en     km
en     km

​និស្សិត​កម្ពុជា​ពីរ​រូប​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ការ​ប្រឡង​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​

Share

2-students-stock-win-cover-
​កញ្ញា​ ខន​ ស៊ី​ថា​ និង​លោក​ បាញ់​ ឈូ​ឡុ​ង​​ ជានិស្សិត​កម្ពុជា​ពីរ​រូប​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​សហគមន៍​អាស៊ាន​ប្រចាំឆ្នាំ​ ២០១៥

ភ្នំពេញ​៖​ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បាន​រៀបចំ​ពិធី​អបអរសាទរ​និស្សិត​កម្ពុជា​ពីរ​រូប​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រឡង​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​ឆ្នាំ​ ២០១៥​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សហគមន៍​អាស៊ាន​។​ ពិធី​អបអរសាទរ​ដល់​និស្សិត​កម្ពុជា​ទាំង​ពីរ​រូប​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​សាទរ​ ចំពោះ​លទ្ធផល​ដែល​និស្សិត​កម្ពុជា​ទទួល​បានការ​ ចែករំលែក​ចំណេះដឹង​ផ្សេងៗ​ ពី​ទីផ្សារ​មូល​ប​ត្រ​ដល់​និស្សិត​កម្ពុជា​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​ទីផ្សារ​មូល​ប​ត្រ​ និង​ផ្តល់​ឱកាស​ក្នុង​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​ក្នុង​ប្រទេស​សហគមន៍​អាស៊ាន​។​

​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែមករា​ ឆ្នាំ​ ២០១៦​ នេះ​ បាន​រៀបចំ​ពិធី​អបអរសាទរ​និស្សិត​កម្ពុជា​ពីរ​រូប​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រឡង​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​ឆ្នាំ​ ២០១៥​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សហគមន៍​អាស៊ាន​។​

​លោក​ ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​អបអរសាទរ​និស្សិត​កម្ពុជា​ទាំង​ពីរ​រូប​ដែល​ឈ្នះ​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​សហគមន៍​អាស៊ាន​នៅ​ពេល​នេះ​ ធ្វើ​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​កម្ពុជា​ ដែល​ខិតខំ​សិក្សា​ និង​ស្វែង​យល់​ពី​ចំណេះដឹង​ទីផ្សារ​មូល​ប​ត្រ​។​

​លោក​ ហុង​ សុ​ហួរ​
​លោក​ ហុង​ សុ​ហួរ​

​អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ភាព​ជោគជ័យ​របស់​និស្សិត​កម្ពុ​ជានា​ពេល​នេះ​ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ក្នុង​វិស័យ​ទីផ្សារ​មូល​ប​ត្រ​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ និស្សិត​កម្ពុជា​ក៏​មានចំណេះ​ដឹង​ច្រើន​ពី​វិស័យ​ទីផ្សារ​មូល​ប​ត្រ​ មិន​ចាញ់​និស្សិត​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​សហគមន៍​អាស៊ាន​ឡើយ​ បើ​ទោះបី​កម្ពុជា​មាន​ភាព​ក្មេងខ្ចី​នៅ​ក្នុង​វិស័យ​នេះ​ក៏​ដោយ​។​

​ទន្ទឹម​នឹង​ការ​អបអរសាទរ​នេះ​ លោក​ ប៊ុ​ន​ យី​ន​ នាយក​ប្រតិបត្តិ​ធនាគារ​ ស៊ី​អាយ​អឹ​ម​ប៊ី​ ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ គំនិត​ផ្តួចផ្តើម​របស់​ធនាគារ​ ស៊ី​អាយ​អឹ​ម​ប៊ី​ ដែល​រៀបចំ​ឱ្យ​មានការ​ប្រកួតប្រជែង​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​របស់​និស្សិត​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ស្វែង​យល់​ពី​ទីផ្សារ​មូល​ប​ត្រ​ និង​ផ្តល់​ឱកាស​ក្នុង​ការ​ប្រកួតប្រជែង​ជួញដូរ​មូល​ប​ត្រ​សម្រាប់​និស្សិត​មិន​ទាន់​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​។​ «​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​ក្នុង​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​នេះ​ មាន​និស្សិត​មិន​ទាន់​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ប្រាំ​ប្រទេស​ចូលរួម​ មាន​ប្រទេស​ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ សិង្ហ​បុរី​ ថៃ​ និង​កម្ពុជា​ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​និស្សិត​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ នេះ​ក៏​ជា​មោទនភាព​របស់​កម្ពុជា​ក្នុង​វិស័យ​ទីផ្សារ​មូល​ប​ត្រ​…»​។​

