en     km
en     km

​ទូក​ ង​ វែង​បំផុត​នឹង​ដាក់វាយតម្លៃ​ ដើម្បី​បំបែក​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​

Share

​ភ្នំពេញ​៖​ ទូក ង​ វែង​បំផុត​របស់​កម្ពុជា​នឹង​ដាក់​ឱ្យ​តំណាង​របស់​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​(Guinness​ World​ Records) ​វាយតម្លៃ​ ដើម្បី​បំបែកកំណត់ត្រា​ឯតទគ្គ​កម្ម​ទូក​ ង​ វែង​បំផុត​នៅ​លើ​ពិភពលោក​។​

គណៈកម្មការផលិតទូក ង ដើម្បីបំបែកឯតទគ្គកម្ម​ពិពភលោក ចុះផ្សាយនៅថ្ងៃទី ១៤ តុលា ម្សិលមិញ ប្រកាសឱ្យដឹងពីកម្មវិធីបំបែកកំណត់ត្រាឯតទកម្មទូកងវែងជាងគេលើពិភពលោកនឹងប្រារព្ធនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នំា ២០១៨។ រូបភាព៖ Taken from Fresh news

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​គណៈកម្មការ​ផលិត​ទូកង​ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៤​ តុលា​ ម្សិលមិញ​ ប្រកាស​ឱ្យ​ដឹង​ពី​កម្មវិធី​បំបែក​កំណត់​ត្រា​ឯ​ត​ទ​កម្ម​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​។​ ពិធី​នេះ​នឹង​ប្រារព្ធ​ទៅ​តំបន់​ប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត​ ស្ថិត​នៅ​ឃុំ​ព្រែក​ខ្សាយ​ ខ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​។​

​តំណាង​របស់​ Guinness​ World​ Records​ នឹង​មក​វាយតម្លៃ​ផ្ទាល់​ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ទូកង​វែង​បំផុត​នៅ​លើ​ពិភពលោក​។​

​ទូកង​ដែល​គ្រោង​នឹង​ដាក់​ឱ្យ​បំបែក​កំណត់​ត្រា​ពិភពលោក​ មាន​ប្រវែង​ ៨៥​ ម៉ែត្រ​ និង​ចំណុះ​ទូក​ចំនួន​ ១៧៩​ នាក់​។​បច្ចុប្បន្ន​ទូក​វែង​ជាងគេ​បំផុត​នៅ​លើ​សកលលោក​គឺ​ទូក​របស់​ប្រទេស​ចិន​ដែល​មាន​ប្រវែង​ ៧៧,៥​ម៉ែត្រ​។​

​បច្ចុប្បន្ន​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក៏​បាន​ត្បាញ​ក្រ​ម៉ា​វែង​ជាងគេ​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រវែង​១​ពាន់​ម៉ែត្រ​។​

​កាលពី​ថ្ងៃ​ទី​ ១​ កក្កដា​ ឆ្នាំ​ ២០១៨​ ក្រ​ម៉ា​កម្ពុជា​ដែល​មាន​ប្រវែង​ ១,១៤៩​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​ Guinness​ World​ Records​ ដែល​ជា​ក្រ​ម៉ា​វែង​បំផុត​លើ​លោក​។​

​កាលពី​ឆ្នាំ​២០១៥​ នំអន្សម​យក្ស​របស់​ខ្មែរ​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​សៀវភៅ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ Guinness​ World​ Records​ ដែល​បាន​ដាក់​បង្ហាញ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​នៅ​ខេត្តសៀមរាប​។​

​នំអន្សមជ្រូក​យក្ស​របស់​ខ្មែរ​ដែល​ដាក់​បង្ហាញ​នា​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣​ នៅ​ខេត្តសៀម​រាប​ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំមមែ​នេះ​ បាន​ជាប់​ចំណាត់​ឯតទគ្គ​កម្ម​ថ្មី​ក្នុង​សៀវភៅ​កំណត់​ត្រា​វត្ថុ​ប្លែកៗ​លើ​ពិភពលោក​ (Guinness​ World​ Records)​។​នំអន្សម​យក្ស​នេះ​មាន​ទង្ង​ន់​ ៣,២៦៤​ គីឡូក្រាម​៕

Share

Image
Image
Image