en     km
en     km

​ទូក​លិច​បណ្តាល​ឲ្យជន​អន្តោប្រវេសន៍​៣១​នាក់ស្លាប់​

Share

​យ៉ាង​ហោច​ណាស់​អន្តោប្រវេសន៍​​ស្លាប់៣១នាក់​ក្នុង​ឧបទ្វហេតុ​ទូក​លិច​នៅ​ឆ្នេរសមុទ្រ​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​។​

                                   លើកសពជនអន្តោប្រវេសន៍បញ្ចូនទៅប្រទេសលីប៊ី។ប្រភព៖Reuter

​តាម​ប្រភព​BBC​ ​ក្រុម​ចំណាកស្រុក​ព្យាយាម​ជិះទូក​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភៀសខ្លួនទៅទ្វីបអឺរ៉ុប។​កូន​ក្មេង​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ទោះបី​យ៉ា​ណា​ជន​ចំណាកស្រុក​យ៉ាង​ហោច​ណាស់​៦០​នាក់​បាន​ជួយ​សង្គ្រោះ​និង​មនុស្ស​១៤០​ផ្សេង​ទៀត​បាន​ហែល​​ឡើង​ទូក​មួយ​ផ្សេង​ទៀត​។​

​លក្ខខណ្ឌ​អាកាសធាតុ​ស្ង​ប់ស្ងាត់​និង​ទឹកសមុទ្រ​គ្មាន​រលក​ធំ​នាំ​ឲ្យ​ចំនួន​ជន​ចំណាករត់​ភៀសខ្លួន​ពី​ប្រទេស​លី​ប៊ី​ទៅ​ទ្វីបអឺរ៉ុប​មាន​កើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

​ជន​ចំណាកស្រុក​ប្រមាណ​២៥០​នាក់​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។​ចំណែក​ជន​ចំណាកស្រុក​ជាង​១០០០​នាក់​ត្រូវ​បាន​ក្រុម​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​អ៊ី​តា​លី​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អង្គា​រ៍​។​

​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ (IOM)​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​មនុស្ស​យ៉ាង​ហោច​ណាស់​៣៣០០០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ឬ​បាត់​ខ្លួន​នៅ​ចន្លោះ​ឆ្នាំ​២០០០​និង​២០១៧​។​ជនអន្តោប្រវេសន៍​ជិត​៣​ពាន់​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​បាន​លង់ទឹក​ស្លាប់​ខណៈ​កំពុង​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នៅ​ឆ្នាំ​នេះ​៕​ប្រភព​៖BBC

Share

Image
Image
Image