en     km
en     km

​តុលាការខេត្ត​សៀ​បរាម​ បន្ត​សួរ​ចម្លើយ​ជនសង្ស័យ​គំរាម​សម្លាប់​លោក​ស​ ខេ​ង​

Share

150930-Nata-News-01-dara-ed-cover
​យោង​តាម​ វិ​ប​សាយ​អគ្គស្នងការ​នគរបាល​ជាតិ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០​ កញ្ញា​នេះ​ ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១២​ ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ ដោយ​ចោទប្រកាន់​ពី​បទ​គំរាម​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បំផ្ទុះ​គ្រាប់បែក​សម្លាប់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ ។​ វិ​ប​សាយ​ដដែល​ឲ្យ​ដឹង​ដែរ​ថា​ យុវជន​រូប​នោះ​ បាន​សរសេរ​អត្ថាធិប្បាយ​ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​២៦​ កញ្ញា​ថា​ «​ចាំ​សម្ដេច​មក​ដល់​នាំ​គ្នា​ដាក់​គ្រាប់បែក​ឲ្យ​ងាប់​ទាំងអស់​គ្នា​ម្ដង​» ​។​

150930-Nata-News-01-dara-ed-pix-02​ទោះបីជា​កម្ពុជា​ នៅ​មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ការ​បញ្ចេញមតិ​លើ​ប្រព័ន្ធ​អន​ឡាញ​ក្ដី​ ក៏​សមត្ថកិច្ច​នៃ​ប្រទេស​នេះ​ បាន​ចាប់ខ្លួន​មនុស្ស​បី​នាក់​ហើយ​ ដោយ​សង្ស័យ​ថា​ អ្នក​ទាំងនោះ​ ពាក់ព័ន្ធ​នឹង​ការ​អ្នក​គំរាម​សម្លាប់​ ឥស្សរៈជន​នយោបាយ​ និង​សង្គម​ ។​ កាលពី​ពីរ​ឆ្នាំ​កន្លង​ទៅ​ ក៏​មាន​ករណី​គំរាម​សម្លាប់​លោក​កឹ​ម​ សុខា​ ផង​ដែរ​ ដោយ​គេ​បានដឹង​និង​ស្គាល់ឈ្មោះ​ តួនាទី​អ្នក​គំរាម​នោះ​ទៀត​ផង​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ នៅ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​អ្នក​គំរាម​នោះ​នៅឡើយ​។​

​បើ​តាម​អគ្គស្នងការ​នគរបាល​ជា​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រូប​នោះ​ មានឈ្មោះ​ថា​ តៅ​ សា​វឿ​ន​អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ ស្ល​ក្រាម​ ក្រុង​សៀមរាប​ និង​ជា​អតីត​និស្សិត​រៀន​នៅ​ សាកលវិទ្យាល័យ​ សៅ​ស៍​អ៊ី​ស​ថ៍​ អេស​សៀ​។​

​អគ្គស្នងការ​នគរបាល​ជាតិ​ បញ្ជាក់​ថា​ ការ​ចាប់ខ្លួន​យុវជន​រូប​នេះ​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ពី​ បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ ដែល​មាន​ចែង​ក្នុង​មាត្រា​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។​

150930-Nata-News-01-dara-ed-pix-01​គួរ​រម្លឹក​ថា​ ការ​ចាប់ខ្លួន​និស្សិត​រូប​នេះ​ ជា​ជន​លើក​ទី​៣​ ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​គំរាម​លើ​ហ្វេ​ស​ប៊ុ​ក​។​  កន្លង​មក​សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ខេត្តព្រៃវែង​ ពី​បទ​គំរាម​សម្លាប់​លោក​ សុខ​ ទូច​ តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​រូប​នោះ​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ដោយ​ចោទ​ពី​បទ​គំរាម​ថា​នឹង​សម្លាប់​ តាម​មាត្រា​ ២៣៣​ នៃ​ក្រមព្រហ្មទណ្ឌ​ និង​ករណី​មួយទៀត​ គឺ​ការ​ចាប់ខ្លួន​យុវជន​ គង់​ រ៉ៃ​យ៉ា​ ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដោយ​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​។​

​សូម​ជម្រាប​ថា​ ករណី​គំរាម​សម្លាប់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នេះ​ ក៏​កើត​មាន​ចំពោះ​លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​ តែ​ជាង​ ២​ ឆ្នាំ​ មក​ហើយ​ អាជ្ញាធរ​នៅ​តែ​មិន​អាច​ចាប់ខ្លួន​ជនសង្ស័យ​មិន​បាន​ បើ​ទោះ​គេ​ស្គាល់ឈ្មោះ​គណនី​អ្នក​សរសេរ​គំរាម​សម្លាប់​លោក​ កឹ​ម​ សុខា​ នោះ​ ឈ្មោះ​ ផែង​ វណ្ណៈ​ក៏​ដោយ​៕​

Share

Image
Image
Image