en     km
en     km

​គ​.​ជ​.​ប​ ប្រកាស​រើស​បុគ្គលិក​ជំនាញ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​នាក់​

Share

nec-meeting-cover

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា​ (​គ​.​ជ​.​ប​)​ កំពុង​ខ្វះខាត​ធនធានមនុស្ស​ផ្នែក​ជំនាញ​ខាង​កុំព្យូទ័រ​ជា​ច្រើន​ ជា​ពិសេស​នៅ​ជនបទ​ដាច់​ស្រយាល​។​

​ប្រធាន​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នកជំនាញ​ខាង​បច្ចេកទេស​កុំព្យូទ័រ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ទាន់​ពេលវេលា​នៅ​អាណត្តិ​ក្រោយ​។​ លោក​ បន្ថែម​ថា​ ការ​ចុះ​តាម​ ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ភាព​ច្បាស់លាស់​ និង​ធានា​ថា​ គ្មាន​ឈ្មោះ​ស្ទូ​ន​គ្នា​ឡើយ​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ មាន​ប្រសាសន៍​ទៀត​ថា​៖​ «​បើ​យើង​ប្រឹងប្រែង​ធ្វើ​ ដែល​យើង​ចោទ​ខ្លាំង​នៅ​តំបន់​ដាច់​ស្រយាល់​ ពិបាក់​រក​អ្នកចេះ​កុំព្យូទ័រ​ណាស់​ ដូច​ជា​នៅ​តំបន់​ជនជាតិ​ ព្រោះ​យើង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ទូ​ទាំង​ប្រទេស​ វា​មិន​សម្បូរ​ដូច​នៅ​ទីក្រុង​ឡើយ​។​ ប្រសិនបើ​យើង​យក​អ្នកចេះ​កុំព្យូទ័រ​ពី​ភ្នំពេញ​ទៅ​ត្រូវការ​ចំណាយ​លុយ​ច្រើន​ ដែល​យើង​គ្មាន​ការ​គ្រោងទុក​លុយ​ដល់​នោះ​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ មាន​ប្រសាសន៍​ថា​ មន្ត្រី​ជំនាញ​ខាង​បច្ចេកទេស​កុំព្យូទ័រ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ប្រតិបត្តិការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​។​
​លោក​ គល់​ បញ្ញា​លើក​ឡើង​ផង​ដែរ​ថា​៖​ «​តែ​នៅ​មាន​នីតិវិធី​មួយ​ចំនួន​ត្រូវការ​កែ​លម្អរ​ អ​ញ្ចឹ​ង​ហើយ​ថ្ងៃនេះ​ យើង​ផ្តល់​ឲ្យ​នៅ​មតិយោបល់​ខ្លះ​ ក្នុង​ការ​ពង្រឹង​នីតិវិធី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ប្រព័ន្ធ​ថ្មី​នេះ​ ជា​ពិសេស​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​នៅ​និង​កន្លែង​ ដើម្បី​ធានា​ថា​ ការ​ចុះ​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​គ្មាន​ការ​ព្រួយបារម្ភ​អំពី​ការ​បាត់ឈ្មោះ​ទេ​»​។​

​ចំណែក​ លោក​ សំ​ គ​ន្ធា​មី​ ប្រធាន​អង្គការ​អព្យាក្រឹត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ ហៅ​ថា​ និ​ច​ហ្វិ​ច​ មាន​ជំនឿ​ទៅ​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​សុ​ក្រិត​ច្រើន​ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ព្រម​ទទួលយក​អនុសាសន៍​ពី​អង្គការ​សង្គម​ស៊ី​វិល​ តំណាង​ស្ថានទូត​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ បញ្ចូល​ទៅ​ក្នុង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​នេះ​។​
​លោក​ សំ​ គ​ន្ធា​មី​ ៖«​បញ្ជី​បោះ​ឆ្នោត​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​បោះ​ឆ្នោត​សេរី​ដោយ​យុត្តិធម៌​ទេ​ ចំណែក​ការ​ចាត់​ចែក​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ផ្នែក​មួយទៀត​ ដូច្នេះ​នីតិវិធី​ក្នុង​ការ​គ្រប់​គ្រង់​ ចាត់ចែង​បោះ​ឆ្នោត​ បើសិនជា​អង្គការ​ចាត់​ចែក​បោះ​ឆ្នោត​គ្មាន​ឯករាជ​ទេ​ ដំណើរការ​បោះ​ឆ្នោត​ក៏​អត់​មាន​សេរី​ និង​យុត្តិធម៌​ទេ​»​។​

​ក្រៅ​តែ​ពី​ការ​ខ្វះខាត​ធនធានមនុស្ស​នេះ​ អគ្គ​លេ​ធិ​ការ​ គ​.​ជ​.​ប​ លោក​ ទេព​ នី​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​មានការ​ព្រួយបារម្ភ​អំពី​សេវា​អ៊ី​ន​ធើ​ណេ​ត​នៅ​តាម​ទី​ជនបទ​ ថា​អាច​នឹង​ផ្តល់​ផល​ពិបាក​ក្នុង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ តំណាង​ស្ថានទូត​ជប៉ុន​ និង​តំណាង​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ រំពឹង​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​ នឹង​ធានា​នៅ​តម្លាភាព​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ ដូច​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​ ១៩៩៣​ ដែល​រៀបចំ​ដោយ​អុ​ន​តាក់​៕​

Share

Image
Image
Image