en     km
en     km

៥ខែដើមឆ្នាំ២០១៨៖បាតុភូតរន្ទះបាញ់និងខ្យល់កន្រ្តាក់ឆក់យកជីវិតមនុស្សជាង ៥០នាក់

Share

ភ្នំពេញ៖ យ៉ាងតិចណាស់មនុស្ស ៥០នាក់ស្លាប់ដោយសារបាតុភូតរន្ទះបាញ់និង២នាក់ផ្សេងទៀតស្លាប់ក្នុងហេតុ ការណ៍ខ្យល់ កន្រ្តាក់ ក្នុងរយៈពេលជាង៥ខែនៅដើមឆ្នាំ២០១៨នេះ។នេះបើយោងតាមការឲ្យដឹងលោក កែវ វី អ្នកនាំពាក្យគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

                                                                                         ​ក្របីអ្នកភូមិត្រូវរន្ទះបាញ់ស្លាប់

 

លោក កែវ វី បន្តថាករណីបាតុភូតរន្ទះបាញ់នេះក៏បានបង្កឲ្យមានអ្នករងរបួស ៣៦នាក់ និងគោក្របីបានងាប់ ៣៩ក្បាល។ ក្នុងនោះផ្ទះប្រជាពលរដ្ឋបានខូចខាតចំនួន១១ខ្នង។

ចំណែកករណីខ្យល់កន្រ្តាក់វិញ លោកកែវ វី បានបញ្ជាក់ថា មានកើតឡើងចំនួន៨៦លើកដោយបានបង្កឲ្យមនុស្ស ២នាក់​និង២៥នាក់បានរងរបួស។បាតុភូតខ្យល់កន្រ្តាក់នេះក៏បង្កឲ្យផ្ទះប្រជាពលរដ្ឋ ៣៨៨ខ្នងបានដួលរលំហើយផ្ទះដែលរបើកដំបូលចំនួន១២០៣ខ្នង។

គូសបញ្ជាក់ដែរថា មានសាលារៀនរបើកដំបូលចំនួន១៤ អាគារនិងខូចខាតអាគារផ្សេងៗ ៧អាគារ។

បើយោងតាមប្រសាសន៍របស់លោក កែវ វី ខ្យល់កន្រ្តាក់ភាគច្រើននៅតំបន់ខាងជើងចាប់ពីខេត្ត កំពង់ធំ សៀមរាប ឧដ្ដរមានជ័យ និងដំបន់ពាយ័្យព មាន ខេត្ត ពោធិ៍សាត់ បាតដំបង ប៉ៃលិន បន្ទាយមានជ័យដែលជាដំបន់តែងតែទួទលរងគ្រោះច្រើនជាងគេ រៀងរាល់ឆ្នាំ៕

 

Share

Image
Image
Image