en     km
en     km

​តុលាកា​អេ​រ៉​ង​កាត់ទោស​ស្ត្រី​ម្នាក់​ដោយសារ​ដោះ​ស្បៃ​មុខ​នៅ​ទី​សាធារណៈ​

Share

តុលាការ​មួយ​នៃ​ប្រទេស​អេ​រ៉​ង់​កាត់ទោស​ ស្ត្រី​ម្នាក់​ឱ្យ​មានទោស​ពីរ​ឆ្នាំ​ ដោយសារ​តែ​ស្ត្រី​រូប​នេះ​ បាន​ដោះ​ស្បែ​មុខ​នៅ​ទី​សាធារណៈ​ដែល​ ជា​ការ​រំលោភ​លើ​ច្បាប់​សាសនា​របស់​ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​។​

               ស្រ្តីដើរ​តវ៉ា​តាម​ដងផ្លូវ​ទាម​ទារ​​អោយ​លុប​ចោល​បំរាម​ស្ត្រី​ពាក់​ស្បៃ​មុខ​។រូបភាព៖ taken from DW’s page.​

​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អា​ល្លឺ​ម៉​ង់​DW​ ស្ត្រី​ម្នាក់​នេះ​ បាន​ដោះ​ស្បៃ​មុខ​នៅ​ពេល​នាង​ ដើរ​តវ៉ា​ តាម​ដងផ្លូវ​ទាមទារ​អោយ​លុប​ចោល​បំរាម​ស្ត្រី​ ពាក់​ស្បៃ​មុខ​។​

​តុលាការ​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ ស្ត្រី​រូប​នេះ​បាន​ដោះ​ស្បៃ​មុខ​ ដូច​ជា​ការ​បំពាន​លើ​ច្បាប់​ឥ​ស្លា​ម​។​
​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៧​មក​ យ៉ាងតិច​ស្ត្រី​៣០​នាក់​ ត្រូវ​ចាប់​ឃុំខ្លួន​ ដោយសារ​ពួក​គេ​ ចេញ​ដើរ​តវ៉ា​តាម​ដងផ្លូវ​ ព្រោះតែ​មិន​បាន​ពាក់​ស្បៃ​មុខ​។​

​តាម​ប្រភព​ របស់​ សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​DW​ មេធាវី​របស់​ស្ត្រី​ម្នាក់​នេះ​នឹង​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​។​

​ប្រទេស​អេ​រ៉​ង់​ ជា​រដ្ឋ​កាន់សាសនា​ ឥ​ស្លា​ម​ដ៏​តឹង​មួយ​ក្នុង​ចំណោម​ប្រទេស​ឥ​ស្លា​ម​ជា​ច្រើន​ទៀត​ នៅ​លើ​ពិភពលោក​ដែល​ មានការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​របស់​ស្ត្រី​៕​

Share

Image
Image
Image