en     km
en     km

​ជប៉ុន​បន្ត​ស្នើ​កម្ពុជា​ រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ឆ្លើយ​តប​នឹង​ឆន្ទៈ​របស់​ប្រជាជន​

Share

ភ្នំពេញ៖ កាសែត​ជប៉ុន​ NHK​ បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន​ នៅ​សៅ​រិ៍​ទី​១២​ឧសភា​នេះ​ ថា​ រដ្ឋាភិបាល​ជប៉ុន​បន្ត​អំពាវនាវ​កម្ពុជា​ធានា​អោយ​បាន​នូវ​ការ​បោះ​ឆ្នោត​មួយ​ ឆ្លើយ​តប​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។​

សម្រេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ឆ្នំា២០១៨កាលពីថ្ងៃទី២៥ ខែកុម្ភៈ។រូបភាព៖ facebookនាយករដ្ឋមន្រ្តី

​ការ​សែត​ជប៉ុន​NHK​ បានអោយ​ដឹង​ថា​គោលបំណង​របស់​ប្រទេស​ជប៉ុន​ដូចនេះ​ ធ្វើ​ក្នុង​ជំនួប​មួយ​ រវាង​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ និង​មន្ត្រី​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ទី​១១​ឧសភា​ នៅ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ដដែល​ មន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ហើយ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ មន្ត្រី​កម្ពុជា​បាន​ប្រាប់​មន្ត្រី​ជប៉ុន​ថា​ កម្ពុជា​ កំពុង​ខិតខំ​ដើម្បី​ធ្វើ​អោយ​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​ប្រសើរ​។​ ចំណែកឯ​បក្សនយោបាយ​វិញ​កំពុង​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ លើកលែងតែ​ បក្ស​សង្គ្រោះ​ជាតិ​។​

​យ៉ាងណា​ក៏​ដោយ​ NHK​ មិន​បាន​ស្រង់​សម្ដី​មន្ត្រី​កម្ពុជា​ ថា​កម្ពុជា​ត្រូវធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ជប៉ុន​យ៉ាងណា​នោះ​ទេ​ ។​តែ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥ​សាន្ត​បាន​ប្រាប់​វិទ្យុ​ស្រី្ត​ថា​ ដោយសារ​តែ​មានការ​ស្នើ​ពី​រដ្ឋាភិបាល​ជប៉ុន​ដូចនេះ​ហើយ​ បានជា​កម្ពុជា​ និង​បក្ស​កាន់​អំណាច​ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ មួយ​ប្រកប​ការ​ទទួលខុសត្រូវ​ និង​ឆ្លើយ​តប​តាម​ច្បាប់បោះឆ្នោត​របស់​កម្ពុជា​។​ លោក​ បន្ត​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទំនុកចិត្ត​លើ​ការ​បោះ​ឆ្នោត​នេះ​ ហើយ​ ទើប​ជប៉ុន​នៅ​បន្ត​ជួយ​កិច្ចការ​បោះ​ឆ្នោត​សម្រាប់​ប្រទេស​កម្ពុជា​។​

ជប៉ុន​ជា​ប្រទេស​ធំ​មួយ​ជួយ​កម្ពុជា​យ៉ាង​ខ្លាំង​ចាប់តាំងពី​កម្ពុជា​បាន​សន្តិភាព​តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រិ​ស​ ២៣​តុលា​១៩៩១​។​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ នៅ​ពេល​កម្ពុជា​ កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះ​ឆ្នោត​សភា​ ចុងខែ​កក្កដា​ឆ្នាំ​២០១៨​ ប្រទេស​ជប៉ុន​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ជា​ច្រើន​នាក់​ រួម​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស​ផង​អោយមក​កាន់​កម្ពុជា​ ហើយ​វត្តមាន​របស់​មន្ត្រី​ជប៉ុន​បាន​បន្ត​លើក​ឡើង​នៅ​ចំពោះ​មុខមន្ត្រី​កម្ពុជា​ដោយ​ជំរុញ​ កម្ពុជា​ត្រូវ​ធានា​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ដោយ​ ត្រឹមត្រូវ​និង​ឆ្លើយ​តប​ឆន្ទៈ​របស់​ប្រជាជន​៕​

Share

Image
Image
Image