en     km
en     km

​បទ​សម្ភាស​ន៍​៖​ ​“​តើ​ស្ថា​ប័ន​ណា​មាន​តួ​នាទី​ក្នុង​ការ​បក​ស្រាយ​ច្បាប់”​

Share

Logo Women's Media 1ថ្មីៗ​នេះ​មាន​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ សម​​ រង្ស៊ី​ ​គឺ​លោក​ហុង​ ​សុខ​ហួរ​ ​តាម​បញ្ជា​រ​បស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ​សែន​ ដែល​ចោទ​ប្រកាន់​សមាជិក​ព្រឹទ្ធ​សភា​រូប​នោះ​ថា​ ក្បត់ជាតិ​ ​ក្រោយ​ពី​លោក​បាន​សម្ដែង​មតិ​ក្នុង​ការ​បង្ហាញ​ផែនទី​មួយ​ថា​ ​សន្ធិ​សញ្ញា​១៩៧៩​ ​រវាងកម្ពុជា​ ​និង​វៀតណាម​ ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ចាស់​ ​ហើយ​បោះ​បង្គោល​ព្រំដែន​ថ្មី​។​

នៅ​ពេល​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​មាន​អភ័យ​ឯក​សិទ្ធិ​ ​ដោយ​មិន​បាន​ដក​អភ័យ​ឯក​សិទ្ធិ​ជា​មុន​នោះ​​ ​ក្រុម​អ្នក​ច្បាប់​ ​និង​អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូចជា​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​ ​បាន​ហៅ​ការ​ចាប់​ខ្លួន​នោះ​ថា​ ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ ​ខុស​នី​តិ​វិធី​ ​ព្រោះ​គេ​ចាត់​ទុក​ថា​ ​នោះ​ជា​ការ​បញ្ចេញ​មតិ​ មិន​មែន​ជា​បទ​ល្មើស​ជាក់ស្ដែង​ ​ដែល​អាច​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ ​ដោយ​មិន​ចាំ​បាច់​ដក​អភ័យ​ឯក​សិទ្ធិ​ជា​មុន​នោះ​ទេ​។​

ប៉ុន្តែ​ករណី​នេះ​ ​ម​ន្ត្រី​រដ្ឋា​ភិបាល​បក​ស្រាយ​ថា​ ​ជា​បទ​ល្មើស​ជាក់ស្ដែង​ ​ដែល​សមត្ថកិច្ច​អាច​ចាប់​ខ្លួន​ដោយ​មិន​បាច់​ដក​អភ័យ​ឯកសិទ្ធិ​។​

ចង់​ដឹង​ថា​ ​តើ​ស្ថាប័ន​ណា​ដែ​ល​មាន​តួនាទី​ក្នុង​ការ​បក​ស្រាយ​ច្បាប់​ ​សូម​ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ណុល​ ​ដារ៉ា​ ​និង​លោក​សូ​ ​ចន្ថា​ សា​ស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ដូច​ត​ទៅ៖​

សំឡេង៖

Share

Image
Image
Image