en     km
en     km

​ក្រសួង​អប់រំ​ដាក់​ប​ញ្ជូ​ល​ជំនាញ​ធុរកិច្ច​ក្នុង​កម្មវិធី​សិក្សា​ក្នុង​កម្រិត​ថ្នាក់​វិទ្យាល័យ​

Share

ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ដាក់​ប​ញ្ជូ​ល​កម្មវិធី​សិក្សា​ជំនាញ​ធុរកិច្ច​ក្នុង​កម្មវិធី​សិក្សា​ក្នុង​កម្រិត​ថ្នាក់​វិទ្យាល័យ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​បង្កើត​មុខរបរ​និង​ការងារ​នៅ​ពេល​រៀន​ចប់​ថ្នាក់​ទី​១២​។​អង្គការ​អន្តរជាតិ​ខាង​ការងារ​គាំទ្រ​ក្រ​ដោយ​ចាត់​ទុក​ថា​កម្មវិធី​នេះ​ នឹង​ជួយ​បង្កើត​ធនធានមនុស្ស​ជា​ហស​គ្រិ​នភា​ព​។​

                                                           សិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ។រូបភាព៖Facebook’s page MoE

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​គ្រោង​នឹង​ពង្រីក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​ក្នុង​កម្រិត​ថា្ន​ក់​ វិទ្យាល័យ​យ៉ាងតិច​២៥​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​នៅ​ក្នុងឆ្នាំនេះ​។​ក្រសួង​រំពឹង​ថា​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់​នឹង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​នេះ​។​
​កាលពី​ឆ្នាំ​២០១៦​កន្លង​មក​មន្ត្រី​ជំនាញ​របស់​ក្រសួង​អប់រំ​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ក្នុង​គម្រោង​សាកល្បង​នៃ​ជំនាញ​ធុរកិច្ច​ដល់​សិស្សានុសិស្ស​ប្រមាណ​២៥០​នាក់​ក្នុង​ចំណោម​វិទ្យាល័យ​យ៉ាង​តិ​ចំនួន​៥​។​

​បើ​តាម​សៀវភៅ​ស​ន្ទា​នុ​ក្រម​ពាក្យ​ថ្មី​របស់​លោក​សាស្ត្រាចារ្យ​ ទូច​ គី​ម​ស្រ៊ា​ង​ ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ពន្យល់​ថា​ពាក្យ​ធុរកិច្ច​មាន​ន័យ​ថា​ការ​ធ្វើ​ជំនួញ​ឬ​ការ​វិនិយោគ​។​

​លោក​ តូច​ ជឿន​ អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​ការ​អនុវត្ត​គម្រោង​សាកល្បង​ការ​អប់រំ​សហគ្រិនភាព​«​ការ​យល់​ដឹង​អំពី​ធុ​វរ​កិច្ច​»​កាលពី​ថ្ងៃ​ទី​៧​ ខែ​ មីនា​ ឆ្នាំ​២០១៨​ថា​ជំនាញ​ផ្នែក​ធុរកិច្ច​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​ក្រម​ខណ្ឌ​កែទម្រង់​កម្មវិធី​សិក្សា​ថ្មី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចាប់តាំងពី​ឆ្នាំ​២០១៣​ហើយ​ឆ្នាំ​នេះ​នឹង​ពង្រីក​ការ​បណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​រហូត​ដល់​២៥​រាជធានី​ខេត្ត​។​

​បន្ទាប់​ពី​បញ្ចប់​គម្រោង​សាកល្បង​នៃ​ជំនាញ​ធុរកិច្ច​តាម​សាលារៀន​ដោយ​ទទួល​បាន​យោគ​ជ័យ​ច្រើន​លោក​ តូច​ ជឿន​ ពន្យល់​ថា​ជំនាញ​ធុរកិច្ច​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ដោយ​ជួយ​តម្រង់​ទិស​ពួក​គេ​ក្នុង​ការ​បង្កើត​មុខរបរ​ដែល​ខ្លួន​ស្រលាញ់​និង​ជួយ​បង្កើត​ការងារ​និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍ​សង្គម​ជាតិ​តាម​រយៈ​ការ​បង់ពន្ធ​ជូន​រដ្ឋ​។​

​លោក​ តូច​ ជឿន​៖«​យើង​ចង់​តម្រង់​ទិស​យើង​ឲ្យ​គាត់​បង្កើត​មុខរបរ​ដោយ​ខ្លួន​ឯក​ដោយសារ​សហគ្រិនភាព​ជា​មធ្យោបាយ​មួយ​បង្កើត​មុខរបរ​ដោយ​ខ្លួន​ចូលរួម​ចំណែក​បង្កើត​ការងារ​ដល់​សង្គម​ជាតិ​ទាំង​មូល​ហើយ​បង់ពន្ធ​ដាក់​ជូន​រដ្ឋ​។​ហើយ​ជា​មធ្យោបាយ​ក្នុង​បង្កើត​ធនធាន​ឬ​ដណ្តើម​ធនធាន​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កម្រិត​តំបន់​ឬ​ទូ​ទាំង​អន្តរជាតិ​។​»

