en     km
en     km

​បទ​យកការណ៍​៖​ឃ្លង់​ជា​ជំងឺ​កាច​សាហាវ​នាំ​ឲ្យ​ពិការ​អវយវៈ​បើ​មិន​ព្យាបាល​ទាន់​ពេល​

Share

ភ្នំពេញ​៖​ជំងឺឃ្លង់​ជា​ប្រភេទ​ជំងឺ​កាច​សាហាវ​អាច​បង្ក​ឲ្យ​អ្នក​កើត​ជំងឺ​នេះ​ពិការ​ដៃជើង​និង​ភ្នែក​ ហើយ​ធ្ងន់ ធ្ងរ​ជាង​នេះ​អ្នកជំងឺ​នឹង​អាច​ស្លាប់​បើ​មិន​មក​ទទួល​សេវា​ព្យាបាល​ទាន់​ពេលវេលា​។​

ជំងឺឃ្លង់ឬជំងឺហង់សិនជាជំងឺឆ្លង់រាំរ៉ៃដែលបង្កឡើងដោយមេរោគឈ្មោះ«បាស៊ីហង់សិន»។វាប៉ះពាល់ជាចម្បងលើស្បែកនិងសរសៃប្រាសាទដែលជំងឺនេះកើតលើមនុស្សទាំងពីរភេទនិងគ្រប់វ័យ។


​ជំងឺឃ្លង់​ឬ​ជំងឺ​ហង់​សិន​ជា​ជំងឺឆ្លង់​រាំ​រ៉ៃ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ​«​បា​ស៊ី​ហង់​សិន​»​។​វា​ប៉ះពាល់​ជា​ចម្បង​លើ​ស្បែក​និង​សរសៃ​ប្រាសាទ​ដែល​ជំងឺ​នេះ​កើត​លើ​មនុស្ស​ទាំង​ពីរ​ភេទ​និង​គ្រប់​វ័យ​។​

​ជំងឺឃ្លង់​ឬ​ជំងឺ​ហង់​សិន​ជា​ប្រ​ទេ​ភ​ជំងឺ​កាច​សាហាវ​ដែល​មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​ជំងឺ​សើរ​ស្បែរ​និង​ស្ពឹក​ដោយ​អ្នកជំងឺ​ទូទៅ​មិន​ចាប់អារម្មណ៍​បណ្តែតបណ្តោយ​ឲ្យ​មេរោគ​រីក​រាលដាល​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ​ក្លាយ​ដំបៅ​នៅ​លើ​ស្បែក​ស៊ី​ដៃ​ស៊ីជើង​នាំ​ឲ្យ​ទៅ​ជា​ពិការ​។​

​ជា​ទូទៅ​អ្នកជំងឺ​ហង់​សិន​ត្រូវ​បាន​រើសអើង​នៅ​ក្នុង​សហ​គម​ដោយសារ​ពួក​គេ​ខ្ពើមរអើម​និង​ខា្ល​ច​ឆ្លង​ជំងឺ​នេះ​។​ជំងឺ​នេះ​ឆ្លង់​តាម​រយៈផ្លូវ​ដង្ហើម​និង​ប៉ះពាល់​ទឹករ​ងី​ផ្ទាល់​។​ទោះបី​យ៉ាងណា​ជំងឺឃ្លង់​អាច​ព្យាបាល​ជា​សះស្បើយ​១០០​ភាគរយ​ប្រសិនបើ​អ្នកជំងឺ​មក​ទទួល​សេវា​ព្យាបាល​ត្រឹមត្រូវ​។​តែ​ជំងឺ​នេះ​ជា​ជំងឺឆ្លង​មិនមែន​ជា​ជំងឺ​តំណពូជ​ទេ​។​

លោកវេជ្ជបណ្ឌិត អ៊ុន វ៉ាន់ថន ឯកទេសព្យាបាលជំងឺនៃមន្ទីរពេទ្យគៀនឃ្លំាង។រូបភាព៖ ធូ វិរៈ

