en     km
en     km

​ការ​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​៖​ តើ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ (Belgium)​ ជាទី​ផ្សារ​ពេញនិយមសម្រាប់ទិញនិងលក់កាំភ្លើង​ឬ​?

Share

cover-gun
ប្រទេសប៊ែលហ្សិក មានឧស្សាហកម្មកាំភ្លើងជាប្រពៃណី

​ការ​វាយប្រហារ​ថ្មីៗ​នៅ​អឺរ៉ុប​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ជនល្មើស​មានការ​ប្រើប្រាស់​អាវុធ​កាន់តែ​ច្រើន​ឡើង​។​​ខណៈ​ដែល​ការ​បំផ្ទុះ​គ្រាប់បែក​ពី​មុនៗ​មក​ ឧទាហរណ៍​ដូច​ជា​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​​ទីក្រុង​ម៉ា​ឌ្រី​ដប្រទេសអេស្បាញ​ និង​ក្រុង​ឡុ​ង​ដ៍របស់អង់គ្លេសកាលពីឆ្នាំ ២០០៤​ និង​ ២០០៥​ ជន​ដែល​វាយប្រហារ​នោះ​ហាក់ដូចជា​បាន​ផ្លាស់​ប្ដូរ​នូវ​វិធីសាស្ត្រ​របស់​ខ្លួន​ និង​បាន​ស្វែងរក​មធ្យោបាយ​ទិញ​អាវុធ​ខុសច្បាប់​ណៅ​ទីផ្សារ​ងងឹត​។​

​ចំពោះ​ការ​វាយប្រហារ​ថ្មីៗ​ប៉ុន្មាន​ដង​មកនេះ​ រួម​ទាំង​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស​ផង​នោះ​ គឺ​មាន​ទំនាក់ទំនង​មួយ​រវាង​ការ​ប្រើប្រាស់​កាំភ្លើង​ ទៅ​នឹង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​។​

​តើ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​គឺជា​គោលដៅ​របស់​ពួក​ភេរវ​ករ​ ដែល​ចង់​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់​ឬ​?​ជា​ការ​ពិត​ណាស់​ ប្រទេស​ប៊ែ​ល​ហ្សិ​ក​ ក៏​ដូច​ជា​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត​ដែរ​ គឺ​មាន​ទីផ្សារ​ងងឹត​មួយ​សម្រាប់​ការ​លក់​កាំភ្លើង​។​

ជនជីហាតត្រូវបានកាត់ទោសពីបទសម្លាប់មនុស្ស ៤ នាក់ នៅឯសារមន្ទីរជ្វីហ្វ ក្នុងទីក្រុងប្រ៊ុចសែល កាលពីខែឧសភា ឆ្នាំ២០១៤
ជនជីហាតត្រូវបានកាត់ទោសពីបទសម្លាប់មនុស្ស ៤ នាក់ នៅឯសារមន្ទីរជ្វីហ្វ ក្នុងទីក្រុងប្រ៊ុចសែល កាលពីខែឧសភា ឆ្នាំ២០១៤

​វត្តមាន​នៃ​អាវុធ​ខុសច្បាប់​ គឺ​ត្រូវ​បាន​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។​ នេះ​មាន​ន័យ​ថា​ មាន​​ទីផ្សារ​ងងឹត​សម្រាប់​ការ​ជួញដូរ​អាវុធ​នៅ​គ្រប់​ទីក្រុង​ធំៗ​ទាំងអស់​នៅ​ទ្វីប​អ៉​រ៉ុ​ប​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រទេស​ប៊ែ​ល​ហ្សិ​ក​ គឺជា​តួអង្គ​យ៉ាង​សំខាន់​ ពីព្រោះ​តែ​ទីតាំង​ភូមិសាស្ត្រ​ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​

​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ដែល​ប៊ែ​ល​ហ្សិ​ក​ ជា​ប្រទេស​អ្នក​ផលិត​ និង​អ្នក​នាំ​ចេញ​កាំភ្លើង​ បើ​ទោះជា​ពេល​បច្ចុប្បន្ន​ច្បាប់​របស់​ប្រទេស​នេះ​មាន​ភាព​តឹងរ៉ឹង​ជាង​មុន​ក៏​ដោយ​ ក៏​ប្រទេស​នេះ​នៅ​តែ​រក្សា​កេ​រ្តី​ឈ្មោះ​នេះដដែល​។​

​ការ​គេចពន្ធ​ពី​តំបន់​បាល​កង់​ស៍​ (Balkans)

