en     km
en     km

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​រង​ការ​វាយប្រហារ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៤​ វិច្ឆិកា​

Share

kongSophea-NheukChamReoun-cover

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ គង់​ សុភា​ និង​ញ៉​យ​ ចំរើន​ នឹង​ចេញពី​មន្ទីរពេទ្យ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​ ២៤​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ ស្អែក​នេះ​ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​ឃើញ​ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​នេះ​ មាន​អាកា​រៈ​ធូរស្រាល​ហើយ​នោះ​។​

​លោក​គង់​ សភា​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា​ លោក​ និង​ញ៉​យ​ ចំរើន​ នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ស្អែក​នេះ​ តាម​ជើងហោះហើរ​ បាងកក​អ៊ែ​វ៉េ​ នៅ​ម៉ោង​ ២​និង​៤០​នាទី​រសៀល​ នឹង​មក​ដល់​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

Neuk-Chamreoun-got-beaten

​តំណាងរាស្ត្រ​ គង់​ សភា​ បាន​សរសេរ​ថា​ «​លោក​ គង់​ សភា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ និង​លោក​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ដែល​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ឃោរឃៅ​ប៉ុនប៉ង​វាយ​សម្លាប់​ មក​លើ​តំណាងរាស្ត្រ​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​២៦​ខែ​ តុលា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ហើយ​បាន​មក​សំរាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​ Phyathai​ II​ អស់​រយៈពេល​ ២៨​ថ្ងៃ​ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ និង​ប្រាប់​ថា​ ៖​ពួក​យើងខ្ញុំ​បាន​ធូរស្បើយ​បាន​បន្តិច​ហើយៗ​អាច​ចេញពី​មន្ទី​ពេទ្យ​បាន​»​។​

neuk-chanreoun-at-hospital

​សូម​រម្លឹក​ថា​ លោក​ គង់​ សភា​ និង​លោក​ ញ៉​យ​ ចំរើន​ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយដំ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ នៅ​ក្បែរ​វិមាន​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ កាលពី​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជន​ដៃដល់​បី​នាក់​ ចូល​បង្ហាញខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច​ និង​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ពួក​គេ​ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ក្រោយ​ការ​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​ស្ថាន​ទម្ងន់ទោស​៕

Share

Image
Image
Image