​លោក​វេជ្ជបណ្ឌិត​អ៊ុ​ន​ វ៉ា​ន់​ថន​ ឯកទេស​ជំងឺឃ្លង់​នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​រាជធានី​ភ្នំពេញ​ពិពណ៌នា​ថា​អាកា​រៈ​ដំបូង​របស់​អ្នក​កើត​ជំងឺឃ្លង់​គឺ​ធ្វើ​ឲ្យ​ស្ពឹង​ត្រង់​រោគ​សញ្ញា​ហើយ​សូ​ម្បី​តែ​រលាក​ទឹក​ក្តៅ​ឬ​ ភ្លើង​និង​មុត​វត្ថុ​ស្រួច​ក៏​អ្នកជំងឺ​គ្មាន​អារម្មណ៍​ឈឺចាប់​ទេ​។​ ដំណាក់កាល​បន្ទាប់​អ្នកជំងឺ​នឹងរ​មោះ​លើ​ស្បែក​រហូត​ក្លាយជា​ដំបៅ​ពេញ​រា​ង្គ​កាយ​។​

​លោក​វេជ្ជបណ្ឌិត​អ៊ុ​ន​ វ៉ា​ន់​ថន​ បញ្ជាក់​ថា​ជំងឺឃ្លង់​ត្រូវ​ព្យាបាល​សម្លាប់​មេរោគ​ក្នុង​ខ្លួន​ជា​មុន​បន្ទាប់​មក​ព្យ​បាល​ដំបៅ​និង​ចុង​ក្រោយ​ព្យាបាល​ដោយ​ការ​វះកាត់​កែ​លម្អ​។​

«​ចង់​ឲ្យ​អ្នកជំងឺ​មក​ទទួល​សេវា​ដោយសារ​កន្លែង​យើង​នេះ​យើង​ទទួល​អត់​មាន​បង់ថ្លៃ​ទេ​ហើយ​ការ​ព្យាបាល​ជះ​សះស្បើយ​១០០​ភាគរយ​។​ប៉ុន្តែ​បើ​អ្នក​ហ្នឹង​មក​ព្យាបាល​ទាន់​ពេលវេលា​ប្រសិនបើ​មាន​រោគ​សញ្ញា​សង្ស័យ​មក​ពិនិត្យ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​បើ​ទុក​រហូត​ដល់​ពិការ​បាន​យើង​មក​ព្យាបាល​ជា​ដូច​គ្នា​តែ​ភាព​ពិការ​នៅ​តែ​ភាព​ពិការ​ដដែល​ប្រសិនបើ​យើង​អត់​មក​ព្យាបាល​វា​អាច​ច​ម្ល​ង់​ទៅ​កូនចៅ​អ្នក​ជិតខាង​យើង​។​»

​បច្ចុប្បន្ន​អ្នកជំងឺ​ហង់​សិន​ចំនួន​២៥​នាក់​កំពុង​សម្រាក​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​មន្ទីរពេទ្យ​គៀន​ឃ្លាំង​រាជធានី​ភ្នំពេញ​។​ មន្ទីរពេទ្យ​គៀន​ឃ្លាំង​មាន​គ្រែ​យ៉ាង​ហោច​ណាស់​ចំនួន​៤០​។​

​អ្នកជំងឺ​ហង់​សិន​ម្នាក់​ក្នុង​ចំណោម​អ្នកជំងឺ​២៥​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ស្ថិត​ក្នុង​ទឹកមុខ​ស្រស់ថ្លា​និង​ស្បែក​ភ្លឺ​ថ្លា​ក្រោយ​ពី​វេជ្ជបណ្ឌិត​ព្យាបាល​ចំណាយពេល​ព្យាបាល​ជំងឺ​ហង់​សិន​អស់​ជា​ច្រើន​ឆ្នាំ​។​

​អ្នកជំងឺ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ គឺជា​កសិករ​មក​ពី​ខេត្តក្រចេះ​ ។​ លោក​ស្ថិត​ក្នុង​វ័យ​៤៧​ឆ្នាំ​មាន​អារម្មណ៍​តូចចិត្ត​ដែល​ធ្លាក់ខ្លួន​ពិការ​ដៃជើង​ដោយសារ​មេរោគ​ឃ្លង់​ស៊ីដាច់​ម្រាមដៃ​និង​ជើង​។​ទោះបី​យ៉ាង​លោក​អាច​ដើរ​និង​កាន់​របស់របរ​និង​ប្រកបការងារ​បានជា​ធម្មតា​។​

​អង្គុយ​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ព្យាបាល​ដ៏​ធំ​ដែល​មាន​អ្នកជំងឺ​ប្រុស​ស្ត្រី​ប្រមាណ​២០​នាក់​កសិករ​រូប​នេះ​នឹង​បន្ត​សម្រាក​ព្យាបាល​ជា​ច្រើន​ស​ប្តា​ហ៍​ទៀត​ដើម្បី​ព្យាបាល​ដំបៅ​ប្រអប់ជើង​ខាងស្តាំ​រហូត​ជា​សះស្បើយ​។​