​នាយក​ប្រតិបត្តិ​ធនាគារ​ ស៊ី​អាយ​អឹ​ម​ប៊ី​ ប្រចាំ​កម្ពុជា​ លោក​ ប៊ុ​ន​ យី​ន​ បាន​បន្ត​ទៀត​ថា​៖​ «​ធនាគារ​ ស៊ី​អាយ​អឹ​ម​ប៊ី​ នឹង​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​ដល់​និស្សិត​កម្ពុជា​ ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​ ព្រោះ​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​នេះ​ ជា​សកម្មភាព​បម្រើ​ដល់​ការងារ​សង្គម​ បណ្តុះបណ្តាល​ចំណេះដឹង​ទីផ្សារ​ភាគហ៊ុន​ តាម​រយៈ​ការ​វិនិយោគ​លើ​ភាគហ៊ុន​បម្រើ​ឱ្យ​វិស័យសេដ្ឋកិច្ច​»​។​

​ក្រុម​និស្សិត​កម្ពុជា​ពីរ​រូប​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​សហគមន៍​អាស៊ាន​ប្រចាំឆ្នាំ​ ២០១៥​ គឺ​កញ្ញា​ ខន​ ស៊ី​ថា​ និង​លោក​ បាញ់​ ឈូ​ឡុ​ង​ ជា​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ ហ្សា​ម៉ា​ន់​។​

​កញ្ញា​ ខន​ ស៊ី​ថា​ ជា​ជ័យ​លា​ភី​មួយ​រូបតំណាង​ឱ្យ​និស្សិត​កម្ពុជា​ បាន​និយាយ​ថា​ ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​ជាមួយ​ក្រុម​និស្សិត​បណ្តា​ប្រទេស​ទាំង​ប្រាំ​ មាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ ដោយ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រុម​នីមួយៗ​ ត្រូវធ្វើ​បទ​បង្ហាញ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ ជួញដូរ​មូល​ប​ត្រ​ដល់​គណៈ​ក​ម្មា​ការ​វាយតម្លៃ​ ដោយ​ផ្អែក​លើ​ភាព​ច្បាស់លាស់​ក្នុង​ការ​ជួញដូរ​ ភាព​ជឿជាក់​ និង​ការ​ឆ្លើយ​សំណួរ​របស់​គណៈ​ក​ម្មា​ការ​វាយតម្លៃ​ថ្នាក់​តំបន់​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រកួត​ជួញដូរ​មូល​ប​ត្រ​វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​ឡើង​ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ កាលពី​ថ្ងៃ​ ១៨​ ខែមករា​ ឆ្នាំ​ ២០១៦​។​ ក្នុង​នោះ​ក្រុម​និស្សិត​ប្រទេស​សិង្ហ​បុរី​ ជាប់​ចំណាត់ថ្នាក់​លេខ​១​ ។​ ក្រុម​និស្សិត​កម្ពុជា​ពីរ​រូប​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ៨​ពាន់​ដុល្លារ​អា​មេ​រិច​ ប័ណ្ណសរសើរ​ពី​រដ្ឋមន្ត្រី​ក្រ​សូ​ង​អប់រំ​យុវជន​និង​កីឡា​ម៉ា​ឡេ​ស៊ី​ និង​នាយក​ប្រតិបត្តិ​ធនាគារ​ ស៊ី​អាយ​អឹ​ម​ប៊ី​៕​

Share

Image
Image
Image