en     km
en     km

​ក្រសួង​អប់រំ​នឹង​រៀបចំ​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៥ ​នៅ​ថ្ងៃ​ទី​០៧​តុលា​

Share

150930-Cheata-News-01-pix-02ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​រៀបចំ​ទិវា​គ្រូបង្រៀន​ ក្នុង​គោលបំណង​លើកកម្ពស់​សក្ដានុពល​បង្រៀន​ ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្ត​ភាព​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចុះ​នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ទិវា​គ្រូបង្រៀន​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ វេលា​ម៉ោង​៨​ ព្រឹក​ មាន​ប្រធានបទ​មួយ​ស្ដី​ពី​ «​ការ​លើកកម្ពស់​សក្ដានុពល​បង្រៀន​ ដើម្បី​កសាង​សង្គម​ ប្រកបដោយ​និរន្ដ​ភាព​»​។​

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​បញ្ជាក់​ថា​ ការ​រៀបចំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ស្ដី​ពី​ទិវា​គ្រូបង្រៀន​ឆ្នាំ​នេះ​ ដើម្បី​ជា​ការ​ដឹងគុណ​ដល់​គ្រូបង្រៀន​ ទាំងអស់​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ ក្នុង​ការ​ខិតខំ​ព្យាយាម​បង្ហាត់បង្រៀន​សិស្សានុស្សិស​-​និស្សិត​ ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​៕

Share

Image
Image
Image