«​យើង​លេប​ទៅ​គេ​វេជ្ជបញ្ជា​នៅ​តាម​ផ្ទះ​និ​មួយៗ​ដល់​ពេល​យើង​មាន​ផលវិបាក​រឿង​ដំបៅ​នេះ​។​យើង​នៅផ្ទះ​យើង​អត់​មាន​ឧ​បរ​ណ៍​ថ្នម​វា​ទេ​។​គេ​នៅ​ទី​នេះ​ស៊ុត​ឲ្យ​ជិះរទេះ​គេ​អត់​ជាន់​លើ​ដី​ទេ​ហោច​ណាស់​ក៏​មាន​ឈើច្រត់​ដែរ​។​ជំងឺ​ខ្ញុំ​ប្រហែល​ជាមួយ​ខែ​ទៀត​ព្រោះ​ដំបៅ​ខ្ញុំ​ធំ​ដែរ​។​»

​អ្នក​កើត​ជំងឺ​ហង់​សិន​ករណី​ថ្មី​នៅ​ឆ្នាំ​២០១៨​នេះ​មាន​៣៦​នាក់​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​។​ក្នុង​នោះ​២៤​នាក់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​និង​ស្រាល​១២​នាក់​។​ក្នុង​ចំណោម​នោះ​អ្នកជំងឺ​ឃ្លង់​២០​នាក់​ធ្លាក់ខ្លួន​ជា​ជន​ពិការ​មុន​មក​រក​សេវា​ព្យា​ល​។​

              ស្ថានភាពអ្នកជំងឺហង់សិនធូរស្រាលបន្ទាប់ពីទទួលសេវាព្យាបាលយ៉ាងត្រឹមត្រូវនៅមន្ទីរពេទ្យគៀនឃ្លំាង។

​ទើប​មក​សម្រាក​ព្យាបាល​ជំងឺឃ្លង់​នៅ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ជាង​បី​ស​ប្តា​ហ៍​ដោយ​ស្ថិត​ក្នុង​ទឹកមុខ​ស្លែ​ក​ថ្លាំ​ង​យុវជន​ជា​កសិករ​សុំ​ឲ្យ​ដាក់​ឈ្មោះ​កាត់​ថា​«​ន​»​មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​រៀបរាប់​ថា​លោក​ចាប់ផ្តើម​ចេញ​រោគ​សញ្ញា​ដុំ​ពក​នៅ​លើ​ខ្លួនប្រាណ​នៅ​អាយុ​៥​ឆ្នាំ​មក​ម្ល៉េះ​។​ ទើប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រោគ​សញ្ញា​ដុំ​ពក​ចាប់ផ្តើម​ស្ពឹក​បើ​ទោះជា​រលាកភ្លើង​ក៏​មិនដឹង​ឈឺ​ដែរ​។​

​យុវជន​«​ន​»​មាន​អាយ​២២​ឆ្នាំ​និយាយ​ដោយ​សំឡេង​ខ្សាវៗ​ហាក់​គ្មាន​កម្លាំង​ក្នុង​ខ្លួន​បញ្ជាក់​ថា​នៅ​ពេល​នេះ​មេរោគ​ជំងឺ​ហង់​សិន​ត្រូវ​បាន​ព្យាបាល​ដោយ​លេបថ្នាំ​ចំនួន​១២​បន្ទះ​។​

«​គេ​ឲ្យ​លេបថ្នាំ​កញ្ចប់​១២​បន្ទះ​អាហ្នឹង​វា​ដាច់​មេរោគ​ហង់​សិន​ប៉ុន្តែ​វា​នៅ​ហើម​សរសៃ​។​ស្បែក​យើង​ង​ត់​ត្រាំ​វា​ប្រេះ​អាច​ក្លាយជា​ដំបៅ​។​»

​យ៉ាងតិច​អ្នកជំងឺ​៣៥០​នាក់​ព្យាបាល​ជា​សះស្បើយ​ក្នុង​ឆ្នាំ​២០១៧​។​ក្នុង​នោះ​១៧៥​នាក់​ទទួល​ការ​វះកាត់​កែ​លម្អ​កាយសម្បទា​ ៨​នាក់​វះកាត់​ដៃជើង​និង​១៦៧​នាក់​ វះកាត់​កែ​លម្អ​តិចតួច​។​

