en     km
en     km

​កម្មការិនី​ម្នាក់​ស្លាប់​ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ក្រឡាប់​

Share

ភ្នំពេញ​៖​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​បណ្តាល​ឲ្យ​ស្លាប់​កម្មការិនី​ម្នាក់​និង​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​នៅ​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​នេះ​។​

         ឡានកូរ៉េដឹកកម្មកររោងចក្រក្រឡាប់ស្លាប់កម្មការិនីម្នាក់នៅថ្ងៃទី១២ ខែ​មីនា ឆ្នំា ២០១៨ នៅខេត្តកំពង់ស្ពឺ។រូបភាព៖ DAP News

​រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ដោយ​បណ្ដាល​ឱ្យ​កម្មការិនី​រោងចក្រ​ម្នាក់​ស្លាប់​និង​រង​របួសធ្ងន់​ស្រាល​តែ​អ្នក​បើកឡាន​បាន​រត់គេច​ខ្លួន​។​នេះ​បើ​តាម​លោក​ ផាត់​ សុង​ ប្រធាន​ការិយាល័យ​ការងារ​នៃ​មន្ត្រីខេត្ត​កំ​ពង​ស្ពឺ​។​

​លោក​ ផាត់​ សុង​ ប្រធាន​ការិយាល័យ​ការងារ​នៃ​មន្ត្រីខេត្ត​កំ​ពង​ស្ពឺ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​មួយ​ផ្សេង​ទៀត​បាន​ដាច់​កង់​កំពុង​បើកបរ​ គាប់​ជួន​ឡាន​ដឹក​កម្មករ​រោងចក្រ​ បើកបរ​ក្នុង​ល្បឿន​ទៅ​បុក​កង់​ឡាន​នោះ​ហើយ​ក្រឡាប់​នៅ​ភូមិ​ស្តុក​ស្លាត​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។​

​លោក​ ផាត់​សុង​៖«​មាន​ឡាន​មួយ​គ្រឿង​ឡាន​ដឹក​ដី​គាត់រ​ត់ទៅ​ឡាន​គាត់​ដាច់​កង់​មួយ​។​កង់​នឹង​វា​រត់​នៅ​លើ​ផ្លូវ​ហើយ​ឡាន​ដែល​ដឹក​កម្មករ​នឹង​គាត់​លឿន​ គាត់​លឿន​ហ្វាំ​ត​អត់​ទាន់​បុក​ជាមួយ​កង់​ឡាន​ដែល​គេ​ដាច់​និង​ក្រឡាប់​។​ខាង​ខ្ញុំ​ក្តាប់​បាន​តួលេខ​ខាង​កំពង់​ស្ពឺ​នៅ​ខាង​កំពង់ស្ពឺ​៧​នាក់​របួស​បែក​មុខ​បែក​មាត់​២​នាក់​ហើយ​និង​ស្លាប់​ម្នាក់​និងរ​បូស​ស្រាល​៥​នាក់​។​»

​ភ្លាម់ៗ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ចូលរួម​រំ​លែង​ទុក្ខ​ក្រៀមក្រំ​ចំពោះ​ឧបទ្វហេតុ​រថយន្ត​កម្មករ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ស្លាប់​ក​ម្មា​រិ​នី​ម្នាក់​និង​រង​បួស​ស្រាល​៤៧​នាក់​ របួសធ្ងន់​ ៦​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​៦០​នាក់​។​
​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​បញ្ជាក់​ថា​កម្មករ​រោងចក្រ​រង​របួស​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ពន្យា​បាល​នៅ​គ្លី​និ​ច​សុខាភិបាល​បែក​ចាន​ គ្លី​និ​ច​ទេព​មង្គល​ គ្លី​និ​ច​ថ្នល់ទទឹង​ មន្ទីរពេទ្យ​កាល់​ម៉ែត្រ​និង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។​

​របាយការណ៍​របស់​ ប​.​ស​.​ស​ បញ្ជាក់​ថា​ហានិភ័យ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧​សរុប​៣៥២៥៨​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​មាន​២៦០៨៩​នាក់​។​នេះ​បើ​តាម​លោក​ អាត់​ ធន់​ ទទួល​បាន​របាយការណ៍​ពី​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​។

​ក្នុង​នោះ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​៨៨៩០​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​៧១៧៣​នាក់​ហើយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ​ស្លាប់មាន​ចំនួន​១៦២​នាក់​ ក្នុង​ឆ្នាំ​២០១៧​នេះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​១៤២​នាក់​។​

​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ផ្ដល់​ការងារ​ដល់​ស្ត្រី​ប្រមាណ​៧០​ម៉ឺន​នាក់​នឹង​ទទួល​បាន​ប្រាក់ខែ​គោល​១៧០​ដុល្លារ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨​នេះ​តទៅ​៕

Share

Image
Image
Image