en     km
en     km

​ក្រសួងការពារជាតិ​ថ្កោលទោស​អា​មេ​រិ​ក​រឿង​បង្កក​ទ្រព្យសម្បត្តិ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​

Share

ភ្នំពេញ​៖​ ក្រសួងការពារជាតិ​កម្ពុជា​ចេញ​មុខ​ថ្កោលទោស​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​ដែល​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​។​

ក្រសួងរតនាគារអាមេរិក សម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិលោក នាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជា មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយ។ រូបភាព៖ Facebook

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ចេញ​នៅ​ថ្ងៃ​ពុធ​ទី​១៣​  មិថុនា​នេះ​ បាន​សម្តែង​ការ​សោកស្តាយ​ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លើ​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​ គឺ​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ចេញ​កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​ ១២​ ខែ​ មិថុនា​ម្សិលមិញ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដោយ​រតនាគារ​អា​មេ​រិ​ករក​ឃើញ​ថា​ លោកនាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ មាន​ជាប់​ព័ន្ធ​នឹង​ការ​វាយប្រហារ​កាលពី​ឆ្នាំ​ ២០១៣​ និង​ការ​វាយដំ​អតីត​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ពីរ​រូប​កាលពី​ឆ្នាំ​ ២០១៥​ និង​ករណី​ជាប់​ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​មុខ​រដ្ឋសភា​ចាស់​កាលពី​ឆ្នាំ​ ១៩៩៧​។​

​យ៉ាងណា​ការ​រក​ឃើញ​របស់​សហរដ្ឋអាមេរិក​នេះ​ ត្រូវ​បាន​ក្រសួងការពារជាតិ​កម្ពុជា​ច្រានចោល​ ដោយ​អះអាង​ថា​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​ ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ ជា​ការ​រំលោភច្បាប់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ​​។​ ក្រសួងការពារជាតិ​អំពាវនាវ​អំពាវនាវ​ឲ្យ​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​និង​បញ្ឈប់​ជា​បន្ទាន់ការ​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​យោធា​កម្ពុជា​។​

​ជា​ការ​កត់សម្គាល់​ ការ​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​មក​លើ​មន្ត្រី​យោធា​កម្ពុជា​នេះ​ គឺជា​ការ​ប្រើប្រាស់​ច្បាប់​ថ្មី​ Global​ Magnitsky​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​បន្ថែម​លើ​ផ្នែក​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧​។​

​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ក៏​បាន​ប្រើ​ច្បាប់​​ដាក់​ទណ្ឌកម្ម​លោក​ Felix​ Ramon​ Bautista​ Rosario​ សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត​នៃ​សាធារណរដ្ឋ​ដូ​មី​និក​ផង​ដែរ​។​

​ជា​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ រាល់​ទ្រព្យសម្បត្តិ​ ឬ​ផលប្រយោជន៍​ពី​ទ្រព្យសម្បត្តិ​របស់​ជន​ទាំងនេះ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ អាមេរិក​នឹង​ត្រូវ​ហាមឃាត់​ការចរាចរ​ចាប់ពី​ថ្ងៃ​ដាក់​ទណ្ឌកម្ម​។​ ជាង​នេះ​ទៀត​ទណ្ឌកម្ម​នេះ​ ក៏​មាន​អាជ្ញា​បញ្ជា​ហាមឃាត់​ពលរដ្ឋ​អា​មេ​រិ​កាំ​ងមានប្រាស្រ័យ​ទាក់ទង​ការងារ​ជាមួយនឹង​ជន​ទាំងនោះ​ផង​ដែរ​៕

Share

Image
Image
Image