​អតីត​អ្នក​កើត​ជំងឺ​ហង់​សិន​ម្នាក់​សុំ​លាក់​ឈ្នោះ​សម្តែង​អារម្មណ៍​រីករាយ​ ទឹកមុខ​ភ្លឺ​ថ្លា​ដែល​ជា​សះស្បើយ​១០០​ភាគរយ​ក្រោយ​ចំណាយពេល​ព្យាបាល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ថ្ងៃ​ប្រារ​ព្វ​ទិវា​ជំងឺ​ហង់​សិន​ឬ​ឃ្លង់​ឆ្នាំ​នេះ​មក​ជួប​គ្រូពេទ្យ​ដើម្បី​សម្តែង​ការ​ដឹងគុណ​និង​ការ​នឹករលឹក​ជា​ខ្លាំង​។​

​អតីត​អ្នកជំងឺ​មាន​វ័យ​៥៥​ឆ្នាំ​រូប​នេះ​លើកទឹកចិត្ត​ឲ្យ​អ្នកជំងឺ​ផ្សេង​ទៀត​កុំ​បាក់ទឹកចិត្ត​និង​អស់សង្ឃឹម​ក្នុង​ជីវិត​ដោយសារ​ជំងឺ​នេះ​ព្រោះ​គ្រូពេទ្យ​អាច​ព្យាបាល​ជំងឺ​ហង់​សិន​នេះ​ជា​ស្បះ​ពិតប្រាកដ​។​

«​ពី​មុន​មក​យើង​តូចចិត្ត​ខ្លួន​យើង​តែ​ឥឡូវ​អត់​អី​ទេ​យើង​ដើរហើរ​សេរី​តាម​ម​ធ្ម​តា​អ​ញ្ជឹ​ង​ទៅ​។​ពេល​យើង​ជា​ហើយ​យើង​អត់​មាន​ខ្លាច​អ្វី​ទាំង​ការងារ​ត្រង់​ណា​គេ​ជំរុញ​ឲ្យ​ទៅ​យើង​ទៅ​។​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​បងប្អូន​ទាំង​កុំ​រើសអើង​អ្នកជំងឺ​នេះ​។​»

​លោក​វេជ្ជបណ្ឌិត​អ៊ុ​ន​ វ៉ា​ន់​ថន​ ឯកទេស​ជំងឺឃ្លង់​ពន្យល់​ថា​ជំងឺឃ្លង់​អាច​ព្យាបាល​ជះ​ដាច់​មេរោគ​ប៉ុន្តែ​ពិការ​ភាព​មិន​អាច​ព្យាបាល​ឲ្យ​មក​ស្ថានភាព​ដើម​បាន​ទេ​។​ទោះបី​យ៉ាងណា​ក្រុម​វេជ្ជបណ្ឌិត​អាច​ជួយ​វះកាត់​កែ​លម្អ​កាយសម្បទា​និង​អា​វៈយ​វ​។​

​គូ​ស្វាមីភរិយា​មួយគូ​គឺ​លោក​ ហ៊ិ​ន​ ឈ​ត់​ និង​អ្នកស្រី​ ហ៊ា​ម​ សា​វើ​ង​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ហង់​សិន​នៅ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​បាន​បង្ហាញ​អារម្មណ​រីករាយ​ចំពោះ​ស្ថានភាព​ជំងឺ​ធូរស្រាល​ បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ដោយ​ត្រឹមត្រូវ​។រូបភាព៖ ធូ វិរៈ

​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ឬ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​បង្ហាញ​ថា​អ្នកជំងឺ​សើ​ស្បែក​សរុប​៦៣៨៨​នាក់​ទទួល​បាន​សេវា​ព្យាបាល​និង​៥៧២២​នាក់​ទទួល​សេវា​ប្រឹក្សា​ជំងឺ​សើ​ស្បែក​។​
​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ឬ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​បើក​ចំហរទ្វា​ទទួល​ព្យាបាល​ជំងឺ​ហង់​សិន​ដោយ​ឥត​បង់ថ្លៃ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ដោយ​មិន​កំណត់​ចំនួន​អ្នកជំងឺ​។​

​លោក​វេជ្ជបណ្ឌិត​និង​ក្រុម​អ្នកជំងឺ​ឃ្លង់​សំណូមពរ​ដល់​សាធារណៈជន​កុំ​រើសអើង​និង​មើលងាយ​ចំពោះ​អ្នក​កើត​ជំងឺ​ហង់​សិន​ព្រោះ​ពួក​គេ​ចង់​រស់នៅ​និង​ប្រកបការងារ​ដូច​មនុស្ស​ធម្មតា​ដែរ​៕

Share

Image
Image
Image