en     km
en     km

​តុលាការ​ជំនុំ​ជម្រះក្ដី​ករណី​លោក​ សម​ រ​ង្ស៊ី​ ពាក់ព័ន្ធ​ជាមួយ​លោក​ ហុង​ សុខ​ហួរ​

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ នេះ​ បើក​សវនាការ​រឿង​ក្ដី​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជំនួយការ​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​សំនុំរឿង​របស់​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ ក្នុង​សំណុំរឿង​បង្ហោះ​ឯកសារ​ស​ទ្ធិ​សញ្ញា​ ព្រំដែន​ជាមួយ​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។​

រូបភាពពី Facebook លោក សម រង្ស៊ី។
រូបភាពពី Facebook លោក សម រង្ស៊ី។

លោក​ សម​ រ​ង្ស៊ី​ លោក​ អ៊ឹ​ង​ ជុង​លាង​ ហៅ​ ម៉ា​ប់​ ហៅ​ កូនជ្រូក​ និង​ ឈ្មោះ​ សត្យា​ សម្បត្តិ​ ឬ​សម្បត្តិ​ សត្យា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៦២៩​ មាត្រា​៦៣០​ និង​មាត្រា​៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​បាន​ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ក្នុង​សំណុំរឿង​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​។​

​លោក​ សម​ រ​ង្ស៊ី​ មិន​ត្រឹម​មានរឿង​មួយ​ករណី​នេះ​ទេ​ គឺ​លោក​កំពុង​រង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ ចំនួន​ ៤​ទៀត​ ក្នុង​នោះ​ សម្ដេច​ ហ៊ុន​ សែន​ និង​សម្ដេច​ ហេង​ សំ​រិ​ន​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ តែ​ករណី​ផ្សេង​គ្នា​។​ តែ​បែប​នេះ​ក្ដី​ លោក​ សម​ រ​ង្ស៊ី​ អះអាង​ថា​ លោក​មិន​ចាប់អារម្មណ៍​នឹង​ការ​ប្ដឹង​រូប​លោក​ ឡើយ​៕​

Share

Image
Image
Image