en     km
en     km

​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ លោក​ សម​ រ​ង្ស៊ី​

Share

សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ តាម​អំណាច​សាលដីកា​ស្ថាពរ​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​។​

​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ស៊ឺ​ វណ្ណ​នី​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ លោក​សមរ​ង្ស៊ី​ ជាប់ចោទ​ក្នុង​សំណុំរឿង​ក្តី​ជាមួយនឹង​លោក​ហោ​ណាំ​ហុង​ រដ្ឋមន្ត្រី​ការ​បរទេស​ កាលពី​ឆ្នាំ​២០០៨​ ។​

​ដីកា​នោះ​បញ្ជាក់​ថា​ លោក​សម​ រ​ង្ស៊ី​ លើក​ឡើង​ថា​ លោក​ហោ​ ណាំ​ហុង​ ជា​ប្រធាន​គុក​បឹង​ត្របែក​ នៅ​សម័យ​ខ្មែរក្រហម​ ។​ ដីកា​នោះ​បន្ថែម​ថា​ ក្នុង​សំណុំរឿង​ក្តី​នោះ​ លោក​សម​ រ​ង្ស៊ី​ ត្រូវ​បាន​តុលាការ​ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ២​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៨​ លាន​រៀល​ ។​
​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​មេធាវី​ជួង​ ជូ​ងី​ ដែល​ជា​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​WMC​ ថា​ លោក​មិន​ទាន់​បាន​ទទួល​ដីកា​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ លោក​បាន​ទទួល​ដំណឹង​នោះ​តាម​រយៈ​មិត្តភក្តិ​លោក​។​

​លោក​ជួង​ ជូ​ងី​ មាន​ប្រសាសន៍​ថា​ តុលាការ​មិន​អាច​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​បាន​ឡើយ​ ព្រោះ​តម្រូវ​ឲ្យ​មានការ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក​ជា​មុន​សិន​៕

12241294_992076884182378_4898894039568150141_n

Share

Image
Image
Image