en     km
en     km

​ចិន​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស​ស៊ុ​យ​អែ​ត​លោក​ Peter​ Dahlin

Share

Peter-Dahlin
​លោក​ Peter​ Dahlin​

ជនជាតិ​ស៊ុ​យ​អែ​តម្នាក់​ ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ ពី​បទចោទប្រកាន់​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​ជាតិ​ ពេល​នេះ​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ និង​បាន​និ​រ​ទេ្ទ​ស​ខ្លួន​ចេញពី​ប្រទេស​ចិន​ហើយ​។​

​លោក​ Peter​ Dahlin​ អាយុ​ 35​ ឆ្នាំ​ ត្រូវ​បាន​ចាប់តាំងពី​ដើម​ខែមករា​ ចំ​ពេល​មានការ​ចាត់វិធានការ​មក​លើ​មេធាវី​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​ លោក​ បាន​បង្ហាញខ្លួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ដោយ​បាន​សារភាព​ថា​ ខ្លួន​បាន​ទប់ស្កាត់​ច្បាប់​នេះ​តាម​រយៈ​ការ​គាំទ្រ​របស់​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ក្នុង​ប្រទេស​ចិន​ នៃ​អង្គការ​របស់​លោក​។​

​ស្ថានទូត​ស៊ុ​យ​អែ​ត​បាន​បញ្ជាក់​ថា​លោក​ Peter​ Dahlin​ បាន​ចាក​ចេញពី​ប្រទេស​ចិន​ហើយ​ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ុ​យ​អែ​ត​សាទរ​ចំពោះ​ការ​ដោះ​លែង​លោក​ Dahlin​ ប៉​ន្តែ​សម្ដែង​ការ​ព្រួយបារម្ភ​ទៀត​ទាក់ទង​នឹង​ការ​ឃុំឃាំង​ជនជាតិ​ស៊ុ​យ​អែ​តម្នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​។​

​ចម្លើយ​សារភាព​ «​មិន​ទំនង​» ​លោក​ Dahlin​ ជា​ស្ថាបនិក​នៃ​ក្រុមការងារ​សកម្ម​ចិន​ ដែល​ហៅ​ខ្លួនឯង​ថា​ជា​អង្គការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​មួយ​។​

​អង្គការ​នេះ​ ផ្ដល់​ជំនួយ​ពី​មេធាវី​ដែល​គ្មាន​ការ​ភ័យ​ខ្លាច​ និង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​នៅ​តាម​តំបន់​ជនបទ​ និង​ដោយ​ផ្ទាល់​ដល់​ក្រុម​ដែល​ជួប​ទុក្ខ​លំបាក​និង​អ្នក​ដែល​បាន​ជួប​ប្រទះ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​ក្រុម​មេធាវី​នេះ​បាន​និយាយ​ថា​លោក​ Dahlin​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​៤​ ខែមករា​ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ​។​

​កាលពី​ស​ប្តា​ហ៍​មុន​ នៅ​ក្នុង​របាយការណ៍​តាម​ទូរទស្សន៍​រដ្ឋ​មួយ​បានឱ្យ​ដឹង​ថា​លោក​ Dahlin​ បាន​ចេញ​មុខ​សារភាព​ថា​ ខ្លួន​កំពុង​ជួយ​ក្រុមហ៊ុន​ច្បាប់​ក្រុង​ប៉េ​កាំ​ង​ឈ្មោះ​ថា​ Fengrui​ ហើយ​មេធាវី​មួយ​ចំនួន​ធំ​របស់​ Fengrui​ ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​វិទ្ធង្សនា​ (​ការ​បះបោរ​ដើម្បី​ផ្ដួលរំលំ​របប​គ្រប់គ្រង​រដ្ឋ​)​ នា​ពេល​ថ្មីៗ​នេះ​។​

​លោក​ Dahlin​ បាន​និយាយ​ថា​ លោក​បាន​រំលោភ​លើ​ច្បាប់​ប្រទេស​ចិន​ ដោយ​បណ្តាល​ឱ្យ​មាន​ជា​ហានិភ័យ​ដល់​រដ្ឋាភិបាល​ចិន​ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ដល់​សាធារណជន​ចិន​។​

​អង្គភាព​ប្រចាំ​ប្រទេស​ចិន​បាន​ហៅ​របាយការណ៍​ចម្លើយ​នេះ​ថា​ “​មិន​ទំនង​”​ និង​បាន​និយាយ​ថា​ការ​សារភាព​នេះ​ទំនងជា​ការ​បង្ខិតបង្ខំ​៕

ប្រែសម្រួលដោយ៖ មឿ​ន​ ឌី​ណ​ /​ ប្រភព​៖​ BBC News

Share

Image
Image
Image