​ភាគច្រើន​នៃ​កាំភ្លើង​នៅ​ទីផ្សារ​ងងឹត​ គឺជា​កាំភ្លើង​ដៃ​។​ កាំភ្លើង​ដៃ​មួយ​ដើម​ គឺជា​ប្រភេទ​កាំភ្លើង​ដែល​ងាយស្រួល​កាន់​ជាងគេ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​។​ ទោះជា​យ៉ាងណា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ នគរបាល​របស់​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ បាន​កត់សម្គាល់​ពី​កំណើន​នៃ​ការ​កាន់កាប់​ និង​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​យោធា​ក្នុង​ចំណោម​ជនល្មើស​ ដូច​ជា​ Kalashnikovs​។​

អាវុធមួយចំនួនត្រូវបានប្រើក្នុងសង្គ្រាមបាលកង់ ដែលត្រូវបានគេយកចេញ  ប៉ុន្តែក៏នៅមានការចរាចរអាវុធជាច្រើនទៀតដែរ
អាវុធមួយចំនួនត្រូវបានប្រើក្នុងសង្គ្រាមបាលកង់ ដែលត្រូវបានគេយកចេញ ប៉ុន្តែក៏នៅមានការចរាចរអាវុធជាច្រើនទៀតដែរ

​ផ្អែក​លើ​ប្រភេទ​និង​លក្ខខណ្ឌ​នៃ​អាវុធ​ ហើយ​និង​ការ​ដែល​នរណា​ម្នាក់​ចង់បាន​កាំភ្លើង​មួយ​មក​ប្រើ​យ៉ាង​ឆាប់​នោះ​ តម្លៃ​របស់​វា​នៅ​លើ​ទីផ្សារ​ងងឹត​ប៊ែ​ល​ហ្សិ​ក​ គឺជា​ទូទៅ​ចន្លោះ​ពី​ ១០០០​ ទៅ​ ២០០០​ យូ​រ៉ូ​។​

​ក្រោយ​ពី​សង្គ្រាម​នៅ​បាល​កង់​នា​ទសវត្សរ៍​ឆ្នាំ​ ៩០​ អាវុធ​យោធា​រាប់រយ​គ្រឿង​ ត្រូវ​ស្ថិត​ក្នុង​ដៃ​​ប្រជាជន​។​ អាវុធ​ទាំងនេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដោយ​រត់​គេចពន្ធ​ទៅ​កាន់​អឺរ៉ុប​ខាងលិច​។​ ដោះស្រាយ​ចំពោះ​បញ្ហា​ទីផ្សារ​អាវុធ​ខុសច្បាប់​នេះ​ គឺ​យើង​ត្រូវការ​ដំណោះស្រាយ​រួម​គ្នា​ មិន​ចំពោះតែ​នៅ​ប្រទេស​
​ប៊ែ​ល​ហ្សិ​ក​នោះ​ទេ​ តែ​ក៏​នៅ​កម្រិត​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ផង​ដែរ​។​

​វិធីសាស្ត្រ​គួរតែ​មាន​ធាតុ​ទាំង​បី​គឺ​៖
​ទី​១​ យើង​ត្រូវការ​ភាព​ខ្លាំង​ និង​គម្រោង​ច្បាប់​ដែល​ចុះសម្រុង​គ្នា​សម្រាប់​ការ​កាន់កាប់​កាំភ្លើង​ស្របច្បាប់​នៅ​កម្រិត​ជាតិ​នា​ទូ​ទាំង​សហភាព​អឺរ៉ុប​។​ ច្បាប់​នៃ​ការ​គ្រប់គ្រង​អាវុធ​ស្របច្បាប់​កាន់តែ​ច្បាស់​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទីផ្សារ​ខុសច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ទី​២​ យើង​ត្រូវការ​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​បញ្ហា​នេះ​។​ នេះ​មាន​ន័យ​ថា​ ការ​គ្រប់គ្រង​ទិន្នន័យ​បាន​ល្អ​នៅ​កម្រិត​ជាតិ​ ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្លាស់​ប្ដូរ​និង​វិភាគ​ទិន្នន័យ​ទាំងនេះ​នៅ​កម្រិត​អឺរ៉ុប​។​

​ទី​៣​ យើង​ត្រូវការ​ការ​សហការ​ដ៏​ខ្លាំង​ និង​ការ​សហការ​បន្ថែម​ទៀត​រវាង​អាជ្ញាធរ​ជាតិ​ ឧទាហរណ៍​ក្រុម​​ស៊ើបអង្កេត​ចម្រុះ​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ BBC​ News

Share

Image
Image
Image