en     km
en     km

"ទិវា​បុណ្យ​ប្រទេស​​ប្រើ​ប្រាស់​​ភាសា​បារាំង​"​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​

Share

​ភ្នំពេញ​៖​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ គ្រឹះស្ថានសិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង​ មាន​ដូច​ជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​​សាលា​តិច​ណូ​​)​  វិទ្យាស្ថាន​ភាសាបរទេស​ (IFL)  សាកលវិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (RULE) ជាដើម​ តែងតែ​ប្រារព្ធ​ “ទិវា​​បុណ្យ​​​ប្រទេស​​ប្រើ​ប្រាស់​​ភាសា​បារាំង​”​ ​​មាន​ការ​ចួ​ល​រួម​សម្តែង​ជា​ទស្សនីយភាព​សិល្បៈ​យ៉ាង​សម្បូរ​ណ៍​បែប​ដោយ​ក្រុម​និស្សិត​ ។​

France

​ប្រធាន​ផ្នែក​សម្របសម្រួល​ផ្នែក​ភាសា​បារាំង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ លោក​ នូ​ សំរេច​ មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ទិវា​​បណ្តា​ប្រទេស​ប្រើ​ប្រាស់​ភាសា​បារាំង​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​១៧​ ខែមីនា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​។​ ទិវា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រំឭក​ដល់​ការ​ប្រើប្រាស់​ភាសា​បារាំង​ និង​បង្ហាញ​ទស្សនីយភាព​សិល្បៈ​យ៉ាង​សម្បូរ​​បែប​និយាយ​ជា​ភាសា​បារាំង​ សម្តែង​ដោយ​ក្រុម​និស្សិត​មក​ពី​បណ្តា​ស្ថាប័ន​សិក្សា​ ព្រមទាំង​​បើក​ទូលាយ​ដល់​សាធារណជន​ឱ្យ​ចូល​មក​ទស្សនា​ដោយ​សេរី​ ។​

​លោក​ នូ​ សំរេច​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​ប្រារព្ធ​ទិវា​បុណ្យ​​ប្រទេស​​និយាយ​ភាសា​បារាំង​​ក្នុង​ឆ្នាំ​នេះ​ មានការ​រៀបចំ​ស្តង់​តាំង​ពិ​ព័រ​ណ៍​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ហើយ​ក៏​ជា​ឱកាស​មួយ​អនុញ្ញាត​ឱ្យ​សាស្ត្រាចារ្យ​ និស្សិត​ ក៏​ដូច​ជា​គ្រឹះស្ថានសិក្សា​ ព្រមទាំង​ម្ចាស់​សហ​គ្រាស​នានា​​មានឱកាស​បង្ហាញ​ស្នាដៃ​​​ បច្ចេកទេស​ ផលិតផល​ និង​សេវាកម្ម​នានា​របស់​ពួក​គេ​ផង​ដែរ​ ។​

​សូម​ជម្រាប​ថា​ ក្រៅពី​ការ​រៀប​តាំងពិព័រណ៍​នេះ​ ក៏​នឹង​មាន​សម្តែង​ទស្សនីយភាព​សិល្បៈ​ជូន​ចូលរួម​ទស្សនា​ ដូច​ជា​ ការ​ច្រៀង​ចម្រៀង​ជា​ភាសា​បារាំង​ រាំ​របាំប្រ​ពៃ​ណីខ្មែរ​​ ការ​សម្តែង​រឿង​កំប្លែង​​ ការ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ខ្មែរ​តាម​សម័យកាល​នី​មួយ​ៗ​​ ចាប់​តាំងពី​ម៉ោង​ ២​ រសៀល​តទៅ​ ​។​ កម្មវិធី​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នឹង​តំណាង​មក​ពី​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​។​

​សូម​រំឭក​ដែរ​ថា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC)​ គឺជា​គ្រឹះស្ថានឧត្តមសិក្សា​ល្បី​មួយ​នៅ​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៤​ ក្រោម​ជំនួយ​របស់​អតីត​សហភាព​សូ​វៀត​។​ នៅ​ឆ្នាំ​ ១៩៩៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​បារាំង​ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​ និង​ធានា​រ៉ាប់រង​ដំណើរ​ប្រព្រឹត្ត​ទៅ​ផ្នែក​គរុកោសល្យ​ ព្រមទាំង​ហិរញ្ញរ​វត្ថុ​ដល់​វិទ្យា​ស្ថាន​​នេះ​៕

Share

Image
Image
Image