកស្រី សេង សុលីដា ប្រធានអង្គការតម្លៃស្រ្តី
លោកស្រី សេង សុលីដា ប្រធានអង្គការតម្លៃស្រ្តី

«​ស្ត្រី​ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​»​ គឺ​ មួយ​ឃ្លា​នេះ​ នៅ​តែ​ជា​ឆ្អឹង​ទទឹង​ក​ ដែល​មិន​អាច​ឲ្យ​ស្ត្រី​ បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​បាន​ឡើយ​។​ ប្រការ​នេះ​នាំ​ ឲ្យ​អ្នកខ្លះ​ ចាត់​ទុក​ ស្ត្រី​ វិល​ ចង្ក្រាន​មិន​ជុំ​ដែល​មិន​អាច​ក្លាយជា​ ស្ត្រី​ឆ្នើម​ នៃ​សង្គម​បាន​ឡើយ​។​

​ផ្ទុយ​ពី​ ទស្សនៈ​ ខាងលើ​សម្រាប់​លោកស្រី​ សេង​ សុ​លី​ដា​ បាន​ក្លាយជា​ប្រធាន​ អង្គការ​អង្គការ​តម្លៃ​ស្ត្រី​។​ លោកស្រី​បាន​លើក​ឡើង​ថា​ស្ត្រី​ទាំងអស់​សុទ្ធតែ​មាន​តម្លៃ​ និង​ មាន​សមត្ថភាព​មិន​ចាញ់​មនុស្ស​ប្រុស​នោះ​ទេ​អោយ​តែ​ស្ត្រី​នោះ​ មានការ​ព្យាយាម​និង​អត់ធ្មត់​នឹង​ការងារ​របស់​ខ្លួន​។​

​ជា​កូន​អ្នក​ ចម្ការ​ ក្នុងភូមិ​ទទួល​ខ្សាច់​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​លោកស្រី​មាន​បងប្អូន​ ៥​នាក់​។​ ចំណែក​លោកស្រី​ជា​កូន​ទី​៤​ក្នុង​គ្រួសារ​។​ លោកស្រី​ថា​ ឪពុក​ម្តាយ​លោកស្រី​គឺជា​ អ្នក​ស្រលាញ់​ការ​សិក្សា​ ទើប​ឲ្យ​កូន​ បន្ត​ការ​សិក្សា​មក​រាជធានី​ភ្នំពេញ​ក្រោយ​ពី​លោកស្រី​បញ្ចប់​ ការ​សិក្សា​ថ្នាក់​ មធ្យមសិក្សា​ទុតិយភូមិ​។​

​តាម​ ការ​ឲ្យ​ដឹង​របស់​លោកស្រី​ សុ​លី​ដា​ អង្គការ​តម្លៃ​ស្ត្រី​ បាន​ជួយ​ស្ត្រី​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ និង​សិទ្ធិ​ ការពារ​ខ្លួន​  ព្រមទាំង​ ផ្តល់​ជំនាញ​ដល់​ស្ត្រី​គឺ​តាំងពី​ឆ្នាំ​ ២០០៦​ មក​ បាន​ប្រមាណ​ ជាង​ ១៥០០​នាក់​ហើយ​៕​

Share

Image
Image
Image