en     km
en     km

​ប្រធាន​អង្គការ​តម្លៃ​ស្ត្រី​ រៀបរាប់​ពី​ ការងារ​របស់​លោកស្រី​ជួយ​ស្ត្រី​បម្រើ​ក្លឹ​ប​កំសាន្ត​(​បទ​សម្ភាសន៍​)

Share

​ភ្នំពេញ​៖​ អង្គការ​តម្លៃ​ស្ត្រី​ ជា​អង្គការ​ក្នុងស្រុក​ ដែល​ធ្វើ​ការងារ​ ទៅ​លើ​ស្ត្រី​ធ្វើ​ការងារ​ តាម​ ហាង​ខារ៉ាអូខេ​ ឬ​តាម​ក្លឹ​ប​កំសាន្ត​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំ​ពេ​ញ​។​ គោលបំណង​របស់​អង្គការ​នេះ​ ជួយ​ផ្ដល់​ការ​អប់រំ​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចាប់​អាជីព​ ឬ​ ជំនាញ​ថ្មី​ដើម្បី​ជៀសវៀង​ពី​ការ​ប្រឈម​ផ្សេងៗ​ ក្នុង​ពេល​បំពេញការងារ​។​

​ប្រធាន​របស់​អង្គការ​នេះ​គឺ​លោក​ ស្រី​ សុ​លី​ដា​។​លោកស្រី​ ថា​បច្ចុប្បន្ន​ស្ត្រី​ដែល​ធ្វើ​ការងារ​នៅ​តាម​ក្លឹ​ប​មាន​ ប្រមាណ​ជា​ ៥​ម៉ឺន​នាក់​ ក្នុង​នោះ​ស្ត្រី​មួយ​ចំនួន​ រង​ការ​បៀតបៀន​ផ្លូវភេទ​ ជាដើម​។​

​តាម​ ការ​ឲ្យ​ដឹង​របស់​លោកស្រី​ សុ​លី​ដា​ អង្គការ​តម្លៃ​ស្ត្រី​ បាន​ជួយ​ស្ត្រី​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ និង​សិទ្ធិ​ ការពារ​ខ្លួន​  ព្រមទាំង​ ផ្តល់​ជំនាញ​ដល់​ស្ត្រី​គឺ​តាំងពី​ឆ្នាំ​ ២០០៦​ មក​ បាន​ប្រមាណ​ជាង​ ១៥០០​នាក់​ហើយ​។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ លោកស្រី​បាន​ សន្យា​បន្តការងារ​របស់​លោកស្រី​ គឺ ​សំដៅ​ ធ្វើ​យ៉ាងណា​ ឱ្យ​ស្ត្រី​ ដែល​មានមុខ​របរ​ បំរើ​ហាង​ខា​រ៉ា​ ឬ​តាម​ក្លឹ​ប​កំសាន្ត​ផ្សេងៗ​កាន់តែ​ ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត​។​

​តទៅ​នេះ​ សូម​ស្ដាប់​ បទ​សម្ភាសន៍​រវាង​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោកស្រី​ សុ​លី​ដា​ ដូច​តទៅ​៖

 

woman-value1-pre
លោកស្រី សុលីដា ប្រធានរបស់អង្គការតម្លៃស្រ្តី។

Share

Image
Image
Image