​លោក​ តូច​ ជឿន​ថា​ជំនាញ​ធុរកិច្ច​នេះ​នឹង​ផ្តល់​ចំណេះ​ជំនាញ​ដល់​សិស្សានុសិស្ស​ឲ្យ​បង្កើត​ផ្នត់គំនិត​ថ្មីៗ​។​លោក​ថា​ដើម្បី​ក្លាយជា​សហគ្រិនភាព​គ្រូ​ជំនាញ​ធុរកិច្ច​នឹង​បង្រៀន​សិស្ស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ ឧស្សាហ៍​ព្យាយាម​ ការ​ស្វែងរក​ឱកាស​ ជឿជាក់​លើ​ខ្លួន​ដោយ​ហ៊ាន​ប្រឈម​នឹង​បញ្ហា​និង​ដោះស្រាយ​បញ្ហា​ដោយ​ភាព​រស់​រវើក​ជាដើម​។​លើស​ពី​នេះ​ជំនាញ​ផ្នែក​ធុរកិច្ច​នេះ​ក៏​ផ្តល់​នូវ​ចំណេះ​ជំនាញ​ផ្នែក​ទីផ្សារ​និង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ផង​ដែរ​។​

​លោក​ ទុន​ សុ​ភ័​ណ​ អ្នកសម្របសម្រួល​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា​អង្គការ​ILO​សង្កេត​ឃើញ​ថា​មាន​ផល​វិជ្ជា​មាន​ច្រើន​បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​សាង​ល្បង​ពី​ជំនាញ​ធុរកិច្ច​។​ផល​វិជ្ជា​មាន​គឺ​ការ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​បង្រៀន​ដែល​គ្រូ​ជា​អ្នកសម្របសម្រួល​ហើយ​សិស្ស​អនុវត្ត​ជាក់ស្តែង​ឬ​ផ្ទាល់​។​មួយវិញទៀត​ជំនាញ​នេះ​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​សិស្ស​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​និង​ឥរិយា​បទ​សិស្ស​និង​គ្រូ​។​

​លោក​ ទុន​ សុ​ភ័​ណ​៖«​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​សិស្ស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ថ្មី​អាច​ជា​សិស្ស​ខ្លួនឯង​ប៉ុន្តែ​អាច​ជា​អតិថិជន​ក្នុង​ការ​លេង​ហ្គេ​ម​និង​ការ​បណ្តុះបណ្តាល​សហគ្រិនភាព​នេះ​។​ផ្លាស់​ប្តូរ​ឥរិយា​បទ​អំពី​ការ​គិត​អំពី​ថា​តើ​ត្រូវ​ឲ្យ​គេ​ចាប់ងា​ម្មរណ៍​មក​លើ​របស់​ខ្លួន​ដែល​ត្រូវ​លក់​(​ទំនិញ​)​ឬ​ក៏​សេវា​របស់​ខ្លួន​ដែល​ត្រូវ​ផ្តល់​ឲ្យ​របៀប​ម៉ិច​តាម​រយៈ​ការ​អប់រំ​សហគ្រិនភាព​នេះ​។​ហើយ​ផ្លាស់​ប្តូរ​មួយទៀត​ទាក់ទង​ការ​គិត​ទំនាក់​ទំ​នង់រ​វាង​សិស្ស​និង​គ្រូ​ផ្លាស់​ប្តូរ​ច្រើន​ដោយសារ​គ្រូ​មាន​តួនាទី​ធ្វើ​យ៉ាងណា​ជួយ​ឲ្យ​សិស្ស​មាន​សកម្មភាព​ច្រើន​សិស្ស​ត្រូវធ្វើ​។​»

​ទោះបី​យ៉ាងណា​ស្រប​ពេល​នឹង​ផល​វិជ្ជា​មាន​លោក​ ទុន​ សុ​ភ័​ណ​ថា​ក៏​មាន​ផល​អវិជ្ជមាន​ដែរ​ដូច​ខ្វះ​ធនធាន​គ្រូ​ជំនាញ​ធុរកិច្ច​ ខ្វះខាត​សម្ភារៈ​ជាដើម​។​

​ក្រៅពី​បើក​វគ្គ​បណ្តុះបណ្តាល​ចំនាញ​ធុរកិច្ច​នៅ​ក្នុង​សាលារៀន​ លោក​ តូច​ ជឿន​ បញ្ជាក់​ថា​ជំនាញ​ធុរកិច្ច​នេះ​ក៏​បង្រៀន​នៅ​តាម​សហ​គម​ដែរ​។​ជាក់ស្តែង​លោក​ថា​កាលពី​ឆ្នាំ​២០១៦​កន្លង​មក​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បើ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ប្រមាណ​២​ពាន់​នាក់​ដោយ​បង្រៀន​អំពី​របៀប​ស្វែ​ករក​ទីផ្សារ​និង​អតិថិជន​ ការ​កំណត់​តម្លៃ​លក់​និង​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ជាដើម​។​

​បើ​តាម​លោក​ ទុន​ សុ​ភ័​ណ​ អ្នកសម្របសម្រួល​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា​មើលឃើញ​ថា​ជំនាញ​ធុរកិច្ច​នឹង​ផ្តល​ជំនាញ​ទន់​ដល់​សិស្សានុសិស្ស​និង​ផ្តល់​ការងារ​ឬ​មុខរបរ​ពិតប្រាកដ​នៅ​ពេល​ពួក​គេ​ឈប់​រៀន​៕

Share

Image
Image
Image